ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្នុងចំណុចនៃយុទ្ឋសាស្រ្តទី៩ នៅក្នុងផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍រយៈពេលវែងឆ្នាំ២០២១ ២០៣៥ នៅខេត្តមណ្ឌលគិរី រដ្ឋាភិបាលមានផែនការរៀបចំ ទីក្រុងសែនមនោរម្យគួរត្រូវបានសិក្សាអភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃ (Smart City) និងបញ្ចូលបច្ចេកវិទ្យាឆ្លាតវៃនានា។
នៅក្នុងផែនការទិសដៅយុទ្ឋសាស្រ្តនៃការតភ្ជាប់ រដ្ឋាភិបាលក៏បាននិយាយអំពីការតភ្ជាប់ ការសម្រួលការធ្វើដំណើរ និងការធ្វើសមាហរណកម្មក្នុងក្របខណ្ឌជាតិ និងតំបន់ ដែលត្រង់ចំណុចនេះមានពន្យល់បន្ថែមថា ការតភ្ជាប់ការធ្វើដំណើរនេះគឺមានមធ្យោបាយចំនួន៣ដូចជា៖
ទី១ ការតភ្ជាប់តាមផ្លូវអាកាស
ខណៈដែលបច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងត្រៀមអនុវត្តន៍ការសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរី ដែលមិនត្រឹមតែតភ្ជាប់រវាងព្រលានយន្តហោះក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងឈានទៅដល់ការតភ្ជាប់ជាមួយបណ្ដាប្រទេសជិតខាង ដូចជា វៀតណាម ឡាវ ថៃជាដើម។ តាមការបញ្ជាក់ពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល នឹងបញ្ចប់គម្រោងសាងសង់ព្រលានយន្តហោះនេះនៅចុងឆ្នាំ២០២៣។
ទី២ ក្រុងសែនមនោរម្យ ជាតំបន់ប្រមូលផ្ដុំទៅដោយសកម្មភាពពហុបំណង។ ទី៣ តំបន់ស្រុកអូររាំង ភ្ជាប់ជាមួយគម្រោងអភិវឌ្ឍព្រលានយន្តហោះខេត្តមណ្ឌលគិរី ដែលអាចអភិវឌ្ឍន៍ ទៅជាតំបន់រណបភ្ជាប់ជាមួយក្រុងសែនមនោរម្យ។
ទី៤ តំបន់ប្រជុំជននៃស្រុកកោះញែក មានសក្តានុពលក្នុងការរៀបចំអភិវឌ្ឍជាមណ្ឌលទេសចរណ៍ និងការតភ្ជាប់ផ្លូវទឹកនាពេលអនាគត។ ទី៥តំបន់តាមច្រកព្រំដែនទាំង៤ គឺច្រកទ្វារព្រំដែនទ្វេភាគីជឿមៀត ណាមលៀរ ដាក់ដាំ និងឡាប៉ាខេ ដែលអនុញ្ញាតឲ្យមានការអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍សមាហរណពិសេស៕