ដោយៈ គង់ សូរិយា
ភ្នំពេញៈ ស្របពេលគេហទំព័រPropertyarea.asiaបានចេញផ្សាយអត្ថបទ “អចលនទ្រព្យលក់ឡៃឡុងពីតុលាការគួរវិនិយោគថែរឬទេ? និងមានហានិភ័យបែបណា?” គេហទំព័រទទួលបាននូវការបញ្ចេញមតិផ្ទាល់ខ្លួនរបស់លោកចាន់ វិមានដែលបានលើកឡើងពីហាហនិភ័យ និងការឈឺចាប់របស់ខ្លួន។
លោកបានសរសេរមកកាន់ បណ្តាញទំនាក់ទទំនងសង្គមផ្លូវការរបស់គេហទំព័រPropertyarea.asia បែបនេះថា ហានិភ័យ របស់អ្នកវិនិយោកពេលទិញផ្ទះពីការលក់ ឡៃឡុង។
_ ត្រូវតំកល់លុយនៃតំលៃផ្ទះសរុបនៅលេីកុងធានាគារ តុលាការ។
_ តុលាការ អនុវត្តន៍នីតិវិធីយឺតយ៉ាវខ្លាំង ចាំថ្ងៃនេះ ចាំថ្ងៃនោះ ពេលវេលា អនុវត្តន៍ ស្ថិតនៅលេីមាត់ចៅក្រម។
_ ត្រូវបន្ថែមថ្លៃសេវាកាត់ឈ្មោះ ផ្ទេរកម្មសិទ្ធិដោយខ្លួនឯង
_ កូនបំណុល ត្រូវបន្តចំណាយថ្លៃការប្រាក់ជូនធនាគារ គិតពីថ្ងៃប្រកាសលក់ឡៃឡុង។
រហូតដល់នីតិវិធីការផ្ទេរសិទ្ធិជូនម្ចាស់អចលនទ្រព្យ ថ្មីចប់សព្វគ្រប់
_ ម្ចាស់បំណុល រឺធនាគារនឹងទទួលអត្ថប្រយោជន៍ រឺការប្រាក់ពីកូនបំណុល រហូតដល់និតិវិធីចប់សព្វគ្រប់។
_ ដោយសារការអនុវត្តច្បាប់ដ៏យឺតយ៉ាវ ពីខាងតុលាការ ធ្វើអោយអ្នកវិនិយោគខាតបង់ពេលវេលា នឹងលុយតំកល់រាប់ខែឆ្នាំហេីយ កូនបំណុល ជាមួយនឹងការប្រាក់ជូនទៅធនាគារ។
លោកបានសរសេរ និងអនុញ្ញាត្តឲ្យផ្សព្វផ្សាយនូវររឿងរបស់លោក តាមរយៈការសរសេរComment លើបណ្តាញទំនាក់ទំនងសង្គមថា “រឿងពិត របស់គ្រួសារខ្ញុំផ្ទាល់ រយៈពេលជិត4ឆ្នាំហេីយ ដែលគ្រួសារខ្ញុំរងការប៉ះយ៉ាងខ្លាំង ដោយសារការអនុវត្ត ច្បាប់ដ៏យឺតយ៉ាវរបស់តុលាការ ដែលកូនបំណុលពុំធ្លាប់មាន”៕