ដោយ រ៉ាវី
ភ្នំពេញ៖ ជាដំណឹងមួយដ៏រីករាយ និងល្អបំផុតសម្រាប់អ្នកដែលមានបំណងចង់បានលំនៅដ្ឋានប្រភេទផ្ទះល្វែងបែបប្រណីត និងទាន់សម័យ ហើយអាចប្រកបអាជីវកម្មបានទៀតនោះ បុរី VIP ដែលមានកេរ្តិ៍ឈ្មោះល្បីខាងសាងសង់សំណង់លំនៅដ្ឋាននោះ បានបង្កើតកម្មវិធីយ៉ាងពិសេសសម្រាប់អតិថិជនរបស់ខ្លួនដោយការលក់ជូននូវលំនៅដ្ឋានប្រភេទផ្ទះល្វែងដ៏ស្រស់ស្អាតត្រឹមតែតម្លៃ ជាង2ម៉ឺនដុល្លារតែប៉ុណ្ណោះ។
លោក យ៉ែន សុខលីន ប្រធានគ្រប់គ្រងផ្នែកទីផ្សារបានប្រាប់ឱ្យដឹងថា ៖ សម្រាប់លំនៅដ្ឋានប្រភេទផ្ទះល្វែងដែលនៅក្នុងតម្លៃដ៏ទាបមិនធ្លាប់មាននេះគឺស្ថិតនៅក្នុងក្រុងកំពង់សោម ដែលជាទីតាំងល្អបំផុត ដោយសារស្ថិតនៅជិតព្រលានយន្តហោះ តាមបណ្តោយផ្លូវជាតិលេខ4 ដែលជាផ្លូវសេដ្ឋកិច្ចពិសេសប្រចាំប្រទេសកម្ពុជា។ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធដែលមាននៅក្នុងបុរី VIP ក្រុងកំពង់សោមមួយនេះ រួមមានប្រភេទផ្ទះល្វែងប្រណីត វីឡាកូនកាត់ វីឡាទោល មានផ្សារដែលបង្កើតឡើងដោយក្រុមហ៊ុន VIP មានសាលារៀន មានគ្លីនិក សួនកម្សាន្តសាធារណៈ ហាងកាហ្វេប្រេនៗ ភោជនីយដ្ឋានទំនើបៗ និងមានបំពាក់បណ្តាញអគ្គិសនីនៅសងខាងដងវិថីចាក់បេតុងភ្លោះដែលមានទំហំរហូតដល់24ម៉ែត្រ។
លោកបានបន្តទៀតថា ជាមួយនឹងគម្រោងមួយនេះ ក្រុមហ៊ុនបានយកចិត្តទុកខ្ពស់លើការផ្តល់ជូនអតិថិជនប្រកបដោយផាសុកភាពខ្ពស់ ទាំងការបុកគ្រឹះដ៏រឹងមាំ សំណង់លំនៅដ្ឋានមានគុណភាព មានប្រព័ន្ធលូ ប្រព័ន្ធអគ្គិសនី យ៉ាងត្រឹមត្រូវ។ អ្វីដែលរឹតតែពិសេស និងអស្ចារ្យនោះ គឺរាល់អតិថិជនទាំងអស់អាចមានជម្រើសជាច្រើនងាយស្រួលក្នុងការបង់ប្រាក់ ដូចជាអាចបង់ប្រាក់ផ្ដាច់តែម្ដង ឬបង់រំលោះជាដំណាក់កាលប្រចាំខែ ដែលអាចអនុគ្រោះយ៉ាងប្រសើរសម្រាប់អ្នកដែលមានចំណូលមធ្យម និងក្រោមមធ្យម ដែលចង់ក្លាយជាម្ចាស់ពេញសិទ្ធិលើលំនៅដ្ឋាន។ ដោយឡែកសម្រាប់អតិថិជនដែលទិញបង់ផ្តាច់ នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ 7% រួមជាមួយនឹងទទួលបានកាដូលើកទឹកចិត្តផ្សេងៗទៀតដូចជាសម្ភារៈប្រើប្រាស់ក្នុងលំនៅដ្ឋានផងដែរ។
ចំពោះប្រភេទផ្ទះល្វែងមានដូចជា ៖ ប្រភេទទំហំ 4,50m X 8m ដែលមានបន្ទប់គេងចំនួន2 បន្ទប់ទឹកចំនួន2 បន្ទប់ទទួលភ្ញៀវចំនួន1 និងផ្ទះបាយចំនួន1 លក់ក្នុងតម្លៃត្រឹមជាង2ម៉ឺន ដុល្លារតែប៉ុណ្ណោះ ។
ដោយឡែកប្រភេទទំហំ 4,20m X 9m ដែលមានបន្ទប់គេងចំនួន2 បន្ទប់ទឹកចំនួន2 បន្ទប់ទទួលភ្ញៀវចំនួន1 និងផ្ទះបាយចំនួន1 ហើយអាចឡើងជាន់បាន ។
ប្រភេទទំហំ 4,20m X 12m ដែលមានបន្ទប់គេងចំនួន2 បន្ទប់ទឹកចំនួន3 បន្ទប់ទទួលភ្ញៀវចំនួន1 និងផ្ទះបាយចំនួន1 ហើយអាចឡើងជាន់បាន។
ប្រភេទទំហំ 4,20m X 14m ដែលមានបន្ទប់គេងចំនួន2 បន្ទប់ទឹកចំនួន3 បន្ទប់ទទួលភ្ញៀវចំនួន1 និងផ្ទះបាយចំនួន1 ហើយអាចឡើងជាន់បាន។
សូមបញ្ជាក់ផងដែថា ចំពោះសំណង់លំនៅដ្ឋាន ដែលស្ថិតនៅក្នុងបុរី VIP ក្រុងកំពង់សោមនេះ លោកអ្នកអាចទាក់ទងសាកសួរព័ត៌មានបន្ថែមបានតាមរយៈទូរស័ព្ទលេខ៖ 017 63 64 63 / 081 65 33 33 / 088 67 333 77 , Facebook: Yen Soklin (Page: បុរី VIP វីអាយភី) ឬតាមរយៈ Email: [email protected]