ក្រុមហ៊ុនដឹកជញ្ជូនដ៏ធំរបស់ជប៉ុនមានគម្រោងពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា

0

ដោយ ៖ វត្ថា 

ភ្នំពេញ ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងខណៈដែលឯកឧត្តមធ្វើដំណើរទៅទស្សនកិច្ចនៅក្នុងមជ្ឈមណ្ឌលភ័ស្តុភារកម្មដឹកជញ្ជូនតាមផ្លូវអាកាស Nippon Express ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីពេលថ្មីនេះថា ក្រុមហ៊ុនដ៏ធំរបស់ប្រទេសជប៉ុន Nippon Express នឹងមានគម្រោងពង្រីកអាជីវកម្មរបស់នៅកម្ពុជា។ ឯកឧត្តមបន្តឱ្យដឹងថា ក្រុមហ៊ុនមួយនេះ ជាក្រុមហ៊ុនឡូជីស្ទីកមួយ ដែលផ្តល់ជូននូវរថយន្តដឹកទំនិញ ផ្លូវដែក និងផ្លូវអាកាសទាំងក្នុង និងក្រៅប្រទេស។ បច្ចុប្បន្នក្រុមហ៊ុននេះមានបុគ្គលិកជាង 70.០០០ នាក់នៅទូទាំងពិភព លោក និងមានផែនការពង្រីកអាជីវកម្មរបស់ខ្លួនមកកាន់កម្ពុជា។  ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុននេះផ្តោតលើការអភិវឌ្ឍកម្ពុជា ជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវអាកាសសម្រាប់តំបន់អាស៊ីអាគ្នេយ៍។

សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូកម្ពុជាពីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញបំពេញបេសកកម្មស្វែងរកការពិតផ្នែកភ័ស្តុភារកម្មដោយបានធ្វើដំណើរទស្សនកិច្ចមជ្ឈមណ្ឌលភ័ស្តុភារកម្មដឹកជញ្ជូនតាមផ្លូវអាកាស Nippon Express ។ មជ្ឈមណ្ឌលនេះមានទីតាំងឋិតនៅប្រហែល15គីឡូម៉ែត្រពីអាកាសយានដ្ឋាន NARITA ក្នុងទីក្រុងតូក្យូ ។ សូមទស្សនាកម្រងរូបភាពក្នុងដំណើរទស្សនៈកិច្ចដូចខាងក្រោម ៖

LEAVE A REPLY

Please enter your comment!
Please enter your name here