ស្របទៅនឹងការកើនឡើងកំណើនវិនិយោគរវាងកម្ពុជា-ថៃ ជារៀងរាល់ឆ្នាំនោះ ពេលនេះ កម្ពុជាបានក្លាយជាប្រទេសទី១ ដែលមានចំនួនអ្នកវិនិយោគចូលរួមក្នុងវេទិកាពាណិជ្ជកម្ម ដែលមានឈ្មោះថា «TCEB» ដែលតែងប្រារព្វក្នុងមួយឆ្នាំម្ដង។
ការបង្ហាញនេះ ត្រូវបានធ្វើឡើងនៅការិយាល័យសន្និបាត និងពិព័រណ៍ថៃបង្កើតយុទ្ធនាការឯកសិទ្ធិអាស៊ាន ដើម្បីទាក់ទាញអ្នកចូលរួមមកពីបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ាន។

-->
ថ្លែងក្នុងសន្និសិទសារព័ត៌មាននៅសណ្ឋាគា The Great Duke (ឌឹ ហ្គ្រេដ ដាក់) កាលពីម្សិលមិញនេះ កញ្ញា កាណុផន ដំរង់គុល នាយិកា នាយកដ្ឋានពិព័ណ៌ថៃនៃការិយាល័យសន្និបាតនិងពិព័រណ៌ថៃ បានឱ្យដឹងថា TCEBជាការិយាល័យសន្និបាត និងពិព័រណ៌ថៃ បានលើកទឹកចិត្តអ្នកជំនួញពីប្រទេសកម្ពុជា ដើម្បីទាញយកផលប្រយោជន៍ ពីយុទ្ធនាការឯកសិទ្ធិអាស៊ានទៅកាន់ប្រទេសថៃ។ ពិព័រណ៌ជំនួញដ៏សំបូរបែបរបស់ប្រទេសថៃ នឹងផ្តល់ឱ្យសហគ្រិន និងសាជីវករកម្ពុជា នូវវេទិការយ៉ាងមានប្រសិទ្ធិភាពក្នុងការស្វែងរកទីផ្សារថ្មី និងបង្ហាញសមត្ថភាពរបស់ពួកគេទៅកាន់ពិភពលោក។

កញ្ញាកាណុផន ដំរង់គុល បានបញ្ជាក់ថា បានជា TCEB ជ្រើសរើសយកកម្ពុជា ជាប្រទេសដំបូងក្នុងអាស៊ាន ដើម្បីយុទ្ធនាការថ្មីនេះ ព្រោះប្រទេសថៃមានទិន្នន័យបង្ហាញថា អ្នកទស្សនាកម្ពុជា មានភាពលូតលាស់លឿនជាងគេបំផុតនៅក្នុងអាស៊ាន ទៅកាន់ពិព័រណ៌ពាណិជ្ជកម្មអន្តរជាតិ របស់ប្រទេសថៃក្នុងឆ្នាំ ២០១៧៕