ដោយៈ ចំណាន
ភ្នំពេញៈ ក្រសួងរៀបចំដែនដី បានបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងវិស័យសំណង់ឆ្នាំ២០២៦ចំនួន៦ ពាក់ព័ន្ធនឹងវិស័យនេះ។

សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាពលោកសាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយលោកបានចាត់ទុកសិក្ខាសាលានេះ ជាចន្លុះបង្ហាញផ្លូវលើវិស័យសំណង់ ក្នុងការចូលរួមកសាងខឿនសេដ្ឋកិច្ចកម្ពុជា តាមរយៈការរៀបចំ លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក បង្កើតការងារដល់ប្រជាជន និងធ្វើឱ្យពួកគាត់មានជីវភាពប្រសើរឡើង ដោយផ្តោតលើ៖
ក្នុងសិក្ខាសាលានាពេលនេះ បានផ្សព្វផ្សាយពីលិខិតបទដ្ឋានគតិយុត្ដសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យសំណង់រួមមាន ដូចជា អនុក្រឹត្យស្ដីពីលិខិតអនុញ្ញាតសាងសង់ និងគោលការណ៍ណែនាំចំនួន៤ ដែលដាក់ចេញឱ្យប្រើប្រាស់តាមរយៈប្រកាស ដោយក្នុងនោះរួមមាន ទី១ អនុក្រឹត្យស្ដីពីលិខិតអនុញ្ញាតសាងសង់ និងបែបបទនិងបរិបទនៃការផ្ដល់លិខិតអនុញ្ញាតសាងសង់ ទី២ ប្រកាសស្ដីពីការដាក់ឱ្យប្រើប្រាស់ “គោលការណ៍ណែនាំស្ដីពីវីធីសាស្រ្ដក្នុងការគ្រប់គ្រង និងការធានាគុណភាពសំណង់”។
ទី៣ ប្រកាសស្ដីពីការដាក់ឱ្យប្រើប្រាស់ “គោលការណ៍ណែនាំស្ដីពីបច្ចេកទេសនៃការប្រើប្រាស់រន្ទា និងសំណាញ់ដោយសុវត្ថិភាពនៅក្នុងការដ្ឋានសំណង់” ទី៤ ប្រកាសស្ដីពីការដាក់ឱ្យប្រើប្រាស់ “គោលការណ៍ណែនាំស្ដីពីវីធីសាស្រ្ដនៃការងារជីកដី និងការងារខួងគ្រឹះជ្រៅ”និងទី៥ ប្រកាសស្ដីពីការដាក់ឱ្យប្រើប្រាស់ “គោលការណ៍ណែនាំស្ដីពីវិធីសាស្រ្ដអនុវត្តការងាររុះរើសំណង់៕







