ទីក្រុងVictoria Parkចាប់ផ្តើមសកម្មភាពអភិវឌ្ឍន៍បណ្តើរៗហើយ

ចែករំលែក

ដោយៈ ចំណាន

    តាខ្មៅៈ បន្ទាប់ពីចំណាយពេលបង្ហាប់ដីមួយរយៈ នៅទីបំផុតអ្នកអភិវឌ្ឍន៍ទីក្រុងVictoria Parklandបានចាប់ផ្តើមសកម្មភាពអភិវឌ្ឍន៍គម្រោងរបស់ខ្លួនបណ្តើរៗហើយ។

ជាមួយនឹងការឈូសឆាយហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ពីផ្លូវកៅស៊ូ កាត់គម្រោងតភ្ជាប់ទៅផ្លូវក្រវ៉ាត់ក្រុងទី៣ គម្រោងនេះបាននិងកំពុងដំណើរការតាមចក្ខុវិស័យរបស់ខ្លួន បណ្តើរៗតាមផែនការគ្រោងទុក។

លោកបណ្ឌិតតេង រិទ្ធីអគ្គនាយកប្រតិបត្តិគម្រោងទីក្រុងVictoria Parkland បានមានប្រសាសន៍ឲ្យដឹង កាលពីដើមសប្តាហ៍នេះថា គម្រោងអភិវឌ្ឍន៍នេះ បាននិងកំពុងដំណើរការតាមផែនការមេរបស់ខ្លួន ស្របពេលអតិថិជនកាន់តែច្រើនបានទិញដី នៅក្នុងគម្រោងនេះ ដើម្បីសាងសង់ផ្ទះតាមរសនិយម និងក្តីស្រម៉ៃរបស់ពួកគេ។

លោកបន្តថា “យើងឈរលើគោលការណ៍ នៃការកសាងគុណតម្លៃនិងអភិវឌ្ឍន៍សហគមន៍មួយ ពោរពេញដោយភាពរសរវើក ជាមួយចក្ខុវិស័យច្បាស់លាស់”។ លោកបន្ថែមថា “ក្រុមហ៊ុនក៏ស្វាគមន៍ដៃគូសហការនានា ដើម្បីចូលរួមអភិវឌ្ឈន៍គម្រោងនេះ តាមគោលការណ៍ឈ្នះ ឈ្នះផងដែរ”។

គម្រោងទីក្រុងVictoria Parkland មានទីតាំងស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ គម្រោងនេះ នឹងអភិវឌ្ឍន៍ជាគម្រោងដីឡូត៍ខ្នាតវីឡាទំហំ៣០ហិកតា និងផ្ទៃដី២០ហិកតាទៀត នឹងអភិវឌ្ឍន៍ជាខុនដូ សាលារៀន ផ្សារទំនើប អាគារការិ​យាល័យ ព្រមទាំងមជ្ឈមណ្ឌលកម្សាន្តមួយចំនួនទៀត៕


ចែករំលែក