វិស័យអចលនទ្រព្យនិងពាណិជ្ជកម្មរំពឹងមានកំណើនឡើងវិញក្នុងរង្វង់២,៦ភាគរយនៅឆ្នាំនេះ

ដោយៈ លក្ខិណា

ភ្នំពេញៈ វិស័យអចលនទ្រព្យ និងការធ្វើពាណិជ្ជកម្មកម្ពុជា ត្រូវបានរំពឹងថានឹងមានកំណើនឡើងវិញវិជ្ជមានក្នុងឆ្នាំ២០២១នេះ ខណៈឆ្នាំ២០២០កន្លងទៅ វិស័យដ៏សំខាន់នេះ បានធ្លាក់ចុះជាអវិជ្ជមានដល់ទៅ៥,១ភាគរយ។ នេះបើយោងតាមរបាយការណ៍ ស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជាចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ។

នៅក្នុងរបាយការណ៍ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញថា នៅមុនពេលមានវិបត្តិដោយសារតែជំងឺកូវីដ១៩ ពោលគឺចាប់តាំងពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ វិស័យអចលនទ្រព្យ និងពាណិជ្ជកម្មមានកំណើនគួរឱ្យកត់សម្គាល់ ក្នុងនោះឆ្នាំ២០១៦ កំណើននៃវិស័យនេះសម្រេចបានក្នុងរង្វង់៩,៩ភាគរយ ក្នុងឆ្នាំ២០១៧សម្រេចបាន៨,៧ភាគរយ ឆ្នាំ២០១៨សម្រេចបាន ៨,៥ភាគរយ ឆ្នាំ២០១៩ សម្រេចបាន៧ភាគរយ ហើយសម្រាប់ឆ្នាំ២០២០ ដោយសារតែវិបត្តិសកល វិស័យនេះបានធ្លាក់ចុះដល់-៥,១ភាគរយ ។

សម្រាប់ឆ្នាំ២០២១នេះ វិស័យអចលនទ្រព្យនិងពាណិជ្ជកម្មត្រូវបានរំពឹងនិងព្យាករថា អាចងើបឡើងវិញ ក្នុងនោះដែរ វិស័យសំណង់ត្រូវបានរំពឹងថានឹងងើបឡើងវិញក្នុងរង្វង់៣,៣ភាគរយ ខណៈឆ្នាំ២០២០វាបានធ្លាក់ចុះដល់ទៅ-៥,៣ភាគរយ។

ចំណែកការនាំចូលសម្ភារៈសំណង់ក្នុងឆ្នាំ២០២០កន្លងទៅ ឃើញថា ដែកបានធ្លាក់ចុះដល់ទៅ-៤២,៣ភាគរយ ស៊ីម៉ង់ត៏ធ្លាក់ចុះ -០,៩ភាគរយ និងការនាំចូលឧបករណ៍សំណងបានធ្លាក់ចុះរហូតដល់ -៩,៧ភាគរយ តែសម្ភារៈទាំងនេះក៏បានរំពឹងថានឹងងើបឡើងវិញក្នុងឆ្នាំនេះ និងឆ្នាំបន្ទាប់។

លោកសន សៀបនាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យឃី រៀលអ៊ីស្ទេតបានឱ្យដឹងផងដែរថា ទោះបីជាស្ថានភាពកូវីដ១៩ នៅតែមិនទាន់ស្រាកស្រានតែ យើងរំពឹងថា វិនិយោគិនបរទេសនឹងចូលកម្ពុជាវិញនាពេលឆាប់ៗនេះ ដើម្បីស្វែងរកឱកាសវិនិយោគ ជាពិសេសវិនិយោគិនចិននឹងត្រលប់មកកាន់កម្ពុជា ដើម្បីអភិវឌ្ឍន៍វិស័យអចលនទ្រព្យនិងវិស័យផ្សេងៗទៀត ដោយសារតែកម្ពុជាបានចាក់វ៉ាក់សាំងជូនពលរដ្ឋកាន់តែច្រើន ហើយស្ថានភាពកូវីដ១៩នៅចិនក៏ឃើញថាមិនមានការឆ្លងរាលដាលថ្មីៗផងដែរ។

យ៉ាងណាក្ដី បើទោះជាពេលនេះកម្ពុជាមិនទាន់អាចទទួលវិនិយោគិនបរទេសចូលមកបណ្ដាក់ទុនវិនិយោគក្នុងវិស័យអចលនទ្រព្យក្ដី តែវិនិយោគិនក្នុងស្រុកក៏បានដាក់ទុនវិនិយោគ លើវិស័យសំណង់និងអចលនទ្រព្យជាហូរហែក្នុងនោះវិស័យដីធ្លី សំណង់បុរីផ្ទះល្វែងនិងវីឡាជាដើម។ ដោយឡែកសកម្មភាពនៃការទិញលក់អចលនទ្រព្យនៅក្នុងស្រុកក៏ត្រូវបានមើលឃើញថា មានសកម្មភាពជាហូរហែផងដែរ ទោះបីជាពេលកម្ពុជាមិនទាន់បញ្ចប់កូវីដ១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១នេះ៕

វិស័យសំណង់នៅកំពតនៅតែមានសន្ទុះខ្លាំង ទោះស្ថិតក្នុងបរិបទកូវីដ១៩

ដោយៈ ប៊ី

ភ្នំពេញៈ ការវិនិយោគលើវិស័យសំណង់នៅខេត្តកំពត ត្រូវបានមើលឃើញថានៅតែបន្តមានការចម្រើនទៅមុខជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ហើយការវិនិយោគលើវិស័យនេះនៅតែមានកំណើន ទោះស្ថិតនៅក្នុងវិបត្តិកូវិដ១៩ ក៏ដោយ។

លោកស៊ឹម សុខជាអនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឱ្យដឹងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ថា វិស័យសំណង់ក្នុងខេត្តនៅតែបន្តដំណើរទៅមុខជានិច្ច ទោះស្ថិតក្នុងបរិបទកូវីដ១៩ ដោយសារអ្នកវិនិយោគបានមកធ្វើការអភិវឌ្ឍន៍លើផ្នែកនេះជាហូរហែ។

លោកបានបន្តថា បច្ចុប្បន្នទោះស្ថានភាពកូវីដ១៩ហាក់មានសណ្ឋានធ្ងន់ធ្ងរក៏ពិតមែនប៉ុន្តែការដ្ឋានសំណង់ទាំងអស់ក្នុងខេត្ត នៅតែបន្តដំណើរការជាធម្មតា គ្មានការបិទផ្អាកទេ ប៉ុន្តែពិបាករកកម្លាំងពលកម្មបន្តិច ខណៈដែលការរដ្ឋានថ្មីៗបានចាប់ផ្តើមបើកដំណើរកាសាងសង់ជាហូរហែ និងមានចំនួនច្រើនជាងឆ្នាំមុនៗ។

លោកបានបញ្ជាក់ថា កាលពីឆ្នាំ២០១៩ ការដ្ឋានសំណង់មាន២១៦ការដ្ឋាន អត់ច្បាប់២០ការដ្ឋានតម្លៃវិនិយោគសរុប ជាង៣៦លានដុល្លា។ ឆ្នាំ២០២០ ការដ្ឋានសំណង់កើនដល់២៩៩កន្លែង អត់ច្បាប់៤៧ តម្លៃវិនិយោគសរុបជាង៣៧លានដុល្លា។ ដោយឡែក ក្នុងរយៈពេលប្រាំខែដើមឆ្នាំឆ្នាំ២០២១នេះ មានការដ្ឋានសរុបជាងមួយរយការដ្ឋាន ដែលមានតម្លៃវិនិយោគសរុបជាងពាក់កណ្តាលនៃតម្លៃវិនិយោគក្នុងឆ្នាំ២០២០កន្លងទៅ។

លោកបានបញ្ជាក់ថា វិស័យសំណង់ខេត្តកំពតនៅតែមានកំណើនដោយសារ ៖១- ការយកចិត្តទុកដាក់ ដឹកនាំរបស់រដ្ឋបាលខេត្តកំពត, ២-ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពតអភិវឌ្ឍន៍ច្រើនជាងមុន ៣- សំបូរតំបន់ទេសចរណ៍ ៤-សំបូរភោគផលធម្មជាតិ និង វប្បធម៌ ៥- វិស័យអចលនទ្រព្យនៅតែបន្តសកម្មភាព និងទី៦.ជាខេត្តជាប់នឹងមាត់សមុទ្រផង។

ការផ្តល់សេវាលើវិស័យសំណង់មានបីសមត្ថកិច្ច ១- សមត្ថកិច្ចរដ្ឋបាលក្រុង/ ស្រុក ទំហំផ្ទៃក្រោម ៥០០ម៉ែត្រការ៉េ, ២- សមត្ថកិច្ចរដ្ឋបាលខេត្ត ចាប់ពីទំហំលើស៥០០ ដល់ ៣០០០ ម៉ែការ៉េ និង ៣-សមត្ថកិច្ចក្រសួងចាប់ពីទំហំផ្ទៃលើស ៣០០០ ម៉ែត្រការ៉េឡើងទៅ៕

វិស័យសំណង់នៅកំពតនៅតែមានសន្ទុះខ្លាំង ទោះស្ថិតក្នុងបរិបទកូវីដ១៩

ដោយៈ ប៊ី

ភ្នំពេញៈ ការវិនិយោគលើវិស័យសំណង់នៅខេត្តកំពត ត្រូវបានមើលឃើញថានៅតែបន្តមានការចម្រើនទៅមុខជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ហើយការវិនិយោគលើវិស័យនេះនៅតែមានកំណើន ទោះស្ថិតនៅក្នុងវិបត្តិកូវិដ១៩ ក៏ដោយ។

លោកស៊ឹម សុខជាអនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឱ្យដឹងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ថា វិស័យសំណង់ក្នុងខេត្តនៅតែបន្តដំណើរទៅមុខជានិច្ច ទោះស្ថិតក្នុងបរិបទកូវីដ១៩ ដោយសារអ្នកវិនិយោគបានមកធ្វើការអភិវឌ្ឍន៍លើផ្នែកនេះជាហូរហែ។

លោកបានបន្តថា បច្ចុប្បន្នទោះស្ថានភាពកូវីដ១៩ហាក់មានសណ្ឋានធ្ងន់ធ្ងរក៏ពិតមែនប៉ុន្តែការដ្ឋានសំណង់ទាំងអស់ក្នុងខេត្ត នៅតែបន្តដំណើរការជាធម្មតា គ្មានការបិទផ្អាកទេ ប៉ុន្តែពិបាករកកម្លាំងពលកម្មបន្តិច ខណៈដែលការរដ្ឋានថ្មីៗបានចាប់ផ្តើមបើកដំណើរកាសាងសង់ជាហូរហែ និងមានចំនួនច្រើនជាងឆ្នាំមុនៗ។

លោកបានបញ្ជាក់ថា កាលពីឆ្នាំ២០១៩ ការដ្ឋានសំណង់មាន២១៦ការដ្ឋាន អត់ច្បាប់២០ការដ្ឋានតម្លៃវិនិយោគសរុប ជាង៣៦លានដុល្លា។ ឆ្នាំ២០២០ ការដ្ឋានសំណង់កើនដល់២៩៩កន្លែង អត់ច្បាប់៤៧ តម្លៃវិនិយោគសរុបជាង៣៧លានដុល្លា។ ដោយឡែក ក្នុងរយៈពេលប្រាំខែដើមឆ្នាំឆ្នាំ២០២១នេះ មានការដ្ឋានសរុបជាងមួយរយការដ្ឋាន ដែលមានតម្លៃវិនិយោគសរុបជាងពាក់កណ្តាលនៃតម្លៃវិនិយោគក្នុងឆ្នាំ២០២០កន្លងទៅ។

លោកបានបញ្ជាក់ថា វិស័យសំណង់ខេត្តកំពតនៅតែមានកំណើនដោយសារ ៖១- ការយកចិត្តទុកដាក់ ដឹកនាំរបស់រដ្ឋបាលខេត្តកំពត, ២-ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពតអភិវឌ្ឍន៍ច្រើនជាងមុន ៣- សំបូរតំបន់ទេសចរណ៍ ៤-សំបូរភោគផលធម្មជាតិ និង វប្បធម៌ ៥- វិស័យអចលនទ្រព្យនៅតែបន្តសកម្មភាព និងទី៦.ជាខេត្តជាប់នឹងមាត់សមុទ្រផង។

ការផ្តល់សេវាលើវិស័យសំណង់មានបីសមត្ថកិច្ច ១- សមត្ថកិច្ចរដ្ឋបាលក្រុង/ ស្រុក ទំហំផ្ទៃក្រោម ៥០០ម៉ែត្រការ៉េ, ២- សមត្ថកិច្ចរដ្ឋបាលខេត្ត ចាប់ពីទំហំលើស៥០០ ដល់ ៣០០០ ម៉ែការ៉េ និង ៣-សមត្ថកិច្ចក្រសួងចាប់ពីទំហំផ្ទៃលើស ៣០០០ ម៉ែត្រការ៉េឡើងទៅ៕

លោកច្រឹក សុខនីមៈប្រាប់ចំណុចគន្លឹះចំនួន៤មុនពេលទិញលំនៅឋានសំរាប់ ការស្នាក់នៅអោយបានល្អ

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ មនុស្សមួយចំនួនធំហាក់មានការរារែក ក្នុងការសម្រេចចិត្តទិញផ្ទះ ដើម្បីស្នាក់នៅបានសមរម្យ ហើយត្រូវការពេលវេលាយូរមុននឹងសម្រេចផ្ទះនោះ ហើយពេលខ្លះផ្ទះនោះ ក៏ត្រូវឡើងថ្លៃលើសពីតម្លៃដែលខ្លួនបានស៊ើបសួរដំបូងៗ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានបង្ហាញនូវគន្លឹះចំនួន៤ចំនុច អាចជាដើមទុនក្នុងការគិតពិចារណា មុនសម្រេចចិត្តទិញផ្ទះត្រូវនឹងក្ដីប្រាថ្នារបស់ខ្លួន។

យោងតាមការបង្ហោះលើបណ្ដាញសង្គមរបស់លោកច្រឹក សុខនីមប្រធានសមាគមបានឱ្យដឹងថា មុនពេលទិញលំនៅឋានចំនុចដែលគួរគិតនោះរួមមាន ទី១ ទិញផ្ទះក្នុងក្តីស្រមៃរបស់អ្នក ដែលបំពេញចិត្តរបស់លោកអ្នក ( តំបន់ភ្នំ ជាប់មាត់ទឹក តំបន់ពានិជ្ជកម្ម និងឬ សក្តានុពលនានា ) ទី២ បរិយាកាស អ្នកជិតខាងផ្ទះរបស់លោកអ្នក ( អ្នកភូមិផងរបងជាមួយ ភាពងាយស្រួលក្នុងធ្វើដំណើរ និងអាជីវកម្មផងដែរ) ទី៣ គុណភាពសំណង់ និងកេរ្តិ៍ឈ្មោះ របស់ស្ថាបត្យករ និងវិស្វករផងដែរ និងទី៤ មានអាកាសធាតុល្អ ឬហៅជាភាសាទំនើបថា ផ្ទះមានហ៊ុងស៊ុយល្អ ។

យ៉ាងណាក្ដី នៅក្នុងពេលចប្ចុប្បន្ននេះ មានមនុស្សជាច្រើនដែលទិញផ្ទះ ដោយការបង់រំលស់ ហើយមិនបានគិតពី ស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួននោះទេ ជាក់ស្ដេងនៅតាមគម្រោងអភិវឌ្ឍន៍លំនៅឋានជាលក្ខណៈបុរីមួយចំនួន មានផ្ទះតែអត់មានមនុស្សនៅ ឬដាក់ផ្លាកប្រកាសលក់ចេញវិញ ព្រោះតែមិនមានលទ្ធភាព ក្នុងការបង់រំលស់បន្តជាពិសេសនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩នេះ។

ផ្ទះក្នុងបុរីជាច្រើនក៏បានលក់ជូនទៅក្រុមហ៊ុន ដោយសុខចិត្តខាតពាក់កណ្ដាលនៃប្រាក់ ដែលបានបង់ទៅក្រុមហ៊ុនព្រោះថា ខ្លួនអស់លទ្ធភាព ក្នុងការបង់បន្ត ដែលទាំងនេះគឺជាអ្វីដែលអ្នកទិញផ្ទះ មិនបានគិតពីស្ថិរភាពហិរញ្ញវត្ថុ ឬមិនបានសិក្សាពីប្រាក់ចំណូលរបស់ខ្លួនច្បាស់លាស់ មុននឹងសម្រេចចិត្តទិញផ្ទះដោយបង់រំលស់៕

ដំណឹងល្អៈសហរដ្ឋអាមេរិកអនុម័តប្រើប្រាស់ឱសថថ្មីសំរាប់អ្នកជំងឺភ្លេចភ្លាំងច្រើន

ដោយៈគង់ សូរិយា

សហរដ្ឋអាមេរិកៈ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានអនុម័ត ឲ្យប្រើថ្នាំថ្មីសម្រាប់ព្យាបាលជំងឺភ្លេចភ្លាំង (Alzheimer) ដែលAducanumab នេះគឺជាថ្នាំព្យាបាលថ្មីដំបូងគេ សម្រាប់ជំងឺនេះក្នុងរយៈពេល១៨ឆ្នាំ។

ឱសថនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអាមេរិក Biogen និងក្រុមហ៊ុនជប៉ុន Eisai ហើយវាផ្តោតលើសេរីរាង្គនៅក្នុងខួរក្បាល ដែលអ្នកស្រាវជ្រាវជឿថា អាចប៉ះពាល់ដល់ការគិត ។

ឱសថឈ្មោះ Aducanumab គឺជាថ្នាំសម្រាប់ព្យាបាលមូលហេតុចម្បង ដែលបណ្តាលឲ្យកើតមានជំងឺវង្វេងវង្វាន់ ដែលជាទម្រង់ទូទៅបំផុត នៃជំងឺវង្វេងស្មារតី ជាជាងព្យាបាលរោគសញ្ញារបស់វា។

ដំបូងឡើយនិយ័តកររបស់ FDA បានឲ្យដឹងថា ការសាកល្បងព្យាបាល បានបន្សល់ទុកនូវភាពមិនច្បាស់លាស់ ទាក់ទងនឹងគុណប្រយោជន៍នៃការព្យាបាល។

ពួកគេក៏បានស្នើសុំឲ្យក្រុមហ៊ុន Biogen ធ្វើការសាកល្បងមួយទៀត ខណៈដំណើរការនោះ ត្រូវបានគេរំពឹងថា នឹងចំណាយពេលច្រើនឆ្នាំ។

ប៉ុន្តែក្រោយមក ក្រុមហ៊ុនអាមេរិក Biogen បានវិភាគបន្ថែមលើទិន្នន័យ ហើយបានសន្និដ្ឋានថា ថ្នាំ Aducanumab មានកម្រិតខ្ពស់ អាចកាត់បន្ថយបញ្ហាចងចាំរបស់មនុស្ស យ៉ាងគួរឲ្យកត់សម្គាល់ ។

ទីបំផុត អ្នកជំងឺនឹងអាចប្រើថ្នាំនេះបាន ខណៈជនជាតិអាមេរិកជាង៦លាននាក់ រស់នៅជាមួយជំងឺវង្វេងស្មារតី៕

 

អ្នកជំនាញៈ ការវិនិយោគលើខុនដូនៅកម្ពុជានាពេលបច្ចុប្បន្ននឹងផ្តល់ផលចំណេញ ខ្ពស់នាពេលអនាគត

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញបានអះអាងថា ការវិនិយោគលើខុនដូនៅកម្ពុជា ពិសេសទីក្រុងភ្នំពេញ នឹងផ្តល់ផលចំណេញខ្ពស់នាពេលអនាគត ខណៈប្រជាជនស្រុកចាប់ផ្តើមមានិន្នាការក្នុងការការវិនិយោគលើខុនដូ សម្រាប់ទាំងការរស់នៅផ្ទាល់ និងសម្រាប់ទុកចំណេញនាពេលអនាគត។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ ERA លោកខន គង្គាបានប្រាប់កាលពីថ្មីៗនេះថា បច្ចុប្បន្ន ការវិនិយោគលើខុនដូនាពេលនេះ នឹងទទួលបានផលត្រឡប់មកវិញខ្ពស់នៅពេលអនាគត ដោយសារមូលហេតុទី១ ដោយសារតម្លៃខុនដូមិនទាន់មានការកើនឡើងទេ ដូច្នេះតម្លៃស្ថិតនៅសភាពនៅទ្រឹង ហើយអនាគតតម្លៃខុនដូនឹងកើនឡើង។

លោកបានថ្លែងថា ក្នុងពេលបច្ចុប្បន្ននេះ លក្ខខណ្ឌក្នុងការបង់ប្រាក់នាពេលបច្ចុប្បន្នមានភាពបត់បែនច្រើន ហើយអ្នកអភិវឌ្ឍន៍បច្ចុប្បន្ន កំពុងបំពេញចិត្តអ្នកវិនិយោគ ដូច្នេះការលក្ខខណ្ឌ ក្នុងការបង់ប្រាក់មានភាពងាយស្រួលជាងមុន។ ការវិនិយោគអចលនទ្រព្យ ពិសេសខុនដូ គឺសំខាន់ ទី១ ផ្តោតលើតម្លៃ ទី២ ទីតាំង ទី៣លក្ខខណ្ឌក្នុងការបង់ប្រាក់។

លោកគង្គាបានឱ្យដឹងថា ដូច្នេះស្ថិតក្នុងលក្ខខណ្ឌនេះ តម្លៃល្អ ទីតាំងល្អ ហើយលក្ខខណ្ឌក្នុងការបង់ប្រាក់ល្អទៀត ជាមួយការបញ្ចុះតម្លៃផ្សេងៗ វាជាល្អដ៏បំផុតសម្រាប់វិនិយោគក្នុងវិស័យខុនដូ។ កំណើនចំណូលរបស់ប្រជាជនក្នុងស្រុក មានការកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឧទាហរណ៍ ប្រឡេកមើលតែរថយន្ត ម៉ូតូ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ហើយយើងអាចប៉ាន់ប្រមាណដឹងហើយ។

លោកខន គង្គាបានឱ្យដឹងថា “នៅពេលប្រជាជនមានចំណូលកាន់តែច្រើន ពួកគាត់ធ្វើការឱ្យជីវិតរស់នៅ របស់ពួកគាត់កាន់តែប្រសើរឡើង ដូច្នេះជម្រើសល្អរបស់ពួកគាត់ផ្ទះសម្បែង”។ លោកបន្តថា “បើសិនជាពួកគាត់ជារស់នៅកណ្តាលទីក្រុងភ្នំពេញ ហើយគាត់ចង់បានផ្ទះមួយសម្រាប់ការរស់នៅល្អ គាត់មិនអាចផ្ទះល្វែងនៅកណ្តាលទីក្រុងបានទេ ហើយក៏គ្មានអ្នកអភិវឌ្ឍន៍សាងសង់ផ្ទះល្វែងនៅកណ្តាលដែរ ដូច្នេះជម្រើសល្អគឺវិស័យខុនដូ ហើយតម្រូវពិតជាមានការកើនឡើងនាពេលអនាគត”។

ពីមួយឆ្នាំទៅមួយឆ្នាំ លំហូរប្រជាជនចូលមកទីក្រុងកើនឡើង ដែលជាកត្តាធ្វើឱ្យទីក្រុងមានភាពកាន់តែចង្អៀតបន្តិចម្តងៗ ហើយចំណូលប្រជាជនក៏មានកំណើន។ កត្តាទាំងនេះធ្វើឱ្យតម្រូវការខុនដូកាន់តែមានកំណើននាពេលអនាគត។

លោកបានថ្លែងបន្តថា “បច្ចុប្បន្ន យើងសង្កតឃើញមិនត្រឹមតែយុវជននោះទេ ប៉ុន្តែប្រជាជនវ័យចំណាស់ ក៏បាននិងកំពុងចាប់ផ្តើមផា្លស់ប្តូរការរស់នៅនៅខុនដូ ព្រោះខុនដូមានសុវត្តិ ឯកជនភាព និងភាពស៊ីវីល័យ”៕

តើនរណាជាម្ចាស់ម៉ាកយីហោសណ្ឋាគារ InterContinental ដ៏ល្បីល្បាញ និងមានប្រវត្តិបែបណា?

ដោយៈសុខុម

ភ្នំពេញ: ទាំងអស់គ្នាប្រាកដជាស្គាល់ច្បាស់ នូវសណ្ឋាគារអាំងទែកង់ទីណង់តាល់ (InterContinental) លំដាប់ផ្កាយ5 ដ៏ល្បីល្បាញដែលស្ថិតនៅប៉ែកខាងត្បូង នៃផ្សារដើមគ ក្នុងរាជធានីភ្នំពេញ។

ប៉ុន្តែតើអ្នកដឹងទេថា ម៉ាកយីហោ (Brand) នៃសណ្ឋាគារនេះ មានប្រភពដើមចេញពីណា ហើយនរណាជាម្ចាស់ម៉ាកយីហោសណ្ឋាគារ ដ៏ល្បីល្បាញមួយនេះ និងមានប្រវត្តិបែបណា? បើចង់ជ្រាបច្បាស់ សូមមកស្វែងយល់ទាំងអស់គ្នា!។

InterContinental Hotels Group plc ឬ IHG Hotels & Resorts គឺជាក្រុមហ៊ុនបដិសណ្ឋារកិច្ចរបស់អង់គ្លេស ដែលមានទីស្នាក់ការកណ្ដាលនៅ Denham តំបន់ Buckinghamshire ក្នុងប្រទេសអង់គ្លេស។ ក្រុមហ៊ុននេះ ត្រូវបានចុះបញ្ជីនៅលើផ្សារភាគហ៊ុនទីក្រុងឡុងដ៍ London Stock Exchange និងផ្សារភាគហ៊ុន FTSE 100 Index។

*ប្រវត្តិ
តាមពិតទៅ ប្រភពដើមនៃអាជីវកម្មនេះ មានតាំងពីឆ្នាំ១៧៧៧ មកម៉្លេះដោយមានឈ្មោះថា Bass Hotels នៅពេលលោក William Bass ដែលជាសហគ្រិនជនជាតិអង់គ្លេស បានបង្កើតក្រុមហ៊ុនផលិតស្រាបៀរមានឈ្មោះថា Bass Brewery នៅ Burton-upon-Trent តំបន់ Staffordshire។

ក្នុងឆ្នាំ១៨៧៥ ឡូហ្គោ (Logo) រាងត្រីកោណរបស់ក្រុមហ៊ុននេះ បានក្លាយជាម៉ាកយីហោដំបូងបង្អស់ ដែលត្រូវបានចុះបញ្ជីនៅប្រទេសអង់គ្លេស។

ក្រោយមកក្រុមហ៊ុននេះ បានប្ដូរឈ្មោះថ្មី ហើយនៅឆ្នាំ១៩៦៩ លោក Bass Charrington បានបង្កើតម៉ាកយីហោសណ្ឋាគារ Crest Hotels។

ក្នុងឆ្នាំ១៩៨៨ រដ្ឋាភិបាលអង់គ្លេស បានកំណត់ចំនួន Pub (ត្រៀមស្រា) ដែលមានតែអ្នកបិតស្រាប៉ុណ្ណោះ ដែលអាចបើកតៀមស្រាបាន។ កត្តានេះ បានជំរុញឱ្យលោក Bass Charrington បោះទុនវិនិយោគបន្ថែម ដើម្បីពង្រីកអាជីវកម្មសណ្ឋាគាររបស់ខ្លួន ហើយពេលនោះឯង ដែលក្រុមហ៊ុនរបស់លោក បានទិញយកម៉ាកយីហោសណ្ឋាគារ Holiday Inn International ពីបណ្ដាភាហ៊ុនិក។

*InterContinental
បុរសជនជាតិអាមេរិក ម្នាក់ឈ្មោះJuan Trippe ដែលជាស្ថាបនិកក្រុមហ៊ុនអាកា​សចរណ៍អាមេរិក Pan American Airways ឬ Pan Am បានបង្កើតខ្សែសង្វាក់សណ្ឋាគារ American Intercontinental Hotels ជាបុត្រសម្ព័ន្ធមួយរបស់ Pan Am ហើយបានបើកសណ្ឋាគារដំបូងនៅ Belém ប្រទេសប្រេស៊ីល ក្នុងឆ្នាំ១៩៤៦។

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៨១ ក្រុមហ៊ុន Pan Am បានលក់ក្រុមហ៊ុន Inter-Continental Hotels Corporation (IHC) ឱ្យទៅក្រុមហ៊ុន Grand Metropolitan ដែលមានមូលដ្ឋាន នៅប្រទេសអង់គ្លេស ក្នុងតម្លៃ៥០០លានដុល្លារ។

នៅពេលក្រុមហ៊ុន Grand Metropolitan ផ្ដោតលើអាជីវកម្មស្នូលរបស់ខ្លួន ហើយបានពង្រីកចូល ក្នុងវិស័យអាហារសម្រន់ឆាប់រហ័ស(Fast Food) តាមរយៈការទិញយកក្រុមហ៊ុន Burger King ក្រុមហ៊ុននេះក៏បានលក់ក្រុមហ៊ុន Inter-Continental Hotels Corporation (IHC) ឱ្យទៅក្រុមហ៊ុន Saison Group ដែលមានមូលដ្ឋាននៅប្រទេសជប៉ុនក្នុងឆ្នាំ១៩៨៨។

នៅខែមីនា ឆ្នាំ១៩៩៨ ក្រុមហ៊ុន Saison Group បានលក់ក្រុមហ៊ុន Inter-Continental Hotels Corporation (IHC) ឱ្យទៅក្រុមហ៊ុនផលិតស្រាបៀរអង់គ្លេស Bass Brewery។ ក្នុងឆ្នាំ២០០០ ក្រុមហ៊ុនBass Brewery ក៏បានលក់ទ្រព្យសកម្មផលិតស្រាបៀររបស់ខ្លួន (និងសិទ្ធិប្រើឈ្មោះ Bass) ឱ្យទៅក្រុមហ៊ុនផលិតស្រាបៀរបែលហ្ស៊ិក ក្នុងតម្លៃ៣,២៦ពាន់លានដុល្លារ ហើយបានប្ដូរឈ្មោះថា Six Continents។

ក្នុងឆ្នាំ២០០៣ ក្រុមហ៊ុនឯករាជ្យ InterContinental Hotels Group (IHG) ត្រូវបានបង្កើតឡើង ក្រោយពីក្រុមហ៊ុនSix Continents បានបំបែកជា២គឺ៖ ក្រុមហ៊ុន Mitchells & Butlers គ្រប់គ្រងទ្រព្យសកម្មភោជនីយដ្ឋាន។ ចំណែកឯក្រុមហ៊ុន InterContinental Hotels Group (IHG) គ្រប់គ្រងសណ្ឋាគារ និងភេសជ្ជៈ។

នៅខែមេសា ឆ្នាំ២០១៧ ក្រុមហ៊ុននេះបានប្រកាសថា ខ្លួនបានរងការវាយប្រហារពីក្រុមហ៊ែគឃើ (Hacker) ដែលបានលួចយកព័ត៌មានលម្អិត អំពីប័ណ្ណឥណទាន (Credit Card) របស់ខ្លួន។

នៅខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុន InterContinental Hotels Group (IHG) បានប្រកាសការខាតបង់ប្រចាំឆ្នាំចំនួន១៥៣លានដុល្លារ ដោយសារវិធានការរឹតបន្តឹង ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតវីរុសកូវីដ-១៩។

*ប្រតិបត្តិការ
ក្រុមហ៊ុន InterContinental Hotels Group (IHG) មានការិយាល័យក្នុងប្រទេសជាច្រើនទូទាំងពិភពលោក។ គិតត្រឹមឆ្នាំ២០២១ ក្រុមហ៊ុន InterContinental Hotels Group (IHG) មានសណ្ឋាគារជាង៥.៤០០កន្លែង ដោយក្នុងនោះសណ្ឋាគារចំនួន៤.៤៣៣កន្លែង ត្រូវបានដំណើរការក្រោមកិច្ចព្រមព្រង Franchise (លក់សិទ្ធិអាជីវកម្ម) ហើយសណ្ឋាគារចំនួន៩០៧កន្លែង ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុននេះ។

គិតត្រឹមថ្ងៃទី៣១ មីនា ឆ្នាំ២០១៩ ក្រុមហ៊ុន InterContinental Hotels Group (IHG) មានសណ្ឋាគារសរុបចំនួន៥.៦៥៦កន្លែង គិតជាបន្ទប់ទទួលភ្ញៀវមានចំនួនរហូតដល់៨៤២.៧៥៩បន្ទប់នៅក្នុងប្រទេសជិត១០០ទូទាំងពិភពលោក៕

រោងចក្រផលិតបេតុងកៅស៊ូទី២នឹងអាចលេចរូបរាងនៅក្នុងខេត្តបាត់ដំបង

ដោយៈ ម៉ាណេត

ភ្នំពេញៈ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកស៊ុន ចាន់ថុលបានប្រកាសថា ក្រសួងនឹងអាចរៀបចំរោងចក្រផលិតបេតុងកៅស៊ូ នៅក្នុងខេត្តបាត់ដំបង ដើម្បីបំរើដល់ការជួសជុលផ្លូវពី DBST ទៅជាផ្លូវកៅស៊ូ AC។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា “នៅឆ្នាំក្រោយនេះដែរ ក្រុមហ៊ុនចិន នឹងបន្ថែមគ្រឿងចក្រផលិតបេតុងកៅស៊ូនេះ មួយឈុតទៀត (រោងចក្រទី២) ហើយក្រសួងនឹងរៀប​ចំដំឡើងនៅក្នុងខេត្តបាត់ដំបង ដើម្បីបំរើដល់ការជួសជុលផ្លូវនៅខេត្តបាត់ដំបង បន្ទាយមានជ័យ ព្រះវិហារ ដើម្បីធ្វើយ៉ាងណាកែរប្រែផ្លូវនៅតំបន់នោះ ពីប្រភេទផ្លួបDBST ទៅជាផ្លូវកៅស៊ូ AC”។

លោកស៊ុន ចាន់ថុល បានឱ្យដឹងថា រោងចក្រផលិតបេតុងកៅស៊ូនេះ មានសមត្ថភាពផលិតបាន រហូតដល់១២០តោនក្នុងមួយម៉ោង។ ម៉ាស៊ីនសម្រាប់ផលិតបេតុង កៅស៊ូនេះដែរ ក្នុងមួយឈុត មានតម្លៃរហូតដល់១លាន១០ម៉ឺនដុល្លារអាមេរិក ដោយមិនទាន់រាប់បញ្ជូលតម្លៃរៀបចំកន្លែងដំឡើងនៅឡើយទេ។

ជាមួយគ្នានេះដែរ ក្នុងពេលឆាប់ៗខាងមុខនេះ កន្លែងផលិតបេតុងកៅស៊ូជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា នឹងលេចចេញរូបរាងជាផ្លូវការ នៅក្នុងទឹកដីខេត្តកំពត កែប ដើម្បីបម្រើដល់ការសាងសង់ផ្លូវប្រភេទបេតុងកៅស៊ូ AC។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ដូចនេះ ក្នុងឱកាសដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ ចុះពិនិត្យមើលទីតាំងដាក់តម្លើងគ្រឿងចក្រ ផលិតបេតុងកៅស៊ូ នៅព្រំប្រទល់ខេត្តកែប និងខេត្តកំពត។

លោកទេសរដ្ឋមន្ត្រី បន្ថែមថា កន្លែងផលិតបេតុងកៅស៊ូដំបូងបំផុតនេះ នឹងជួយធ្វើឱ្យដំណើរការសាងសង់ផ្លូវនៅកម្ពុជា ប្រភេទ AC (ផ្លូវមានកម្រាស់កៅស៊ូក្រាស់) កាន់តែមានភាពឆាប់រហ័ស និងមានគុណភាពខ្ពស់ កាត់បន្ថយការចំណាយបានច្រើន ក្នុងការទិញបេតុងកៅស៊ូ មកពីក្រៅប្រទេស ។

លោកស៊ុន ចាន់ថុល បានបន្ថែមទៀតថា ការដំឡើងរោងចក្រផលិតបេតុងកៅស៊ូនៅក្នុងខេត្តកែបនេះ ដើម្បីយកបេតុងកៅស៊ូ ទៅសាងសង់ផ្លូវជាតិលេខ៣១ ផ្លូវ៤១ និងផ្លូវ៣៣ ដែលនឹងត្រៀមធ្វើការជួលជុល កែរប្រែឱ្យទៅជាផ្លូវបេតុងកៅស៊ូ AC ក្នុងពេលឆាប់ៗខាងមុខនេះ។ សម្រាប់កន្លែងផលិតបេតុងកៅស៊ូនេះដែរ ក្រសួងសាធារណការ ក៏នឹងត្រៀមធ្វើជាកន្លែងស្វ័យ័តមួយ ដើម្បីផលិតបេតុងកៅស៊ូលក់ឱ្យខាងវិស័យឯកជន ដែលត្រូវការផងដែរ៕

ក្រុមហ៊ុនដ៏ធំមួយរបស់ចិនត្រៀមបោះទុន២៣៥លានដុល្លារសាងសង់រោងចក្រសំបកកង់រថយន្តថ្មីមួយនៅកម្ពុជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុនផលិតកង់ឡានចិន General Science Technology បានប្រកាសដើមខែមិថុនានេះថា ក្រុមហ៊ុននឹងសាងសង់រោងចក្រមួយ ដែលមានទឹកប្រាក់១៦៦លានផោន (១,៣ ពាន់លានយ័ន ឬជាង២៣៥លានដុល្លារ) នៅក្នុងប្រទេសកម្ពុជា ដែលមានសមត្ថភាព ផលិតសំបកកង់រថយន្តបាន៦លានសំបកក្នុងមួយឆ្នាំ។
នេះបើយោ​ងតាមការចេញផ្សាយរបស់គេទំព័រ European Rubber Journal នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។

រោងចក្រផលិតសំបកកង់ថ្មីនេះ នឹងមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ហើយរំពឹងថានឹងចាប់ផ្តើមដំណើរការនៅខែកញ្ញា ឆ្នាំ២០២២។ ក្រុមហ៊ុន General Science Technology គឺជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសចិន ដែលបានចូលរួមយ៉ាងសំខាន់ក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ការផលិត និងលក់សំបកកង់រថយន្ត។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ ឲ្យដឹងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្នមានក្រុមហ៊ុនចិនជាច្រើនបាន និងកំពុងចូលមកកម្ពុជាហើយ ប៉ុន្តែការចូលមករបស់អ្នកវិនិយោគធំៗ អាចធ្វើឡើងនៅពេលឆាប់ៗនេះ ដោយវ៉ាក់សាំងកូវីដ១៩ ប្រកាសប្រើប្រាស់ជាផ្លូវការ ព្រោះអ្នកវិនិយោគធំៗពួកគេ ក៏លំបាកផងដែរ ប្រសិនជាពួកគាត់ចូលមក ត្រូវធ្វើចត្តាឡីស័ក្តិរយៈពេល១៤ថ្ងៃ។

លោកបានថ្លែងបន្តថា “ហេតុនេះការចូលមករបស់អ្នកវិនិយោគធំៗបាន និងកំពុងចាប់ផ្តើមបណ្តើរៗ និងមកកាន់តែច្រើនបន្ថែមទៀតក្រោយវិបត្តិ Covid-19”។

លោកបន្តថា “ការចូលជាធរមាន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៅថ្ងៃទី១មករា ឆ្នាំ២០២១ កម្ពុជានឹងក្លាយជាទីតាំងផលិត និងចែកចាយទំនិញចិនសំរាប់តំបន់អាស៊ាន ហើយយើងនឹងរីកចម្រើនមិនចាញ់សឹង្ហបុរីនោះឡើយ”៕

ប្រធាន CVEA អះអាងថា សកម្មភាពទិញលក់ដីធ្លីកំពុងកើនឡើងខ្លាំងនៅខេត្តចំនួនពីរ

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោ កច្រឹក សុខនីមបានអះអាងថា សកម្មភាពទិញលក់ដីធ្លី បានចាប់ផ្តើមកំរើកឡើងវិញខ្លាំង នៅពេលនេះ ប៉ុន្តែតម្លៃមិនទាន់កើនឡើងនោះទេ។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀកថ្ងៃទី៧ មិថុនាកន្លងមកថា សកម្មភាពទិញលក់ដីធ្លី មានសកម្មភាពរសរវើ់កជាងគេ ក្នុងចំណោមផ្នែកអចលនទ្រព្យដទៃទៀត ដែលសកម្មភាពបែបនេះភាគច្រើន ធ្វើឡើងដោយវិនិយោគិនក្នុងស្រុក ជាជាងជនបរទេស ដោយសារពួកគេមិនទាន់អាចត្រលប់មកកម្ពុជាវិញបាន ព្រោះបញ្ហាជំងឺកូវីដ។

លោកបន្តថា “ខេត្តដែលមានសកម្មភាពទិញលក់ដីធ្លី ច្រើនជាងគេនាពេលបច្ចុប្ប​ន្ននេះ គឺខេត្តកណ្តាល​ និងខេត្តកំពង់ស្ពឺ”។ លោកបន្តថា “មូលហេតុដែលខេត្តទាំងពីរមានសកម្មភាពទិញលក់ដីធ្លីច្រើន ដោយសារកត្តាហេដ្ឋារចនាសម្ព័ន្ឋ គោលនយោបាយរបស់​រដ្ឋាភិបាល និងកំនើននៃការវិនិយោគពីអ្នកវិនិយោគក្នុងស្រុក”។

លោកច្រឹក សុខនីមបានបន្តថា ទោះជាយ៉ាងណាតម្លៃដីធ្លីនៅតំបន់ភាគច្រើន មិនទាន់ឡើងថ្លៃនោះទេ បើឡើងថ្លៃក៏មានកម្រិតតិចតួចប៉ុណ្ណោះ ដោយសារអ្នកវិនិយោគដីធ្លីនាពេលបច្ចុប្បន្ននេះ នៅមានកម្រិតនៅឡើយ បើធៀបនឹងមុនពេលមានវិបត្តិជំងឺកូវីដ។លោកបន្តថា អ្នកវិនិយោគភាគច្រើន ជាអ្នកមានធនធានដែលស្វែងរកប្រមូលទិញដី ដែ​ល​មានតម្លៃល្អ ឬតម្លៃទាបជាងទីផ្សារ ជាជងតម្លៃដែលមានភាពប្រកួតប្រជែង៕