ថៃបង្ហាញពីឆន្ទះចង់បើកច្រកព្រំដែនស្ទឹងបត់ ណងអៀន ខណៈហេដ្ឋារចនាសម្ព័ន្ឋខាងកម្ពុជាមិនទាន់បញ្ចប់

0

ដោយៈវិវត្តន៍

ភ្នំពេញៈ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានថ្លែងថា ភាគីថៃបានទាក់ទងមកក្រ​សួង ដើម្បីពិភាក្សាពីការបើកច្រកព្រំដែនស្ទឹងបត់ ណងអៀននាពេលខាង​មុខ។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី២១ កុម្ភៈថា ភាគីថៃពិតជាបានទាក់ទងមកយើង ខណៈហេដ្ឋារចនាសម្ព័ន្ឋនៅទឹកដីថៃ នឹងបញ្ចប់នៅខែកញ្ញាខាងមុខនេះ ប៉ុន្តែផ្នែកខាងកម្ពុជាអាចនឹងត្រូវរង់ចាំរហូតដល់ឆ្នាំ២០២៣ទើបបញ្ចប់រួចរាល់។

លោកបន្តថា “ហេតុនេះការបើកច្រកព្រំដែននាពេលណា មិនទាន់មានភាពច្បាស់លាស់នៅឡើយ ដោយភាគីថៃហាក់បង្ហាញពីឆន្ទៈ ចង់បើកច្រកព្រំដែននេះ”។

លោកវ៉ាស៊ីម សូរិយាបានបន្តថា ប្រសិនជាច្រកព្រំដែនត្រូវបើក អាចនឹងបើកទាំងអស់នាពេលខាងមុខ ប៉ុន្តែយ៉ាងណាវាអាស្រ័យលើការសម្រេច​ចិត្តពីប្រមុខរាជរដ្ឋាភិបាលប្រទេសទាំងពីរ។

ច្រកព្រំដែលស្ទឹងបត់ ណងអៀន នឹងក្លាយជាច្រកព្រំដែនសំរាប់ផ្ទេរទំនិញយ៉ាងសំខាន់នាពេលអនាគត ពិសេសការដោះដូរទំហំពាណិជ្ជកម្ម ដែលបានបន្តកើនឡើងរវាងកម្ពុជា ថៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here