ដោយ : គង់ សូរិយា
ភ្នំពេញ : ក្រុមហ៊ុនធំៗចំនួន៤បានរួមសហការគ្នា មកចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន ខ្មែរនៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីវិនិយោគលើវិស័យធនាគារ និងទេសចរណ៍ជាដើម។
ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា (MOU) រវាងក្រុមហ៊ុនខ្មែរនៅខេត្តបន្ទាយមានជ័យ និងក្រុមហ៊ុនបរទេសធំៗចំនួន៣ មានក្រុមហ៊ុនមកពីប្រទេសម៉ាឡេស៊ីជាដើម នៅពីចង់សប្ដាហ៍នេះ លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យថ្លែងថា រដ្ឋបាលខេត្តស្វាគមន៍ និងត្រៀមលក្ខណៈរួចហើយក្នុងការលើកទឹកចិត្ត គាំទ្រ សម្របសម្រួល និងការពារផ្លូវច្បាប់នូវផលប្រយោជន៍របស់ក្រុមហ៊ុនទាំងអស់ដែលបានមកវិនិយោគនៅលើទឹកដីខេត្តបន្ទាយមានជ័យ។
-->

លោកបន្តថា “ក្នុងខេត្តបន្ទាយមានជ័យ មានសក្តានុពលសំខាន់ៗជាច្រើនលើវិស័យទេសចរណ៍ កសិកម្ម ជាដើម ដែលអ្នកវិនិយោគអាចបោះទុនបានតាមតម្រូវការ ហើយសង្ឃឹមថា ការចាប់ដៃគូវិនិយោគជាមួយក្រុមហ៊ុនលី អ៊ុតនីនីហរណ៍ អាហរ័ណជាមួយក្រុមហ៊ុនបរទេស នឹងទទួលបានជោគជ័យ”។
អ្នកស្រី គ្រីស្ទីណា ទីប្រឹក្សា លោក ដាតុ ស្រីទីង អគ្គនាយកក្រុមហ៊ុនហ្គ្រែន ហ្វត្រេស អ៊ិនវេសមិន ម៉ាឡេស៊ីបានមានប្រសាសន៍ឲ្យដឹងថា បណ្តាក្រុមហ៊ុនដែលមកកាន់កម្ពុជានាពេលនេះនេះ នឹងទាក់ទាញក្រុមហ៊ុន៥០ផ្សេងទៀត ដែលមានទឹកប្រាក់៥កោដិដុល្លារអាមេរិកមកវិនិយោគលើវិស័យធនាគារ ហិរញ្ញវត្ថុ សំណង់ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម សណ្ខាគារ ភោជនីដ្ឋាន និងអភិវឌ្ឍន៍ធនធានមនុស្ស ជាដើមនៅខេត្តបន្ទាយមានជ័យ និងនៅខេត្ត រាជធានីដទៃទៀត ក្នុងប្រទេសកម្ពុជា។
អគ្គនាយកក្រុមហ៊ុន QMIS Financial Group, Hong Kong លោក Dato Sri Chin ថ្លែងថា ក្រុមហ៊ុននេះមានក្រុមហ៊ុនជាដៃគូនិងបុត្រសម្ព័ន្ធ៩ក្រុមហ៊ុនទៀត ហើយនឹងបណ្តាក់ទុននៅលើដីរបស់ខេត្តបន្ទាយមានជ័យក្នុងទឺកប្រាក់ប្រមាណពី២០០ ទៅ៨០០លានដុល្លាសរអាលើវិស័យដូចខាងលើ។
ក្រុមបរទេសធំៗ ដែលមកចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីវិនិយោគ នៅខេត្តបន្ទាយមានជ័យ ទាំងនោះរួមមាន ទី១ ក្រុមហ៊ុនGrand Fortress Investment Ltd , Malaysia) ទី២- ក្រុមហ៊ុន QMIS Financial Group, HongKong។ ទី៣ JOWIN Martketing SDN BHD ,Malaysia និងទី៤ក្រុមហ៊ុនហ្គូសេង អាយអិនស៊ី ហុងកុង ចិន ( GUSHEN ,INC ) ជាដើម៕
[…] ក្រុមបរទេសធំៗ ដែលមកចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីវិនិយោគ នៅខេត្តបន្ទាយមានជ័យ ទាំងនោះរួមមាន ទី១ ក្រុមហ៊ុនGrand Fortress Investment Ltd , Malaysia) ទី២- ក្រុមហ៊ុន QMIS Financial Group, HongKong។ ទី៣ JOWIN Martketing SDN BHD ,Malaysia និងទី៤ក្រុមហ៊ុនហ្គូសេង អាយអិនស៊ី ហុងកុង ចិន ( GUSHEN ,INC ) ជាដើម៕ ប្រពភ […]
[…] ក្រុមបរទេសធំៗ ដែលមកចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីវិនិយោគ នៅខេត្តបន្ទាយមានជ័យ ទាំងនោះរួមមាន ទី១ ក្រុមហ៊ុនGrand Fortress Investment Ltd , Malaysia) ទី២- ក្រុមហ៊ុន QMIS Financial Group, HongKong។ ទី៣ JOWIN Martketing SDN BHD ,Malaysia និងទី៤ក្រុមហ៊ុនហ្គូសេង អាយអិនស៊ី ហុងកុង ចិន ( GUSHEN ,INC ) ជាដើម៕ ប្រពភ […]