ភ្ញាក់ផ្អើល! កូរ៉េខាងត្បូង គ្រោង​វិនិយោគ​គំរោង​ដ៏​ទាន់សម័យ​នៅ​កូរ៉េខាងជើង

0

ដោយ វុត្ថា

ភ្នំពេញ៖ ក្រោយ​ជំនួប​ជា​ប្រ​តិ្ត​សាស្ត្រ​រវាង​មេដឹកនាំ​កូរ៉េខាងជើង និង​ខាងត្បូង​ជា​បន្តបន្ទាប់​នាពេល​កន្លងមកនេះ ប្រទេស​កូរ៉េខាងត្បូង​មានបំណង​បង្កើត​ទីក្រុង​ឆ្លាត (Smart City) នៅក្នុង​ប្រទេស​កូរ៉េខាងជើង ដើម្បី​រឹតចំណង​ការទូត និង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ស្និត​ស្នាល ដែលជា​គូសត្រូវ​នឹង​គ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ។

បើតាម​របាយការណ៍​សារព័ត៌មាន Govlnsider បានចេញ​ផ្សាយ​កាលពីពេល​ថ្មី​នេះ ថា បើ​គ្មាន​ការរំខាន​ពី​ទីក្រុង​ព្យុងយ៉ាង​នោះទេ  អង្គការ​អន្តរជាតិ​នៃ​រដ្ឋា​បាល​ទីក្រុង​សេ​អ៊ូ​ល និង​វិទ្យាស្ថាន ICT នឹង​សាងសង់​ទីក្រុង​ឆ្លាត នៅក្នុង​ទឹកដី​នៃ​ទីក្រុង​ព្យុងយ៉ាង​ប្រទេស​កូរ៉េខាងជើង។

លោក Lee Kyong-yol អគ្គលេខាធិការ​របស់​អង្គការ World Smart Sustainable Cities Organization បាន​ឲ្យ​ដឹងថា អង្គការ​ទីក្រុង​ប្រក​ដោយ​ភាព​វ័យឆ្លាត ពិភពលោក (World Smart Sustainable Cities Organization) នឹង​សាងសង់​ទីក្រុង​ក្រុង​ឆ្លាត​នៅក្នុង​ទី​ព្យុងយ៉ាង ក្នុង​គោលបំណង​ធ្វើការ​រួមគ្នា ជាមួយ​បណ្តា​ទីក្រុង​កូរ៉េខាងជើង ដើម្បីអោយ​មានការ​អភិវឌ្ឍ​ន៍​ល្អ និង​មាន​ភាប​ឆ្លាត​វៃ។

ទីក្រុង​ព្យុងយ៉ាង នឹង​អនុញ្ញាត​ឲ្យ​ចូលរួម​ជាមួយ​ទីក្រុង​សេ​អ៊ូ​ល ទីក្រុង​ប៉េកាំង ទីក្រុង​សឹង្ហ​បុរី ទីក្រុង​តូ​ក្យូ និង​ទីក្រុង​វ៉ាស៊ីនតោន ក្នុងការ​សម្ភោ​ធ​បណ្តាញ​ទីក្រុង​ឆ្លា​ង ពោលគឺ​នឹង​ចាប់ផ្តើម​សម្ពោធ​ជា​ផ្លូវការ នៅ​ពាក់កណ្តាល​ខែកញ្ញា​ឆ្នាំ២០១៩ ខាងមុខនេះ។ វេទិកា​មួយ​នឹង​ត្រូវបាន​ផ្តល់ឱ្យ​អភិបាលក្រុង​នានា មកពី​ប្រទេស​ទាំងនេះ​ចូលរួម ហើយ​ត្រូវបាន​គេ​ដាក់ឈ្មោះថា បណ្តាញ North East Asian Smart City។

កិច្ចចរចា​សន្តិភាព រវាង​ប្រទេស​កូរ៉េ​ទាំងពី​នៅក្នុង​ឆ្នាំនេះ បានធ្វើអោយ​ទីក្រុង​ព្យុងយ៉ាង និង​ទីក្រុង​សេ​អ៊ូ​ល​នៅ​ឆ្នាំនេះ ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​គំនិត​ផ្តួចផ្តើម ក្នុងការ​បង្កើត​ទីក្រុង​ឆ្លាត​នេះ  (Smart City)៕

LEAVE A REPLY

Please enter your comment!
Please enter your name here