សម្តេចតេជោប្រកាសថា នឹងមិនបិទផ្សារ បិទរាជធានីភ្នំពេញ បិទប្រទេស ដូចឆ្នាំ២០២១ឡើយ

0

ដោយ៖ សុផារី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មិនមានភាពចាំបាច់ណាដែលត្រូវបិទរាជធានីភ្នំពេញ ឬបិទប្រទេសដូចកាលឆ្នាំ២០២១នោះឡើយ ដោយសារអត្រាស្រោចវ៉ាក់សាំងមានកម្រិតខ្ពស់។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ឆ្លើយតបនឹងពាក្យចចាមអារាមមួយចំនួន ដែលលើកឡើងថា រាជរដ្ឋាភិបាលគ្រោងបិទរាជធានីភ្នំពេញ ឬបិទប្រទេស បន្ទាប់ពីមានការរីករាលដាលជំងឺកូវីដ១៩ បំប្លែងថ្មី អូមីក្រុង។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំសូមបញ្ចប់ពាក្យចចាមអារ៉ាម ដែលថានឹងមានការបិទក្រុង បិទខេត្តជាថ្មី! ការសម្រេចចិត្តបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅ កាលពីលើកមុន គឺជាការសម្រេចដ៏លំបាក ប៉ុន្តែត្រឹមត្រូវ ព្រោះពេលហ្នឹងយើងមិនទាន់បានចាក់វ៉ាក់សាំងពេញលេញនៅឡើយទេ ដោយឡែកពេលនេះគឺយើងបានចាក់វ៉ាក់សាំងគ្របដណ្តប់ពេញផ្ទៃប្រទេសហើយ ដូច្នេះមិនមានមូលហេតុអ្វីដែលត្រូវបិទទៀតនោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here