ដោយ៖ សុផារី
ភ្នំពេញ៖ ស្ថាប័នវាយតម្លៃសំណង់ពិភពលោកតាមរយៈ GlobalData’s Construction Project Momentum Index បានវាយតម្លៃ វិស័យសំណង់នៅកម្ពុជា ថាមានភាពល្អប្រសើរ ដោយបានទទួលពិន្ទុ ០,៨២ នៅក្នុងខែមករា ឆ្នាំ២០២២នេះ។
ដោយ៖ សុផារី
ភ្នំពេញ៖ ស្ថាប័នវាយតម្លៃសំណង់ពិភពលោកតាមរយៈ GlobalData’s Construction Project Momentum Index បានវាយតម្លៃ វិស័យសំណង់នៅកម្ពុជា ថាមានភាពល្អប្រសើរ ដោយបានទទួលពិន្ទុ ០,៨២ នៅក្នុងខែមករា ឆ្នាំ២០២២នេះ។
បើយោងតាមរបាយការណ៍ GlobalData’s Construction Project Momentum Index ចុះផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២២ នេះបានឱ្យដឹងថា ទោះរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ក្តី វិស័យសំណង់នៅកម្ពុជា ត្រូវបានមើលឃើញថាមានបញ្ហាតិចតួចបំផុត។ សម្រាប់ពិន្ទុសន្ទស្សន៍នៃវិស័យសំណង់របស់កម្ពុជាមានការកើនឡើងគួរឱ្យចាប់អារម្មណ៍ ដោយនៅក្នុងខែមករា ឆ្នាំ២០២២នេះ បានទទួលពិន្ទុ ០,៨២ កើនឡើងពី ០,៤៧ នៅក្នុងខែធ្នូ ឆ្នាំ២០២១។
តាមរបាយការណ៍ដដែលបានបញ្ជាក់ថា វិស័យសំណង់នៅអាស៊ីអាគ្នេយ៍មានស្ថានភាពយ៉ាប់យឺនជាងនៅក្នុងតំបន់ផ្សេងទៀតក្នុងពិភពលោក។ យ៉ាងណាក្តី ស្ថានភាពកំពុងប្រសើរឡើងបណ្តើរៗហើយ ដោយក្នុងខែមករា ឆ្នាំ២០២២នេះ អាស៊ីអាគ្នេយ៍បានទទួលពិន្ទុសរុប ០,៥ នៅក្នុងសន្ទស្សន៍សន្ទុះនៃគម្រោងសាងសង់។
នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសដែលមានបញ្ហាប៉ះពាល់ខ្លាំងបំផុតនោះគឺប្រទេសវៀតណាម ខណៈពិន្ទុសន្ទស្សន៍នៃវិស័យសំណង់ក្នុងខែមករា ឆ្នាំ២០២២នេះ ទទួលបានត្រឹមតែ ០,១៨ តែប៉ុណ្ណោះ។
ចំណែកសន្ទស្សន៍នៃវិស័យសំណង់របស់ប្រទេសមហាអំណាចធំៗ ដូចជា ប្រទេសចិន ទទួលបានពិន្ទុ ០,៩៩ ដែលត្រូវបានវាយតម្លៃខ្ពស់ថា មានស្ថានភាពល្អប្រសើរជាងប្រទេសផ្សេងទៀតនៅក្នុងពិភពលោក និងបន្តស្ថិតក្នុងស្ថានភាពល្អជាបន្តបន្ទាប់ ដោយភាពល្អប្រសើរនេះជម្រុញដោយសារវិស័យថាមពលនិងបរិក្ខារប្រើប្រាស់៕