ដោយៈគង់ សូរិយា
ភ្នំពេញៈ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ឋដា លោកគង់ វិបុលបានមានប្រសាសន៍ឲ្យដឹងថា អគ្គនាយកដ្នានពន្ធដារ បាននិងកំពុងរៀបចំនិតីវិធីបោះពុម្ភវិក្កយបត្ពន្ធអលចនទ្រព្យប្រចាំឆ្នាំ បញ្ជូនទៅដល់ផ្ទះរៀងរាល់ឆ្នាំ ដើម្បីក្រើនរំលឹកដល់អ្នកជាប់ពន្ធ។
និតោវិធីនេះ ជាផ្នែកមួយនៃការបង្កើនប្រសិទ្ធភាព ប្រមូលពន្ធអលចនទ្រព្យនៅកម្ពុជា។
-->
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកពន្ឋដារូបនេះបានមានប្រសាសន៍ឲ្យដឹងទៀតថា “ខ្ញុំកំពុងតែណែនាំឱ្យអង្គភាពក្រោមឱវាទពន្ធដារ ធ្វើការបោះពុម្ពវិក្កយបត្រ អចលនទ្រព្យ ហើយផ្ញើជូនទៅលំនៅដ្ឋានរៀងៗខ្លួន ដូចវិក័្កយប័ត្រទឹក និងភ្លើង ដើម្បីកុំឱ្យភ្លេចបង់ពន្ធជូនរដ្ឋ”។
ជាមួយគ្នានេះ លោកបានឲ្យដឹងផងដែរថា ក្នុងករណីមន្ត្រីពន្ធដារកមិនឃើញផ្ទះអ្នកជាប់ពន្ធ ក៏ស្នើឱ្យសាលាសង្កាត់ និងខណ្ឌ សហការជួយរកលំនៅដ្ឋានរបស់អ្នកជាប់ពន្ធនោះផងដែរ។
ក្នុងរយៈពេលត្រីមាសទី១នេះ ចំណូលពន្ធសរុបមានដល់១២៦៣ លានដុល្លារអាមេរិក ដែលក៏កើនឡើងជាង២២ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំមុន៕
ក្នុងនោះ ចំណូលពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ក្នុងត្រីមាសទី១ ឆ្នាំ ២០២២ នេះ មានសរុប២២៦ប៊ីលានរៀល ឬ ៥៥,៧លានដុល្លារ ដែលកើន៣៥%។ (អានបន្ថែម)