តោះ​ស្តាប់​ប្រតិកម្ម​ចម្រុះ​របស់​ពលរដ្ឋ ជុំវិញ​គំរោង​រថភ្លើង​ល្បឿន​លឿន​របស់អភិបាល​ខេត្តកំពត

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ស្របពេល​អភិបាលខេត្ត​កំពត​លោក​ជាវ តា​យ​ប្រកាស​បង្កើត​ក្រុមហ៊ុន​មួយ ដើម្បី​ប្រមូលប្រាក់​សាងសង់​រថភ្លើង​ល្បឿន​លឿន ពី​រាជធានី​ភ្នំពេញ ទៅកាន់​ខេត្តកំពត​កាលពី​សប្តាហ៍​មុន បានធ្វើ​ឲ្យ​មានប្រតិកម្ម​ចម្រុះ ពី​គំរោង​របស់​អភិបាលខេត្ត​នេះ ដោយ​ភាគច្រើន​ពួកគេ​លើកឡើងថា ការប្រកាស​គំរោង​នេះ ដើម្បី​ធ្វើ​ឲ្យ​ដី​ឡើងថ្លៃ​ប៉ុណ្ណោះ។

តាមរយៈ​គេហទំព័រ www.propertyarea.asia ប្រជាពលរដ្ឋ​បាន Comment ខុសៗគ្នា​ទាក់ទង​នឹង​គំរោង​នេះ។ ហេតុនេះ​យើង​សូម​លើកយក​មតិ​ចម្រុះ របស់​ប្រជាពលរដ្ឋ​មក​លើកឡើង​ដើម្បី​ពិចារណា។

លោក Sem Koy បានសរសេរថា អ្នកខ្លះ​គេ​មាន​ដី​ច្រើន គេ​ស្ល​ដី។ ការវិនិយោគ​ផ្លូវដែក​នៅ​ប្រទេស​ជឿនលឿន​មួយចំនួន ក៏​ជា​គម្រោង​របស់​រដ្ឋ​ដែរ ឯកជន​មិនអាច​ទៅរួច​ទេ។

ចំណែក​លោក Vannatt Srun បាន​សរសេរ​ផងដែរ​ថា មិនអាច​ទៅរួច គ្រាន់តែ​ចង់ ឲ្យ​ដី​នៅ​កំពត​ឡើងថ្លៃ​ប៉ុណ្ណោះ។ ខំ​អួត​គេ​គំរោង​បែប​ហ្នឹង។

លើកឡើង​ស្រដៀង​គ្នា​នេះ ម្ចាស់​គេហទំព័រ Facebook ឈ្មោះ Cheerr Zee បាន​និយាយថា ហ៊ឺ លោក អ្នក​គួរ​អាណិត​រាស្ត្រ តែ​ល្អ​ណាស់​ដែលមាន​វត្តមាន​ឯកឧត្តម​មក​ប្រកាស​បដិសេធ។ គម្រោង​រដ្ឋាភិបាល​ទេ​ទាន​ម្ចាស់។ ៥០លាន​ដុល្លារ និង១០៣៦លាន​ដុល្លា​ខុសគ្នា​ឆ្ងាយ​ណាស់។

លោក Buntha Ek បានលើកឡើង​ផងដែរ​ថា “ចេះតែ​និយាយ រៀន​ឲ្យ​ដឹង​តិច ចាំ​និយាយ​លោក​អើយ។

ចំណែក​អ្នកស្រី Seng Keng បាន​សេរ​បែប​ចំអក​ថា “នេះ​ជា​រដូវ​កាល​រកស៊ី​ដី វា​អញ្ចឹង​ហើយ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​មួយចំនួន ក៏បាន​គាំទ្រ​គំនិត​លើកឡើង​របស់​អភិបាល​ខេត្តកំពត​ផងដែរ។

លោក សុខ សារិន បានលើកឡើង​ផងដែរ​ថា ក្រោម​គំនិត​ពួកលោក​សេរី គំរោង​លោក​ជាវ តា​យ​មិនអាច​ចេញរួច។ តែបើ​ប្រមូល​មូលនិធិ​ក្នុងការ​សាងសង់​ប្រហែល​មិន​លំបាក ខ្ញុំ​សូម​គាំទ្រ។

ចំណែក​លោក Ol Thong បាន​លើកឡើងថា ស្តាប់​គាត់​ឲ្យ​ច្បា​ស់សិន គាត់​ថា​នឹង​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ។ តាម​ខ្ញុំ​យល់​គឺ​ប្រើ​ផ្លូវ​ដែលមាន​ស្រាប់ ហើយ​កែស​ម្រូ​លប​ច្ចេកទេស​ខ្លះ ដើម្បី​ឲ្យ​រថភ្លើង​រត់​បាន​លឿន។ លោក​សរសេរថា គួរ​សរសើរ​គាត់ ដែលមាន​គំនិត​ផ្តួចផ្តើម ហើយ​គាត់​ក៏​មិន​ទាត់ចោល​ក្រសួង​ជំនាញ​ដែរ។

លើកឡើង​ស្រដៀង​គ្នា​នេះ លោក Sambok Nuth បានសរសេរថា ទោះជា​យ៉ាងណា​គួរ​ត្រូវបាន​លើកទឹកចិត្ត​គំនិត​ផ្តួចផ្តើម​នេះ។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​លោក​វ៉ា​ស៊ីម សូរិយា​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា គំរោង​នេះ​មិនអាច​ថ្នាក់​ខេត្ត​រៀបចំ​បានទេ វា​មិនមែនជា​សមត្ថកិច្ច​រប​ស់​ថ្នាក់​ខេត្ត​ទេ វា​ត្រូវតែ​ជា​គំរោង​ដែល​ផ្តួចផ្តើម​ដោយ​រដ្ឋាភិបាល។លោក​បន្តថា គំរោង​ដែលមាន​តម្លៃ៥០លាន​ដុល្លារ​មិនអាច​ទៅរួច​ទេ ព្រោះ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ត្រូវ​ចំណាយ​រហូតដល់​ប្រមាណ៧លាន​ដុល្លារ ក្នុង​មួយ​គីឡូម៉ែត្រ នេះ​មិនទាន់​គិតពី​តម្លៃ​ទូរថភ្លើង​នៅឡើយ​ទេ។

បើតាម​លោក​សូរិយា​ធ្លាប់បាន​ឲ្យ​ដឹងថា រថភ្លើង​ល្បឿន​លឿន​ត្រូវការ​ទទឹងផ្លូវ​ទំហំ១,២ម៉ែត្រ ខណៈ​ផ្លូវ​រថភ្លើង​ដែលមាន​ស្រាប់​បច្ចុប្បន្ន​មាន​ទំហំ​ទទឹង​តែមួយ​ម៉ែត្រ និង​មិនទាន់មាន​ស្តង់ដា​នៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here