ដំណឹងល្អៈ ការសិក្សាផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ ព្រះសីហនុនិងសៀមរាបនឹងបញ្ចប់នៅរយៈពេលបីខែខាងមុខ

0

   ដោយៈគង់ សូរិយា

        ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ក្រសួងកំពុងសិក្សាលទ្ធភាពធ្វើទំនើបកម្មផ្លូវដែកដែលមានស្រាប់២ខ្សែ គឺភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ព្រះសីហនុ ទៅជាផ្លូវដែកល្បឿនលឿន ដោយគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៣ ខែខាងមុខនេះ។

លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងដូច្នេះ ក្នុ្ងងកិច្ចប្រជុំជាមួយឯកឧត្តម Saksayam Chidchob រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថៃ តាមប្រព័ន្ធវីដេអូពី ចម្ងាយនៅថ្ងៃទី២០ ខែមេសា។

លោកទេសរដ្ឋមន្រ្តីបានបន្តថា ការសិក្សាគម្រោងផ្លូវដែកល្បឿនលឿននៅកម្ពុជា គឺស្របពេលដែលប្រទេសកម្ពុជា និងប្រទេសថៃ បាននិងកំពុងជំរុញការបើកច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ដើម្បីសម្រួលការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន។

លោកបន្តថា “ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត រវាងប្រទេសទាំង២ មិនគ្រាន់តែបង្កើនទំហំនៃការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកត្តាគន្លឹះ ជួយជំរុញដល់កំណើនការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំង២ ផងដែរ”។

ការសិក្សាធ្វើទំនើបកម្មផ្លូវដែកនេះ ធ្វើឡើងក្រោយពេលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជំរុញឱ្យក្រសួងពន្លឿនការងារ ធ្វើទំនើបកម្មរថភ្លើងទាំង២ខ្សែ និងសង់ផ្លូវដែកបន្ថែមជាច្រើនខ្សែទៀត៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here