សណ្ឋាគារលំដាប់ពិភពលោកមួយនឹងបង្ហាញវត្តមាននៅកម្ពុជា ក្នុងខែកក្កដាខាងមុខនេះ

0

ដោយ: សុផារី

ភ្នំពេញ: ក្រុមហ៊ុនបណ្ដាញបដិសណ្ឋារកិច្ចអន្តរជាតិ Accor គ្រោងបើកដំណើរការសណ្ឋាគារតម្លៃមធ្យមប្រេន Ibis Budget នៅកម្ពុជាជាលើកដំបូងបង្អស់ នៅខែកក្កដាឆ្នាំ ២០២២ ខាងមុខនេះ។

សណ្ឋាគារថ្មីមួយនេះមានឈ្មោះថា Ibis Budget Phnom Penh Riverside ដែលមានសរុប ៣២២បន្ទប់ និងរួមបញ្ចូលគំនិតដោយការរចនាបែបសហសម័យ។

សណ្ឋគារនេះ មានទីតាំងនៅក្នុងខណ្ឌចំការមន ដែលទីតាំងសក្ដានុពល តំបន់ពាណិជ្ជកម្ម និងកម្សាន្តក៏ធំរបស់រាជធានីភ្នំពេញ។

ដូចគ្នានឹងសាខាផ្សេងទៀតជុំវិញពិភពលោក Ibis Budget Phnom Penh Riverside នឹងក្លាយជាសណ្ឋាគារតម្លៃសមរម្យស្ដង់ដាអន្តរជាតិ ដ៏ល្អឥតខ្ចោះសម្រាប់ធ្វើដំណើរដែលចង់បាន បន្ទប់ឆ្លាតវៃ ផាសុខភាព និងការរចនាប្រកបដោយភាពច្នៃប្រឌិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here