កត្តាសំខាន់មួយចំនួនជំរុញឱ្យគ្រឿងសំណង់នៅកម្ពុជាឡើងថ្លៃខ្ពស់

0

ដោយ៖វឌ្ឍនៈ

ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២២នេះតម្លៃគ្រឿងសំណង់នៅក្នុងប្រទេសនៅតែបន្តឡើងថ្លៃ ជាពិសេសតម្លៃដែកថែប ដែលបញ្ហានេះ ធ្វើជាបញ្ហាមួយសម្រាប់អ្នកអភិវឌ្ឍន៍សំណង់នៅក្នុងប្រទេសកម្ពុជា ។
បើតាមអ្នកជំនាញនៃអចលនទ្រព្យបានមើលឃើញថាមានកត្តាមួយដែលជំរុញឱ្យតម្លៃនៃគ្រឿងសំណង់នៅកម្ពុជាបន្តងើបឡើង ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ឱ្យដឹងថាដោយសារភាពប្រឈមនៃកូវីដនិងបញ្ហាមួយចំនួនទៀត បានធ្វើឱ្យតម្លៃនៃការផលិតដូចជាសាំងនិងដែកបានឡើងថ្លៃ ហើយការផលិតនូវវត្ថុធាតុដើមនិងការផលិតមួយចំនួនធំទៀតនៅតែបន្តឡើងថ្លៃ ។

លោកបន្តថា ពាក់ព័ន្ធនឹងការចុះថ្លៃវិញនៃតម្លៃដែកនិងគ្រឿងសំណង់មួយចំនួនទៀត គឺវាអាស្រ័យលើការផលិត និងការធ្លាក់ចុះមកវិញនៃតម្លៃប្រេង ។ សម្រាប់កម្ពុជាយើង គឺជាប្រទេសនាំចូល ហើយការនាំចូលគឺមានបរិបទពីរដែលជំរុញឱ្យវាចុះថ្លៃមកវិញ ទី១ ការដឹកជញ្ជូនដែលមានតម្លៃទាបបំផុត ដូចជាការនាំចូលពីប្រទេសចិន ប្រទេសថៃ វៀតណាមនិងបណ្ដាប្រទេសផ្សេងទៀត ។

លោកបន្ថែមថាបើសិនជាស្តុករបស់អ្នកនាំចូលអស់ឬជិតអស់ ដូច្នេះការឡើងថ្លៃនៃវត្ថុធាតុនៃសំណង់ គឺប្រឈមនឹងការឡើងថ្លៃខ្លាំង ជាពិសេសការពន្យារការផលិតនូវវត្ថុធាតុដើមក៏ដូចជាតម្លៃសាំងបន្តឡើងថ្លៃ ដូច្នេះការធ្វើសំណង់នៅក្នុងពេលបច្ចុប្បន្ននេះ ជួបបញ្ហាខ្លះ ដោយសារតែវត្ថុធាតុដើមនៃសំណង់មានការឡើងថ្លៃខ្ពស់ ។

លោកឧកញ៉ា ស៊ិន ចន្ធីប្រធានសមាគភស្តុភារកម្មកម្ពុជាបានមានប្រសាសន៍ថា ការដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជាយើងមិនទាន់មានការប្រែប្រួលទេ គឺដូចនឹងក្នុងពេលដែលកម្ពុជាជួបប្រទះនឹងបញ្ហាកូវីដ១៩ដំឡូងៗមកម្ល៉េះ ក្នុងនោះរួមមានការឡើងថ្លៃនៃតម្លៃដឹកជញ្ជូនតាមកប៉ាល់ទៅប្រទេសឆ្ងាយៗ ហើយបញ្ហានេះ នៅតែអូសបន្លាយនិងមិនទាន់មានការប្រែប្រួលថ្មីៗនោះទេ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here