ដោយៈគង់ សូរិយា
កំពង់ស្ពឺៈ លោកហ៊ុន ម៉ានីតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺបានចូលរួមអបអរសាទរប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ និងប្រជាជនខ្មែរដែលទទួលបានផ្លូវថ្មី (លេខ៥១) ឆ្ពោះពីឧដុង្គ មកកាន់ថ្នល់ទទឹង ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។


លោកបានសរសរសេរលើបណ្តាញ ទំនាក់ទំនងសង្គមរបស់ខ្លួននៅព្រឹកថ្ងៃទី២៥ មិនានេះ ក្នុងពេលលោកបានអញ្ជើញចូលរួមសម្ភោធ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ៥១ថា ស្ថិតក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកនេះ សម្តេចក៏បានលើកឡើង ពីការរីកចម្រើនគួរឲ្យកត់សម្គាល់លើជីវភាពរបស់នៅរបស់បងប្អូនប្រជាពលរដ្ឋ រួមទាំងវិស័យអចលនទ្រព្យដែលបានរីកលូតលាស់យ៉ាងគំហុក ជាពិសេសក្នុងតំបន់នេះផ្ទាល់តែម្តង។









