ដោយៈ ចំណាន
ប្រទេសចិនៈ តើការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យចិន អាចបង្កើតឱកាសថ្មីៗសម្រាប់កម្ពុជា និងអាស៊ានដែរឬទេ?។
តាមការវាយតម្លៃរបស់អ្នកជំនាញ កម្ពុជានៅតែប្រឈមនឹងបញ្ហាទាក់ទងនឹងការស្រូបយកស្តុកអចលនទ្រព្យ ដែលនៅសេសសល់ ខណៈដែលទីផ្សារអចលនទ្រព្យរបស់ចិន អាចនឹងមានស្ថិរភាពបន្តិចម្តងៗ ប៉ុន្តែការងើបឡើងវិញយ៉ាងខ្លាំងក្លា នៅទូទាំងប្រទេសចិននោះ គឺនៅមិនទាន់អាចធានាបាននៅឡើយទេ។
ក្នុងចំណោមផ្ទៃក្រឡាអគារ ដែលមិនទាន់លក់ចេញបាននោះ គឺមានប្រហែល៣៩២,៧៧លានម៉ែត្រការ៉េ ជាអចលនទ្រព្យសម្រាប់លំនៅឋាន។

តួលេខទាំងនេះបង្ហាញថា វិស័យអចលនទ្រព្យរបស់ប្រទេសចិន នៅតែជួបប្រទះបញ្ហាទាក់ទងនឹងការផ្គត់ផ្គង់ និងហិរញ្ញប្បទានក្នុងកម្រិតមួយគួរឱ្យកត់សម្គាល់។
ប៉ុន្តែ ក៏មានការវិវត្តវិជ្ជមានមួយចំនួនផងដែរ។
យោងតាមស្ថិតិផ្លូវការ ការទិញលក់លំនៅឋានដែលមានម្ចាស់រួចហើយ (ទីផ្សារលំនៅឋានដៃទីពីរ) បានកើនឡើង១១,៤% នៅក្នុងរយៈពេលពីខែមករា ដល់ខែតុលា។
ផ្ទៃក្រឡាលំនៅឋានថ្មី ដែលមិនទាន់លក់ចេញបាន បានថយចុះ ១,៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន គិតត្រឹមខែតុលា។
|
ការធ្លាក់ចុះនៃតម្លៃលំនៅឋានថ្មី បានថយល្បឿនមកនៅត្រឹម ២,៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នៅក្នុងខែតុលា។
តើអ្នកជំនាញរំពឹងថានឹងមានអ្វីកើតឡើងនៅឆ្នាំ ២០២៧?
ការស្ទង់មតិមួយរបស់ទីភ្នាក់ងារព័ត៌មានReuters ដែលបានចេញផ្សាយនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៦ បានរកឃើញថា អ្នកវិភាគរំពឹងថាតម្លៃលំនៅឋាន នៅប្រទេសចិននឹងបន្តធ្លាក់ចុះ០,៥% ទៀតនៅឆ្នាំ២០២៧ បន្ទាប់ពីបានធ្លាក់ចុះប្រមាណ២,៨% នៅឆ្នាំ ២០២៦។
ចំណុចនេះបង្ហាញថា ស្ថានភាពអាចនឹងឈានទៅរកភាពនឹងនរ ប៉ុន្តែមិនប្រាកដថា តម្លៃនឹងត្រឡប់ទៅរកការកើនឡើង យ៉ាងឆាប់រហ័សនោះទេ៕







