ដោយ វុត្ថា
ភ្នំពេញ៖ ធនាគារពិភពលោក (WB) បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនឹងសម្រេចបានកំនើន ៦,៨ភាគរយនៅឆ្នាំនេះ ខណៈការព្យាករណ៍របស់ធនាគារដដែលនេះកាលពីត្រីមាសទី១ ធនាគារនេះបានអះអាងថាសេដ្ឋកិច្ចវៀតណាមនឹងសម្រេចបានកំនើនត្រឹម៦,៥ភាគរយប៉ុណ្ណោះ។
របាយការណ៍របស់ World Bank ដែលបានចេញផ្សាយកាលពីម្សិលម៉ិញនេះបានបន្តថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅតែបន្តដំណើរការបានល្អ ជំរុញដោយការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចជាសកល និងការបន្តកំណែទម្រង់ក្នុងស្រុក។ កំណើនដ៏រឹងមាំនេះ គឺជំរុញឱ្យមានការបង្កើតឱកាសការងារ និងកំណើនប្រាក់ចំណូលដែលនាំឱ្យមានកំណើនសុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ។