តើទីផ្សារទិញលក់លំនៅដ្ឋានមានសភាពដូចម្តេចក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ?

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយកន្លងមកនេះ សកម្មភាពនៃការទិញលក់លំនៅដ្ឋានឃើញថា មានការថមចុះគួរឱ្យកត់សម្គាល់ ប៉ុន្តែអ្នកអភិវឌ្ឍន៍នៅតែបន្តសកម្មភាព លើការអភិវឌ្ឍគម្រោងរបស់ខ្លួនដដែល ពី​ព្រោះតែគេមើលពីតម្រូវការលំនៅដ្ឋាន ទោះបីស្ថិតនៅក្នុងវិបត្តិយ៉ាងណាក្ដី។

អ្នកជំនាញ នៃវិស័យលំនៅដ្ឋានលោកឡុង គឹមសួរអគ្គនាយកនៃក្រុមហ៊ុនCentury 21 Advanced Property បានមានប្រសាសន៍ថា ទីផ្សារបុរីលំនៅដ្ឋាន នៅក្នុងប្រទេសកម្ពុជាយើងឃើញថា ការលក់មានការថយចុះបន្តិចបន្តួច តែតម្រូវការនៅតែមាន ក្នុងនោះ ការទិញផ្ទះសម្រាប់ស្នាក់នៅ គឺនៅតែមានខ្ពស់ ដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន ក្នុងប្រទេសកម្ពុជាបន្តធ្វើសកម្មភាពនៃការសាងសង់ ដើម្បីបំពេញតម្រូវការជាក់ស្ដែង។

លោកបន្តថា ការសាងសង់គម្រោងលំនៅដ្ឋាន នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលចុងក្រោយនេះ ឃើញថាបានឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង”។ លោកបន្ថែមថា “តម្រូវការលំនៅដ្ឋាន ក្នុងប្រទេសកម្ពុជាយើងក៏នឹងរំពឹងថា នឹងមានកំណើនខ្ពស់បន្ថែមទៀត ដែលទាមទារឱ្យមានការអភិវឌ្ឍលំនៅឋានកាន់តែច្រើនថែមទៀត”។

លោកឡូង គឹមសួគ៌បានសម្តែងសុទិដ្ឋិនិយមថា នៅក្នុងពេលអនាគត សេដ្ឋកិច្ចប្រទេសកម្ពុជា កាន់តែរីកចម្រើនបន្តទៀត ហើយប្រាក់ចំណូលប្រ​ជា​ជនក៏នឹងកើនឡើង ដូច្នេះតម្រូវការទិញលំនៅដ្ឋានរបស់ពលរដ្ឋ ក៏នឹងកើនឡើង ស្របពេលប្រជាពលរដ្ឋ មិនទាន់មានលំនៅដ្ឋានផ្ទាល់ខ្លួនក៏ច្រើនដូចគ្នា។

លោកឡុង គឹមសួគ៌បានបន្តថា ម្យ៉ាងទៀត ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅកណ្ដាលក្រុង ក៏បានផ្លាស់ប្តូរទៅរស់នៅតំបន់ជាយៗក្រុង ផ្លាស់ប្តូរមករស់នៅក្នុងបុរី ដែលមានការគ្រប់គ្រង និងសណ្ដាប់ធ្នាប់ល្អកាន់តែច្រើន ធ្វើឱ្យលំនៅឋានជាបុរីមានតម្រូវការខ្ពស់ និងមានការទិញលក់ជាហូរហែទោះបីក្នុងវិបត្តិនៃកូវីដ១៩ក្ដី ។

លោកបានបន្តទៀតថា កត្តាដែលជំរុញឱ្យសកម្មភាព នៃការទិញលក់ លំនៅដ្ឋាន នៅក្នុងប្រទេសកម្ពុជាមានកំណើនខ្ពស់ ក៏មានហេតុផលមួយចំនួនផងដែរ ដូចជាប្រាក់ចំណូលប្រជាជន និងការផ្ដល់ឥណទានលើលំនៅឋានពីធនាគារ ក៏មានភាពទូលំទូលាយជាងមុន ដែលធ្វើឱ្យអ្នកដែលមានបំណងទិញផ្ទះ សម្រាប់ស្នាក់នៅមានលទ្ធភាពខ្ពស់ ក្នុងការទិញលំនៅដ្ឋានដោយរំលស់ជាមួយធនាគារ  ។

ប្រធានសមាគមអ្នកអភិវឌ្ឍន៍៍លំនៅដ្ឋានកម្ពុជា អ្នកឧកកញ៉ាលី ហួរបានមានប្រសាសន៍ឲ្យដឹងផងដែរថា ទីផ្សារលំនៅដ្ឋាននៅតែមានតម្រូវការខ្ពស់ ហេតុនេះទើបអ្នកអភិវឌ្ឍន៍ទាំងចាស់ ទាំងថ្មីបាននិងកំពុងបន្តវិនិយោគគំរោងរបស់ពួកគេ ដោយសារពួកគេមើលឃើញតម្រូវការទីផ្សារ។

លោកបន្តថា “ចាប់ពីចុងឆ្នាំមុន រហូតដល់ឆ្នាំនេះសមាជិកសមាគម ដដែលជាអ្នកអភិវឌ្ឍន៍បុរីធំៗ បានបន្តគំរោង និងពង្រីកគំរោងរបស់ពួកគេជាបន្តបន្ទាប់ ដើម្បីឆ្លលយតបតម្រូវការទីផ្សារ ដែលមានកាន់តែច្រើន”។

យោងតាមការសិក្សារបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា ទីផ្សារលំនៅដ្ឋាននៅតែមានតម្រូវការខ្ពស់ ដោយបើគិតចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំាំ២០៣០ កម្ពុជាត្រូវការលំនៅដ្ឋានជាង៨០ម៉ឺនខ្នងនៅទូទាំងប្រទេស៕

អាកាសយានដ្ឋានអន្តរជាតិឡាវមួយដែលសង់ដោយវៀតណាម ត្រូវបានប្រគល់ឱ្យកងទ័ពអាកាសរំដោះប្រជាជនឡាវ

ដោយៈសុខុម

វៀងចន្ទន៍: ក្រោយបិទលែងដំណើរការ អស់រយៈពេលជាច្រើនឆ្នាំ ទីបំផុតអាកាសយានដ្ឋានអន្តរជាតិអត្ថពល (Attapeu International Airport) ត្រូវបានប្រគល់ទៅឱ្យកងទ័ព អាកាសរំដោះប្រជាជនឡាវ ហើយនៅពេលនេះ។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយនៅថ្ងៃច័ន្ទ ទី៧ កុម្ភៈ នេះ។

ពិធីប្រគល់សិទ្ធិកាន់កាប់នេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ រវាងអាជ្ញាធរអាកាសចរណ៍ស៊ីវិល ដែលស្ថិតក្រោមចំណុះក្រសួងសាធារណការ និងដឹកជញ្ជូន និងកងទ័ពអាកាសឡាវ ដែលស្ថិតក្រោមចំណុះក្រសួងសន្តិសុខសាធារណៈ។

អាកាសយានដ្ឋានអន្តរជាតិអត្ថពល ត្រូវបានបិទដំណើរការជាផ្លូវការក្នុងឆ្នាំ២០១៧ បន្ទាប់ពីជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ Lao Airlines Vientiane មកកាន់អាកាសយានដ្ឋានអន្តរជាតិអត្ថពល ត្រូវបានលុបចោលក្នុងខែតុលា ឆ្នាំ២០១៦។

អាកាសយានដ្ឋាននេះ ត្រូវបានបិទដំណើរការ ដោយសារមានអ្នកដំណើរជិះតិចពេក ហើយជើងហោះហើរក៏មិនទៀងទាត់ ព្រោះមានប្រជាជនត្រឹមតែ១៣៩.៦០០នាក់ប៉ុណ្ណោះ ដែលរស់នៅក្នុងខេត្តអត្ថពល។

អាជ្ញាធរខេត្តអត្ថពល បានប្រកាសក្នុងឆ្នាំ២០១៧កន្លងមកថា ក្រុមហ៊ុនអាកាសចរណ៍ Lao Airlines Vientiane បានសម្រេចឈប់ផ្តល់ជើងហោះហើរពីរដ្ឋធានីវៀងច័ន្ទ ទៅកាន់ខេត្តអត្ថពល ចាប់ពីខែតុលា ឆ្នាំ២០១៦។

សកម្មភាពសេដ្ឋកិច្ចសំខាន់ៗ នៅក្នុងខេត្តអត្ថពល រួមមាន ការផលិតថាមពល ការជីករ៉ែ និងចម្ការឧស្សាហ៍កម្ម ខណៈមានទេសចរតិចតួចប៉ុណ្ណោះដែលមកលេងខេត្តនេះ។

អាកាសយានដ្ឋានអន្តរជាតិអត្ថពល ត្រូវបានសាងសង់ដោយក្រុមហ៊ុនវៀតណាម Hoang Anh Gia Lai Group (HAGL Group) ដោយការសាងសង់បានចាប់ផ្ដើមនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣។

ក្រោយការសាងសង់បញ្ចប់ជាស្ថាពរ អាកាសយានដ្ឋានដែលមានតម្លៃ៣៦,៩លានដុល្លារអាមេរិក នេះបានបើកដំណើរការក្នុងឆ្នាំ២០១៥៕  Laotian Times៕

Attapeu International Airport Handed Over to Air Force

 

After a lengthy closure, Attapeu International Airport has now been handed over to the Lao People’s Liberation Air Force.

A handover ceremony between the Civil Aviation Authority, under the Ministry of Public Works and Transport, and the Lao Air Force, under the Ministry of Public Security, was held on Saturday.

Attapeu International Airport was officially shut down in 2017 after Lao Airlines Vientiane to Attapeu flights were canceled in October 2016.

Passenger numbers were low, and flights were infrequent, with only 139,600 people living in Attapeu Province.

Authorities of Attapeu Province revealed in 2017 that Lao Airlines had decided to stop offering flights from Vientiane to Attapeu from October 2016.

The main economic activities of Attapeu Province are power production, mining, and industrial plantations, while few tourists visit the province.

The Attapeu International Airport was constructed by Vietnamese Hoang Anh Gia Lai Group (HAGL Group), with the construction project launched on 10 May 2013

The airport opened in 2015 after a total construction value of over LAK 289 billion, or approximately USD $36.9 million.
Source: Laotian Times

Cambodia produces 1,751kg of Gold in 7 months

by Sotheary

Phnom Penh: Cambodian prime minister Hun Sen said that Cambodia has produced 1,751 kilograms of gold in seven months from O’Khvau area in Mondulkiri province.

The prime minister spoke in an inauguration ceremony for the official use of China-aided National Road No. 7 rehabilitation project in Kratie province on Monday 07 February.

“In just seven months, we produced 1,751 kilograms of gold, and today we can produce more, from 80 to 100 kilograms,” PM said.

PM claimed that gold production in Cambodia has increased more and more due to the economic poles in the northeast, agro-industry and mineral resources. Other mines such as bauxite, coal and other unused gold mines have not yet researched.

However, PM said that the gold produced has not yet become useable gold. It must be refined to produce useable gold in Australia. Some of the gold produced weighs more than 20 kilograms, some more than 30 kilograms, and some more than 10 kilograms.

“I also set the kingdom’s northeastern area as the fourth economic pole, focusing on the agro-industry and mineral resources. Cambodia still has various types of other minerals such as coals and other gold mines that have not been studied. Since our gold is not pure, we export them to Australia for gold refining,” PM underlined.

Invested by Renaissance Minerals (Cambodia) Limited, O’Khvau Gold Project officially started on 21 June 2021 and it is estimated to produce approximately three tons of pure gold per year in the first eight years. In 2022, four more gold mining companies will officially kick off their operations in Cambodia, located in Preah Vihear, Kratie, Mondulkiri and Ratanakkiri provinces.

គេហទំព័រPropertyareaនិងCambodiafinancialtimesនឹងចាប់ផ្តើមផ្សាយបន្តផ្ទាល់នូវព៌តមានសំខាន់ៗនាថ្ងៃនេះ

ដោយៈគង់ សិរីជេស៊ីកា

 ភ្នំពេញៈ ក្នុងន័័យពង្រីកការផ្សព្វផ្សាយព៌តមាន ដល់សាធារណៈជន គេហទំព័រPropertyareas.asia និងCambodiafinancialtimes.comនឹងចាប់ផ្តើមផ្សព្វផ្សាយ លើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន នូវមាតិកាព៌តមានសំខាន់ៗនាថ្ងៃនេះ។

ការផ្សាយព៌តមានបន្តផ្ទាល់នេះ នឹងធ្វើឡើងលើFacebook Page ឈ្មោះProperty Area Asia, Cambodia Financial Times នាវេលាម៉ោង៧,២០នាទីល្ងាចនេះ ដែលកម្មវិធីនេះនឹងធ្វើឡើងចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្ររៀងរាល់សប្តាហ៍។

ចង់ដឹងព៌តមានអចលនទ្រព្យ សេដ្ឋកិច្ច ហិរញ្ញវត្ថុលឿនរហ័ស និងអាចទុកចិត្តបាន សូមរង់ចាំទស្សនាកម្មវិធី Property@Finance Today៕

រដ្ឋាភិបាលកម្ពុជាដាក់ឱ្យអនុវត្តវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់RCEP និងទម្រង់CCFTA

ដោយៈ សូរិយា

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់ថា វិស័យឯកជនដែលរួមមាន ផលិតករ និងអ្នកនាំចេញ ដែលមានបំណងស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ RCEP និងទម្រង់ CCFTA អាចចុះឈ្មោះ បានតាមរយៈប្រព័ន្ធស្វ័យប្រវត្តកម្ម (អនឡាញ)របស់ក្រសួង ចាប់ពីពេលនេះតទៅ។

នៅក្នុងសេចក្តីជូនដំណឹង ដែលចុះនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា យោងតាមប្រកាសឱ្យប្រើច្បាប់ស្តីពី ការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់(RCEP) និងព្រះរាជក្រម ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ប្រកាសឱ្យប្រើច្បាប់ស្ដី ពីការអនុម័តយល់ព្រមលើកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ក្រសួងពាណិជ្ជកម្ម នឹងដាក់ឱ្យអនុវត្តនូវវិញ្ញាបនបត្រ បញ្ជាក់ដើមកំណើតទំនិញទម្រង់ទាំងពីរប្រភេទខាងលើនេះ តាមរយៈប្រព័ន្ធស្វ័យប្រវត្តកម្ម។

ក្នុងន័យនេះ អ្នកនាំចេញទំនិញ ដែលមានបំណងស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់RCEP សម្រាប់ការនាំចេញទំនិញទៅកាន់បណ្តាទីផ្សារអាស៊ាន អូស្ត្រាលី ចិន ជប៉ុន កូរ៉េ និងនូវែលសេឡង់ និងទម្រង់ CCFTA សម្រាប់ការនាំចេញទំនិញ ទៅកាន់ទីផ្សារចិន អាចដាក់ពាក្យស្នើសុំតាមប្រព័ន្ធស្វ័យប្រវត្តកម្មដែលមានគេហទំព័រ https://co.moc.gov.kh/ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ចំពោះព័ត៌មានលម្អិត ដែលទាក់ទងនឹងការអនុវត្តវិធានបញ្ជាក់ដើមកំណើតទំនិញ (Rules of Origin) និងនីតិវិធី ប្រតិបត្តិនៃការបញ្ជាក់ដើមកំណើតទំនិញ (Operational Certification Procedures) នៃទម្រង់ទាំងពីរនេះ អ្នកមានបំណងទាំងអស់ អាចចូលទៅកាន់គេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម https://co.moc.gov.kh/ ឬតាមរយៈមន្រ្តីនាយក   ដ្ឋាននាំចេញ នាំចូល នៃក្រសួងពាណិជ្ជកម្ម៕

ដំណឹងល្អ! មន្ទីរពេទ្យធំៗពីរនឹងបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការក្នុងខែមីនាខាងមុខនេះ

ដោយៈ សុផារី

ត្បូងឃ្មុំៈ នៅខែមីនាខាងមុខនេះ មន្ទីរពេទ្យធំៗចំនួនពីរតម្លៃជិត៨០លានដុល្លារ ជាជំនួយរបស់ចិន នឹងសម្ពោធដាក់ឱ្យប្រើប្រាស់។ មន្ទីរពេទ្យទាំងពីរនោះ គឺមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។

សម្តេចតេជោហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់  ឱ្យប្រើប្រាស់ជាផ្លូវការ នូវកំណាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ ប្រវែងប្រមា​ណ៩៣,៥៦គីឡូម៉ែត្រ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ក្នុងទឹកប្រាក់ប្រមាណជាង៣៣លានដុល្លារអាមេរិក។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលមានទីតាំងនៅក្នុងទីរួមខេត្តត្បូងឃ្មុំ នឹងត្រូវបើកសម្ពោធឱ្យប្រើប្រាស់នៅថ្ងៃ៧ ខែមីនា ឆ្នាំ២០២២។ ចំណែក មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នៅក្នុងរាជធានីភ្នំពេញ នឹងត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ នៅក្នុងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ខាងមុខបន្តបន្ទាប់។

តើតាមការបញ្ជាក់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី គម្រោងទាំងពីរនេះចំណាយទឹកប្រាក់ នៃការសាងសង់ប្រមាណ៨០លានដុល្លាអាមេរិក ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន។

សម្តេចតេជោបានមានប្រសាសន៍ថា “កូវីដ១៩ អាចនឹងសម្លាប់យើង និងអាចនឹងធ្វើឱ្យយើងយឺតយ៉ាវ ប៉ុន្តែកូវីដមិនអាចរារាំងដំណើរការអភិវឌ្ឍន៍របស់យើងបានដែរ។ ពិតមែនតែយើងលំបាក តែយើងជម្នះរួមគ្នាដើម្បីសម្រេចការអភិវឌ្ឍន៍របស់យើង”។

នាពេលថ្មីៗនេះ ក្រោមជំនួយរបស់ប្រទេសចិន កម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគម្រោងនានាជាច្រើន ដូចជាទី១ ស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មារ ប្រវែងជាង១គីឡូម៉ែត្ររវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នៅថ្ងៃទី ២៣ ខែវិច្ឆិកា ទី២  ពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ទី៣ កំណាត់ផ្លូវជាតិលេខ៧ នៅក្នុងខេត្តក្រចេះ ប្រវែងប្រមាណ៩៣,៥៦គីឡូម៉ែត្រ ប្រមាណជាង៣៣លានដុល្លារអាមេរិក។

នៅដើមឆ្នាំ២០២២នេះ ក្រៅពីជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន កម្ពុជាគ្រោងនឹងបើកការដ្ឋានសាងសង់ គម្រោងផ្លូវជាតិលេខ៤៨ ក្រោ​មជំនួយរបស់ប្រទេសកូរ៉េខាងត្បូង និងសម្ពោធគម្រោងផ្លូវជាតិលេខ៥ ស្ពានចំនួន៥នៅព្រៃវែង និងស្ពានចំនួន៧នៅខេត្តក្រចេះ ក្រោមជំនួយរបស់ប្រទេសជប៉ុន៕

បុរីបុស្បាទំហំជាង២០ហិកតាកំពុងទទួលបានការចាប់អារម្មណ៍៍យ៉ាងខ្លាំងពីអតិថិជន

ដោយៈជេស៊ីកា

ភ្នំពេញៈ បុរីថ្មីមួយឈ្មោះបុស្បា ដែលបាននិងកំពុងវិនិយោគលើទំហំផ្ទៃដីជាង២០ហិកតា បានបង្ហាញវត្តមាន ក្នុងសង្កាត់ព្រៃវែង ខ័ណ្ឌដង្កោរាជធានីភ្នំពេញ ជាតំបន់ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

លោកឧកញ៉ាឈាង រ័ត្នសហភាគហ៊ុននិកនៃបុរីបុស្បាបានមានប្រសា​សន៍ឲ្យដឹងតាមរយៈការLiveរបស់ខ្លួនថា បុរីបុស្បាបាននិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជន ពិសេសម៉ូតផ្ទះវីឡា ផ្ទះអាជីវកម្ម ននិងផ្ទះជាច្រើនម៉ូតទៀត ដែលត្រូវបានឌីសាញឡើង ប្រកបដោយប្រណីត​ភាព ភាពស៊ីវិល័យ និងគគិតគូជាចម្បងដល់បរិស្ថាន នៃការររស់នៅតាមរសនិយមរបស់មនុស្សសម័យថ្មី។

លោកឧកញ៉ាបានបន្តថា “ជាមួយនឹងចក្ខុវិស័យដ៏វែងឆ្ងាយ យើងបាននិងកំពុងវិនិយោគបុរីថ្មីមួយ ដើម្បីផ្តល់លំនៅដ្ឋានប្រកបដោយគុណភាព ប្រណីតភាព ភាពស៊ីវិល័យ និងផ្សារភ្ជាប់ជាមួយធម្មជាតិដល់អតិថិជន”។​លោកបន្តថា“មូលហេតុដែលយើងរើសទីតាំងនេះ ដោយសារតំបន់នេះ​មានមនុស្សរស់នៅច្រើន ជាអ្នកមានជីវភាពថ្នាក់កណ្តាល និងថ្នាក់ខ្ពស់ ហើយវាជាតំបន់មួយ ដែលមានភាពស៊ីវិល័យនាពេលអនាគត”។

បុរីនេះមានផ្ទះជាច្រើនប្រភេទដូចជា ផ្ទះShop House, Supper shop house, Twin Villa, Supper, Twin Villa, Angel Villa, Hero Villa។

បើតាមលោកស្មុយ សុផលសហភាគហ៊ុននិកនៃបុរីបុស្បាបានបង្ហាញចំនួនអតិថិជនច្រើនកុះករ នៅក្នុងអគារការរិយាល័យរបស់បុរីនេះ នៅលើទំនាក់ទំនងសង្គមរបស់ខ្លួន។

លោកឧកញ៉ាឈាង រ័ត្នបានបន្តថា ជាមួយនឹងការលើកទឹកចិត្តអតិថិជនជាពិសេស បុរីបុស្បាបានលក់ក្នុងតម្លៃទាបជាងទីផ្សារ៣០ភាគរយ ប៉ុន្តែយើងនីតែរក្សាបាននូវគុណភាព ប្រណីតភាព និងភាពស៊ីវិល័យ ព្រោះការវិនិយោគរបស់យើងមិនបញ្ចប់ត្រឹមគំរោងនេះទេ ប៉ុន្តែយើងនឹងវិនិយោគបុរីកាន់តែធំជាងនេះនាពេលអនាគត។

បុរីបុស្បាមានទីតាំង ពោរពេញដោយភាពអំណោយផល ដោយសារតំបន់នេះងាយស្រួល ក្នុងការតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវ៦០ម៉ែត្រ ដែលសម្បូរដោយផ្សារទំនើប ពិសេសផ្សារទំនើបAEON Mall3បាននិងកំពុងសាងសង់យ៉ាងសកម្ម។

លោកឧកញ៉ាឈាង រ័ត្ន និងលោកជំទាវស្រីអូន ម្ចាស់ក្រុមហ៊ុនសម្រ​ស់ធម្មជាតិ និងដៃគូមួយចំនួនទៀតបានវិនិយោគបុរីបុស្បាឡើង ដើម្បីផ្តល់ឲ្យប្រជាពលរដ្ឋនូវលំនៅដ្ឋាន ដែលគោរពបាននូវស្តង់ដា និងគុណតម្លៃមួយ ដែលធ្វើឲ្យអ្នករស់នៅមានផាសុខភាព និងមនោរម្យ ដោយសារបុរីនេះ​បានរៀបចំសួនច្បារ ទីធ្លាសាធារណៈ​និងហេដ្ឋារចនាសម្ព័ន្ឋ យ៉ាងធំទូលាយ​ងាយស្រួលការដើរហាត់ប្រាណ ប្រារពពិធីនានា និងការធ្វើដំណើរចេញ​ចូលបុរី ដែលផ្តល់សន្តិសុខ២៤ម៉ោងផងដែរ។

អតិថិជនចាប់អារម្មណ៍សូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ០៨១ ២៣០ ៧៨៩, ០៨៧២៣០ ៧៨៩, ០៩៩ ២៣០ ៧៨៩៕

បុរីបុស្បាក្រោមទុនវិនិយោគ៧៧លានដុល្លារកំពុងទទួលបានការចាប់អារម្មណ៍៍យ៉ាងខ្លាំងពីអតិថិជន

ដោយៈជេស៊ីកា

 ភ្នំពេញៈ បុរីថ្មីមួយឈ្មោះបុស្បា ដែលបោះទុនវិនិយោគទឹកប្រាក់រហូតដល់៧៧លានដុល្លារ បាននិងកំពុងបង្ហាញវត្តមាននៅក្នុងទឹកដី ខ័ណ្ឌដង្កោជាតំបន់ ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

លោកឧកញ៉ាឈាង រ័ត្នសហភាគហ៊ុននិកនៃបុរីបុស្បាបានមានប្រសា​សន៍ឲ្យដឹងតាមរយៈការLiveរបស់ខ្លួនថា បុរីបុស្បាបាននិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជន ពិសេសម៉ូតផ្ទះវីឡា ផ្ទះអាជីវកម្ម ននិងផ្ទះជាច្រើនម៉ូតទៀត ដែលត្រូវបានឌីសាញឡើង ប្រកបដោយប្រណីត​ភាព ភាពស៊ីវិល័យ និងគគិតគូជាចម្បងដល់បរិស្ថាន នៃការររស់នៅតាមរសនិយមរបស់មនុស្សសម័យថ្មី។

លោកឧកញ៉ាបានបន្តថា “ជាមួយនឹងចក្ខុវិស័យដ៏វែងឆ្ងាយ យើងបាននិងកំពុងវិនិយោគបុរីថ្មីមួយ ដើម្បីផ្តល់លំនៅដ្ឋានប្រកបដោយគុណភាព ប្រណីតភាព ភាពស៊ីវិល័យ និងផ្សារភ្ជាប់ជាមួយធម្មជាតិដល់អតិថិជន”។​លោកបន្តថា“មូលហេតុដែលយើងរើសទីតាំងនេះ ដោយសារតំបន់នេះ​មានមនុស្សរស់នៅច្រើន ជាអ្នកមានជីវភាពថ្នាក់កណ្តាល និងថ្នាក់ខ្ពស់ ហើយវាជាតំបន់មួយ ដែលមានភាពស៊ីវិល័យនាពេលអនាគត”។

បុរីនេះមានផ្ទះជាច្រើនប្រភេទដូចជា ផ្ទះShop House, Supper shop house, Twin Villa, Supper, Twin Villa, Angel Villa, Hero Villa។

បើតាមលោកស្មុយ សុផលសហភាគហ៊ុននិកនៃបុរីបុស្បាបានបង្ហាញចំនួនអតិថិជនច្រើនកុះករ នៅក្នុងអគារការរិយាល័យរបស់បុរីនេះ នៅលើទំនាក់ទំនងសង្គមរបស់ខ្លួន។

លោកឧកញ៉ាឈាង រ័ត្នបានបន្តថា ជាមួយនឹងការលើកទឹកចិត្តអតិថិជនជាពិសេស បុរីបុស្បាបានលក់ក្នុងតម្លៃទាបជាងទីផ្សារ៣០ភាគរយ ប៉ុន្តែយើងនីតែរក្សាបាននូវគុណភាព ប្រណីតភាព និងភាពស៊ីវិល័យ ព្រោះការវិនិយោគរបស់យើងមិនបញ្ចប់ត្រឹមគំរោងនេះទេ ប៉ុន្តែយើងនឹងវិនិយោគបុរីកាន់តែធំជាងនេះនាពេលអនាគត។

បុរីបុស្បាមានទីតាំង ពោរពេញដោយភាពអំណោយផល ដោយសារតំបន់នេះងាយស្រួល ក្នុងការតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវ៦០ម៉ែត្រ ដែលសម្បូរដោយផ្សារទំនើប ពិសេសផ្សារទំនើបAEON Mall3បាននិងកំពុងសាងសង់យ៉ាងសកម្ម។

លោកឧកញ៉ាឈាង រ័ត្ន និងលោកជំទាវស្រីអូន ម្ចាស់ក្រុមហ៊ុនសម្រ​ស់ធម្មជាតិ និងដៃគូមួយចំនួនទៀតបានវិនិយោគបុរីបុស្បាឡើង ដើម្បីផ្តល់ឲ្យប្រជាពលរដ្ឋនូវលំនៅដ្ឋាន ដែលគោរពបាននូវស្តង់ដា និងគុណតម្លៃមួយ ដែលធ្វើឲ្យអ្នករស់នៅមានផាសុខភាព និងមនោរម្យ ដោយសារបុរីនេះ​បានរៀបចំសួនច្បារ ទីធ្លាសាធារណៈ​និងហេដ្ឋារចនាសម្ព័ន្ឋ យ៉ាងធំទូលាយ​ងាយស្រួលការដើរហាត់ប្រាណ ប្រារពពិធីនានា និងការធ្វើដំណើរចេញ​ចូលបុរី ដែលផ្តល់សន្តិសុខ២៤ម៉ោងផងដែរ៕

 

 

 

 

 

លំនៅដ្ឋានលំហែកាយតម្លៃសមរម្យ Green Zone Residence ផ្តល់ការបញ្ចុះតម្លៃពិសេសរហូតដល់ថ្ងៃទី១៤កុម្ភៈខាងមុខ

ដោយៈគង់ សូរិយា

កំពង់ស្ពឺៈ ក្នុងគោលដៅលើកទឹកចិត្តអតិថិជន ដែលចង់បានលំនៅដ្ឋានតម្លៃសមរម្យ នៅជាយរាជធានីភ្នំពេញ គំរោងលំនៅដ្ឋាន Green Zone Residence បានផ្តល់នូវការបញ្ចុះតម្លៃពិសេស ដល់អតតិថិជន។

លោកឧកញ៉ាម៉ន សុខា ប្រធានក្រុមប្រឹក្សាភិបាលគំរោងបុរី Green Zone Residence បានមានប្រសាសន៍៍ឲ្យដឹងថា ដោយសារការអភិវឌ្ឍន៍ផ្តោតលើភាពបៃតង ដើម្បីផ្តល់ឲ្យអ្នករស់នៅមានផាសុខភាព និងរស់នៅជាមួយធម្មជាតិ គំរោងលំនៅដ្ឋានលំហែរកាយនេះ មានទីតាំងកៀកនឹងរាជធានីភ្នំពេញ ដោយអតិថិជនមិនចាំបាច់ធ្វើដំណើរឆ្ងាយ ដើម្បីរកទីតាំងកម្សាន្តឡើយ។

លោកបន្តថា នៅក្នុងកញ្ចប់លើកទឹកចិត្តពពិសេស គឺក្រុមហ៊ុនផ្តល់ជជូនគ្រប់​អតិថិជន​ ដែល​ធ្វើ​កិច្ច​សន្យា​ទិញ​ផ្ទះ​លំហែ​ Green Zone Residence​ ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី​ ១៤​ខែ​កុម្ភៈ​ នឹង​មាន​ឱកាស​ចាប់​យក​គូប៉ុង​បញ្ចុះតម្លៃ​ពី​ 500$​ ដល់​ 2000$​ ភ្លាម​ៗ។

លោកឧកញ៉ាម៉ន សុខាបានបន្តថា សម្រាប់​អតិជន​ដែល​កក់​ប្រាក់​ចាប់​ពី​ថ្ងៃ​ទី​៣១​ ខែ​មករា​ រហូត​ដល់​ថ្ងៃ​ទី​១៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​ តែ​ប៉ុណ្ណោះ​។

អតិថិជនចាប់អារម្មណ៍ សូមទំនាក់ទំនងលេខទូរស័ព្ទ០១២ ៥៩៩ ៦៨៧ និងលេខ០១០ ៥៩៩ ៥៨៧៕