ដោយៈ ចំណាន
ភ្នំពេញៈ ឆ្នាំ ២០២៧ អាចជាចំណុចរបត់ដ៏សំខាន់មួយ សម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជា ប៉ុន្តែវាមិនមែនមានន័យថាគ្រប់ផ្នែកទាំងអស់នៃវិស័យអចលនទ្រព្យ នឹងងើបឡើងវិញក្នុងឆ្នាំនោះទេ។
តាមការវាយតម្លៃរបស់អ្នកជំនាញ ឆ្នាំ ២០២៧ នឹងក្លាយជាឆ្នាំនៃការងើបឡើងវិញដោយជ្រើសរើស (selective recovery) ការរៀបចំរចនាសម្ព័ន្ធទីផ្សារឡើងវិញ និងជាឆ្នាំដែលមានឱកាសវិនិយោគថ្មីៗ។ អ្នកវិនិយោគគួរផ្តោតលើអចលនទ្រព្យ ដែលត្រូវបានគាំទ្រដោយសកម្មភាពសេដ្ឋកិច្ចជាក់ស្តែង ការងារ ហេដ្ឋារចនាសម្ព័ន្ធ និងកម្លាំងទិញពិតប្រាកដ មិនមែនផ្អែកលើការរំពឹងទុក ដើម្បីចំណេញពីការឡើងថ្លៃ (speculation) នោះទេ។







