ដោយ វុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុនឯកជនរបស់ចិន បានបង្ហាញគោលជំហរក្នុងការវិនិយោគបង្កើតសាលារៀនតាមប្រព័ន្ធអនឡាញនៅកម្ពុជា ដើម្បីឱ្យសិស្ស-និស្សិតនៅកម្ពុជាកាន់តែមានភាពងាយស្រួលក្នុងការសិក្សា ក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះ ខណៈក្រុមហ៊ុនចិនក្រុមហ៊ុនចិនមួយនេះទទួលបានជោគជ័យខ្ពស់ ក្នុងការបង្កើតសាលាអនឡាញនេះនៅប្រទេសចិន។
លោក ឡៅ ហ៊ឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានថ្លែងឲ្យដឹងក្រោយជំនួបរវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក ជាំង ហាវអគ្គនាយក និងជាស្ថាបនិកក្រុមហ៊ុន Join Capital Investment & Management Co.,LTD លោក វិន ធានអ៊ូ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Beijing Hangu Education Technology Co.,LTD និងលោក ហ៊ង ហ៊ អគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុន ខេមបូឌាន ស៊ីងម៉ឹង ធេលីមីឌា ខូអ៉ិលធីឌីនាព្រឹកថ្ងៃទី២៦ កញ្ញានេះថា ក្រុមហ៊ុនចិននេះនឹងបង្កើតសាលាឯកជននៅកម្ពុជាតាមរយៈការរៀនតាមអនឡាញ ហើយក្រុមហ៊ុននេះក៏ធ្លាប់វិនិយោគច្រើននៅប្រទេសចិន ដែលមានថវិកាវិនិយោគរហូតដល់រាប់ពាន់លានដុល្លារ។







