ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានលោកសាយ សំអាល់បានជំរុញអោយអជ្ញាធរពាក់ព័ន្ធរៀបចំផែនការទាក់ទង នឹងការវិនិយោគពង្រីកតំបន់ទេសចរណ៍ស្ងប់ស្ងាត់ នៅឧទ្យានជាតិក្នុងភូមិសាស្ត្រ ខេត្តកែប ដើម្បីពង្រឹងធ្វើយ៉ាងណាឱ្យរក្សាបាននូវការអភិរក្សតំបន់ទេសចរណ៍ធម្មជាតិ ដែលពោពេញទៅដោយសក្តានុពលដ៏សម្បូរបែប និងការវិនិយោគសេវាកម្មលើវិស័យទេសចរណ៍ ក៏ដូចជាប្រែក្លាយតំបន់ នេះទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបន្ថែមទៀត ការបង្កើនការងារដល់ប្រជាពលរដ្ឋនៅភូមិសាស្ត្រខេត្តកែប ឱ្យមាននិរន្តរភាព។
នៅក្នុងកិច្ចប្រជុំមួយ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរខេត្តកែប អគ្គនាយកដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធ នៅថ្ងៃទីទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានបញ្ជាក់ធ្ងន់ៗថា អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ទាក់ទងការអនុវត្ត ការវិនិយោគសេវាកម្មទេសចរណ៍លើតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីគិតគូរអំពីបរិស្ថាន ធម្មជាតិ និងការរស់នៅរបស់ប្រជាពល រដ្ឋក្នុងតំបន់ ធ្វើយ៉ាងណាធានាឱ្យបាននូវនិរន្តរភាពទេសចរណ៍បែបធម្មជាតិ។







