ដោយ សូរិយា
ភ្នំពេញ៖ ជាដំណឹងល្អមួយសម្រាប់ប្រជាពលរដ្ឋដែលកំពុងរស់នៅទីក្រុងបាវិត ខេត្តស្វាយរៀង ខណៈដែលមានក្រុមហ៊ុនយក្សចិនធំៗចំនួន3 បានប្រកាសរួមសហការគ្នាបង្កើតទីក្រុងរណបដ៏ស្រស់ឆើតឆាយលើកដំបូងនៅក្រុងបាវិតនៅត្រឹមឆ្នាំ 2019ឆាប់ៗ ខាងមុខនេះ។
ក្នុងពិធីសន្និសីទសារព័ត៌មាន និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនធំៗចំនួន៣ រួមមានក្រុមហ៊ុន Empire World City, ក្រុមហ៊ុន Bauing និងក្រុមហ៊ុន CFMA របស់ចិន ដើម្បីរួមគ្នា កសាងទីក្រុងរណប OBC នៅទីក្រុងបាវិត ខេត្តស្វាយរៀង ដែលកិច្ចព្រមព្រៀងនេះ មានស្ថាប័ន ជាច្រើនចូលរួមធ្វើសាក្សី រួមមាន លោក ជា វុទ្ធី អគ្គលេខាធិការរង ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា, លោក រស់ ភីរុណ អគ្គលេខាធិការរង នៃអគ្គនាយកដ្ឋានឧស្សហកម្មហិរញ្ញវត្ថុ, លោក សៀង សេន ប្រធាននាយកដ្ឋានប្រឆំាងបទល្មើសល្បែងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ, មន្ត្រីក្រសួងទេសចរណ៍រួមនឹងក្រុមហ៊ុនប្រមាណជាង៤០ក្រុមហ៊ុនទៀតបានចូលរួមធ្វើសាក្សី។







