អ្នកជំនាញអន្តរជាតិមួយរូបបង្ហាញសុទិដ្ឋិនិយមចំពោះកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ២០២៥

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: ប្រទេសកម្ពុជា​​បាន​ត្រៀម​ខ្លួន​ក្លាយ​ជា​តួអង្គ​សេដ្ឋកិច្ច​ដ៏សំខាន់​មួយ​នៅ​តំបន់អាស៊ាន ខណៈផលទុនជាតិសរុបរបស់កម្ពុជាត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ចំនួន៣៣ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ បើធៀបនឹងចំនួន៣០,៥ពាន់លានដុល្លារក្នុងឆ្នាំ២០២៤។

ទោះជាយ៉ាងណាក្តី ការសម្រេចបាននូវភាពជោគជ័យផ្នែកសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព នឹងតម្រូវឱ្យមានយុទ្ធសាស្ត្រច្បាស់លាស់ កិច្ចសហការពហុវិស័យ និងការដឹកនាំប្រកបដោយចក្ខុវិស័យ។

លោកបណ្ឌិត Alexander Evengroen អ្នកយុទ្ធសាស្រ្តអាជីវកម្មអន្តរជាតិ និងជាប្រធានក្រុមហ៊ុន Evengroen Solution Group Co., Ltd. បានលើកឡើងថា វិស័យអចលនទ្រព្យជាវិស័យមួយ ដែលមានឥទ្ធិពលបំផុតនៅក្នុងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

លោកបណ្ឌិតបន្តថា រដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពដល់ការធ្វើនគរូបនីយកម្ម រួមទាំងគំនិតផ្តួចផ្តើមលំនៅដ្ឋានតម្លៃសមរម្យ ដើម្បីកែលម្អជីវភាពរស់នៅរបស់គ្រួសារដែលមានប្រាក់ចំណូលទាប និងមធ្យម។កិច្ចខិតខំប្រឹងប្រែងទាំងនេះក៏បង្កើតឱកាសការងារ និងជំរុញឧស្សាហកម្មពាក់ព័ន្ធផ្សេងៗទៀតផងដែរ។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍន៍ដែលមិនប៉ះពាល់ដល់បរិស្ថាន មិនត្រឹមតែទាក់ទាញបណ្តាវិនិយោគិនអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរស្របតាមនិន្នាការនៃនិរន្តរភាពរបស់ពិភពលោកផងដែរ។

អ្នកជំនាញរូបនេះក៏បានលើកឡើងផងដែរអំពីសក្តានុពលរបស់ទីក្រុងនានា ដូចជាសៀមរាប បាត់ដំបង និងក្រុងព្រះសីហនុ សម្រាប់លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងសួនឧស្សាហកម្ម តំបន់ពាណិជ្ជកម្ម និងសហគមន៍លំនៅដ្ឋាន។

ដោយឡែក វិស័យកសិកម្មនៅតែជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់កម្ពុជា ខណៈរដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពដល់ការធ្វើទំនើបកម្មវិស័យកសិកម្ម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដូចជា ដ្រូន ឧបករណ៍ IoT និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនផលិតភាព និងគុណភាពដំណាំ។

 

រីឯ វិស័យកាត់ដេរ និងផលិតកម្មជាមូលដ្ឋានគ្រឹះនៃការនាំចេញរបស់កម្ពុជា និងរួមចំណែកយ៉ាងសំខាន់ដល់កំណើន GDP របស់ប្រទេសមួយនេះ ដោយក្នុងនោះ រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយនានាដើម្បីលើកទឹកចិត្តដល់ការធ្វើពិពិធកម្មទៅរកការផលិតទំនិញដែលមានតម្លៃបន្ថែមខ្ពស់។

ចំណែក វិស័យទេសចរណ៍បានរួមចំណែកចំនួនជាង១២,១% នៃផលទុនជាតិសរុបរបស់កម្ពុជានៅក្នុងឆ្នាំ២០២៣ ហើយវិស័យនេះនៅតែជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច។

បច្ចេកវិទ្យាជាមូលដ្ឋានគ្រឹះនៃការរីកចម្រើននាពេលអនាគតរបស់កម្ពុជា។ តួយ៉ាង រដ្ឋាភិបាលបានអនុវត្តន៍យ៉ាងសកម្មនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលឆ្នាំ២០២១-២០៣៥ ដើម្បីពន្លឿននវានុវត្តន៍បច្ចេកវិទ្យា។

ជាមួយគ្នានេះ កម្លាំងពលកម្មជំនាញជាកត្តាចាំបាច់ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ក្នុងនោះ រដ្ឋាភិបាលបានផ្ដល់អាទិភាពលើការអប់រំជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបំពាក់ប្រជាជនកម្ពុជានូវជំនាញស្របតាមតម្រូវការក្នុងឧស្សាហកម្មនាពេលបច្ចុប្បន្ន។

ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយសក្តានុពលនៅឆ្នាំ២០២៥ កម្ពុជាគួរតែដាក់ចេញនូវយុទ្ធសាស្ត្រប្រទាក់ក្រឡាដូចខាងក្រោម៖

ទី១: ភាពជាដៃគូសាធារណៈ និងឯកជន (PPPs)៖ ការចែករំលែកការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការរវាងរដ្ឋាភិបាល និងសហគ្រាសឯកជន។

ទី២: ការលើកទឹកចិត្តដល់ការវិនិយោគបរទេស៖ រដ្ឋាភិបាលត្រូវសម្រួលបទប្បញ្ញត្តិឱ្យមានភាពសាមញ្ញ និងការលើកទឹកចិត្តផ្នែកពន្ធដើម្បីទាក់ទាញបណ្តាក្រុមហ៊ុនពហុជាតិសាសន៍។

ទី៣: យុទ្ធនាការផ្សព្វផ្សាយជាសកល៖ ការលើកកម្ពស់ប្រទេសកម្ពុជាក្នុងនាមជាមជ្ឈមណ្ឌលវិនិយោគ ទេសចរណ៍ និងការបង្កើតថ្មី។

និងទី៤: ស្ថិរភាពគោលនយោបាយ៖ ធានាស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ដើម្បីបង្កើនទំនុកចិត្តរបស់ក្រុមវិនិយោគិន។

លោកបណ្ឌិត Alexander Evengroen ជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ កម្ពុជាកំពុងកំណត់ផ្លូវឆ្ពោះទៅរកឧត្តមភាពផ្នែកសេដ្ឋកិច្ច។

លោកបណ្ឌិតអះអាងបន្ថែមថា “កម្ពុជាមិនត្រឹមតែជាប្រទេសដ៏មានសក្តានុពលប៉ុណ្ណោះទេ តែកម្ពុជាក៏ជាប្រទេសមួយដែលមានភាពរីកចម្រើនផងដែរ។ ពិភពលោកនឹងទទួលស្គាល់ប្រទេសកម្ពុជានៅក្នុងពេលឆាប់ៗនេះថា ជាប្រទេសមានការច្នៃប្រឌិត ភាពធន់ និងឱកាស”៕ប្រភព: LinkedIn៕

ហេតុអ្វីទីផ្សារការិយាល័យនៅទីក្រុងហ្សាការតា នៅតែឈរជាគោលដៅវិនិយោគប្រកបដោយសុវត្ថិភាព?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារការិយាល័យនៅទីក្រុងហ្សាការតារបស់ប្រទេសឥណ្ឌូនេស៊ីនៅតែបន្តមានភាពលេចធ្លោជាគោលដៅវិនិយោគដ៏ទាក់ទាញ បើទោះបីជាសេដ្ឋកិច្ចរបស់ពិភពលោកបច្ចុប្បន្នកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនយ៉ាងណាក្តី។

ទីតាំងជាយុទ្ធសាស្ត្ររបស់ទីក្រុងហ្សាការតា គួបផ្សំនឹងកំណើននៃតម្រូវការការិយាល័យបានប្រែក្លាយទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់ឥណ្ឌូនេសុីទៅជាគោលដៅសម្រាប់អ្នកវិនិយោគដែលកំពុងស្វែងរកផលចំណេញត្រឡប់មកវិញរយៈពេលវែង។

ទីក្រុងហ្សាការតាដើរតួជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និងធុរកិច្ចរបស់ឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅតំបន់អាស៊ាន។ ស្របពេលកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះត្រូវបានព្យាករណ៍ថា នឹងបន្តមានភាពធន់ ដោយសារការប្រើប្រាស់ក្នុងស្រុក និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។

ជាងនេះទៅទៀត ខណៈបណ្តាក្រុមហ៊ុនចម្រុះជាតិសាសន៍កាន់តែច្រើនបោះទុនវិនិយោគទៅក្នុងទីផ្សារដ៏ធំរបស់ប្រទេសឥណ្ឌូនេស៊ី តម្រូវការការិយាល័យនៅក្នុងទីក្រុងហ្សាកាតានឹងបន្តកើនឡើង ជាពិសេសនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល (CBD)។

ទីក្រុងហ្សាការតាក៏ជាឱកាសដ៏ពិសេសមួយសម្រាប់បណ្តាវិនិយោគិនអន្តរជាតិ ដែលព្យាយាមធ្វើពិពិធកម្មផលប័ត្ររបស់ខ្លួន។

បន្ថែមលើនេះ ក្រុមវិនិយោគិនបរទេសអាចជួលការិយាល័យនៅទីក្រុងហ្សាការតាក្នុងតម្លៃប្រកបដោយភាពប្រកួតប្រជែងបើធៀបនឹងទីក្រុងនៅតាមបណ្តាប្រទេសជិតខាងផ្សេងទៀត។ ដូច្នេះ អ្នកវិនិយោគអាចទទួលបានអត្ថប្រយោជន៍ពីការហក់ឡើងនៃតម្លៃការិយាល័យនាពេលអនាគត។

ទីផ្សារការិយាល័យរបស់ទីក្រុងហ្សាការតាបានជួបប្រទះនូវការផ្គត់ផ្គង់លើសតម្រូវការក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈអគារការិយាល័យថ្មីៗជាច្រើនត្រូវបានដាក់ឱ្យដំណើរការ។

ការណ៍នេះបាននាំឱ្យអ្នកជួលមានប្រៀបនៅក្នុងទីផ្សារ ហើយម្ចាស់អគារការិយាល័យអាចដាក់ចេញនូវលក្ខខណ្ឌជួល ដែលមានភាពអំណោយផលជាងមុន។ នេះជាឱកាសដ៏ល្អសម្រាប់វិនិយោគិន ដែលមានទស្សនៈវិស័យរយៈពេលវែង។

លើសពីនេះ ខណៈដែលបុគ្គលិករបស់បណ្តាក្រុមហ៊ុនជាច្រើនបានវិលត្រឡប់មកធ្វើការក្នុងការិយាល័យវិញ ការណ៍នេះបានជំរុញឱ្យមានតម្រូវការពង្រីកការិយាល័យឱ្យធំជាងមុនដើម្បីអាចផ្ទុកបុគ្គលិកបានកាន់តែច្រើន៕ប្រភព: LinkedIn៕

Lifting Cambodia’s Economy in 2025. A Vision of Prosperity and Innovation

0

Cambodia stands at a critical juncture, poised to solidify its position as a key economic player in Southeast Asia. With a projected GDP of $33 billion in 2025, following an estimated $30.5 billion in 2024, the Kingdom is showing steady growth despite global challenges. However, achieving sustainable economic success will require bold strategies, multi-sectoral collaboration, and visionary leadership.

Under the strong leadership of Prime Minister Hun Manet and the Cambodian government, the nation is making remarkable strides toward economic transformation. Through strategic reforms, policy stability, and a focus on key growth sectors, the government has laid the foundation for sustainable development.

To ensure a prosperous 2025, Cambodia must focus on a multi-pronged approach that revitalizes its core industries while introducing modern solutions to propel the economy forward.

Real Estate: Affordable and Sustainable Solutions.

Real estate is one of the most impactful sectors in Cambodia’s economic growth. Prime Minister Hun Manet’s government has prioritized urbanization efforts, including affordable housing initiatives to improve the living conditions of low- and middle-income families. These efforts also generate employment and stimulate related industries.

Agriculture: Modernization for Greater Yields.

Agriculture remains the backbone of Cambodia’s economy, employing nearly 30% of its population. Through Prime Minister Hun Manet’s commitment to rural development, the government has prioritized modernization, introducing technologies like drones, IoT devices, and AI to enhance productivity and crop quality.

Garment and Manufacturing: Diversification and Growth.

The garment and manufacturing sector is a cornerstone of Cambodia’s export economy, contributing significantly to GDP. Recognizing its potential, the Cambodian government, under the guidance of Prime Minister Hun Manet, has introduced policies to encourage diversification of production into higher-value goods such as sportswear, outerwear, and tech-integrated fabrics.

Tourism: Rediscovering Cambodia’s Beauty.

Tourism contributed over 12.1% of GDP in 2023 and remains a key driver of economic growth. The government’s efforts to restore and promote cultural and eco-tourism have already begun to bear fruit. Prime Minister Hun Manet has championed infrastructure upgrades to improve accessibility to iconic destinations like Angkor Wat, Preah Vihear, and the eco-tourism hubs of Mondulkiri and Ratanakiri.

Technology: Driving the Digital Economy.

Technology is a cornerstone of Cambodia’s future growth. Under the guidance of Prime Minister Hun Manet, the government has actively implemented the Digital Economy and Society Policy Framework (2021–2035) to accelerate tech-driven innovation.

Workforce Development: Equipping the Nation for Success.
A skilled workforce is essential for sustained economic growth. Prime Minister Hun Manet’s administration has prioritized technical and vocational education, equipping Cambodians with skills aligned with industry needs, such as advanced manufacturing and digital literacy.

Implementation Strategies and Policy Focus.
Realizing Cambodia’s economic potential in 2025 requires cohesive strategies:

Public-Private Partnerships (PPPs): Sharing financial and operational responsibilities between the government and private enterprises.

Foreign Investment Incentives: Simplified regulations and tax benefits to attract multinational companies.

Global Branding Campaigns: Promoting Cambodia as an investment, tourism, and innovation hub.

Policy Stability: Ensuring political and economic stability to boost investor confidence.

Source: LinkedIn

តម្លៃផ្ទះជួល​នៅ​ក្នុងប្រទេស​ចិន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុតក្នុង​រយៈពេល៤ឆ្នាំ

0

ដោយ: គង់ លាងហួរ
ប៉េកាំង: តម្លៃផ្ទះជួលជាមធ្យមនៅក្នុងទីក្រុងនានារបស់ប្រទេសចិនបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៤ឆ្នាំកាលពីខែវិច្ឆិកា ដោយសារតែការផ្គត់ផ្គង់លើសតម្រូវការ និងការធ្លាក់ចុះនៅក្នុងទីផ្សារការងារ។

តម្លៃផ្ទះជួលទំហំ១០០ម៉ែត្រការ៉េជាមធ្យមនៅក្នុងទីក្រុងធំៗចំនួន១០០ របស់ប្រទេសចិនបានធ្លាក់ចុះមកនៅត្រឹមចំនួន២.៦៣៦យ័ន (ប្រហែល៣៦១ដុល្លារ)ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ តម្លៃនេះជាចំនួនទាបបំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០។

ការធ្លាក់ចុះនេះសរបង្ហាញឱ្យឃើញពីភាពដុនដាបនៃវិស័យអចលនទ្រព្យក្នុងប្រទេសចិន និងជាបញ្ហាចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក។

ការផ្គត់ផ្គង់លំនៅដ្ឋានលើសតម្រូវការបានជះផលប៉ះពាល់យ៉ាងខ្លាំងលើទីផ្សារអចលនទ្រព្យចិន។ ជាក់ស្ដែង មានករណីក្រុមហ៊ុនអភិវឌ្ឍន៍មួយបានសាងសង់ផ្ទះយ៉ាងច្រើនលើសលប់នៅទីក្រុង Qidong ក្នុងខេត្ត Jiangsu ចំនួនជាង៤០.០០០យូនីត។

ជាមួយគ្នានេះ ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ចិនក៏បាន​ធ្វើ​ឱ្យទីផ្សារ​ការងារ​ក្នុងស្រុកជួបប្រទះនឹងបញ្ហាផងដែរ ជាពិសេស​អត្រាអ្នកអត់ការងារធ្វើបានជះផលប៉ះពាល់​ដល់​យុវជន និង​កាត់​បន្ថយ​តម្រូវការ​ជួល។

ចំណែក ក្រុមវិនិយោគិន​ ដែល​បាន​ទិញ​អចលនទ្រព្យ​សម្រាប់ទុកជា​ការ​វិនិយោគ​ឥឡូវ​នេះ​ ពួកគេក៏កំពុងប្រឈម​មុខ​នឹង​ទីផ្សារ​ដ៏​លំបាកផងដែរ។

វិនិយោគជាច្រើនបានសម្រេចចិត្តជួលផ្ទះដែលពួកគេបានទិញទៅឱ្យអ្នកដទៃក្នុងតម្លៃទាបដើម្បីទទួលបានដើមទុនត្រឡប់មកវិញ ដែលជំរុញឱ្យតម្លៃធ្លាក់ចុះ។ ដោយឡែក វិនិយោគិនមួយចំនួនទៀតបានលក់ផ្ទះចេញ ក្នុងតម្លៃខាតបង់អស់ពាក់កណ្តាលនៃតម្លៃ ដែលពួកគេបានទិញដំបូង។

ជាឧទាហរណ៍ ផ្ទះ ដែលពីមុនធ្លាប់មានតម្លៃ៤០០.០០០យ័ន(ប្រហែល៥៤.៨០១ដុល្លារ) តែពេលនេះត្រូវបានលក់ចេញក្នុងតម្លៃត្រឹមតែ២០០.០០០យ័នប៉ុណ្ណោះ(ប្រហែល២៧.៤០១ដុល្លារ)។

ដើម្បីស្តារនូវស្ថានការណ៍នេះ រដ្ឋាភិបាល​ចិនបាន​អនុវត្ត​ន៍វិធានការ​ផ្សេងៗ​ដើម្បី​រក្សា​ស្ថិរភាព​ទីផ្សារ។ប៉ុន្តែ ទោះជាយ៉ាងណាក្តី ប្រសិទ្ធភាពនៃការធ្វើអន្តរាគមន៍ទាំងនោះហាក់នៅមានកម្រិតនៅឡើយ។

គោលនយោបាយទាំងនេះ រួមមានការបោះទុនចំនួន៣០០ពាន់លានយ័ន (ប្រហែល៤១,១ពាន់លានដុល្លារ) ដើម្បីគាំទ្រការទិញលំនៅដ្ឋានដែលលក់មិនទាន់ដាច់ និងគោលនយោបាយលើកកម្ពស់សិទ្ធិស្មើគ្នាសម្រាប់អ្នកជួល និងម្ចាស់ផ្ទះ៕ប្រភព: Nikkei Asia៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃច័ន្ទនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅព្រឹកថ្ងៃច័ន្ទនេះ ក្រោយពីការស្ទង់មតិរបស់ក្រុមប្រឹក្សាមាសពិភពលោក(WGC) បានបង្ហាញថា ចំនួន៨១ភាគរយនៃអ្នកឆ្លើយសំណួររំពឹងថា ធនាគារកណ្តាលនានានឹងបង្កើនទុនបម្រុងមាសរបស់ខ្លួននៅក្នុងឆ្នាំ២០២៥ខាងមុខនេះ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២៦ភាគរយដល់២៦២៦,៨២ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៣ភាគរយដល់២៦៣៩,៧០ដុល្ល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៥នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៨,៨ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរក្នុងកិច្ចប្រជុំកំណត់គោលនយោបាយរបស់ខ្លួននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃបន្តិចដល់១០៨,០២ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៨ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,០៧ភាគរយដល់២៩,៩៩ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,២២ភាគរយដល់៩៣៧,៥ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៣៧ភាគរយដល់៩១៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៧នាទីព្រឹក៕

ក្រសួងកំពុងរៀបចំផែនីបង្ហាញផ្លូវដើម្បីប្រើប្រាស់ដីនៅបឹងទន្លេសាបប្រកបដោយសក្តានុពលសេដ្ឋកិច្ច

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ កាលពីសប្តាហ៍មុន លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានបើកកិច្ចប្រជុំ ពិភាក្សាអំពីការធ្វើផែនទីបង្ហាញផ្លូវ ដើម្បីគ្រប់គ្រងការប្រើប្រាស់ដី​ក្នុងតំបន់បឹងទន្លេសាប ប្រកបដោយសក្តានុពលសេដ្ឋកិច្ចខ្ពស់ ហើយឈានទៅ​អភិរក្សផ្ទៃបឹងសម្រាប់កូនចៅជំនាន់ក្រោយ។

យោងតាមព័តមានដែលបានចុះផ្សាយនៅទំព័រហ្វេសបុករបស់ក្រសួងបានឲ្យដឹងថា ដោយសារការចុះបញ្ជីតំបន់បឹងទន្លេសាបនឹងត្រូវបញ្ចប់នាពេលខាងមុខ ក្រសួងទាំងពីរ បានឯកភាពលើការពិនិត្យ ផែនទីបង្ហាញផ្លូវនេះរួមគ្នា ហើយនឹងបន្ត​រៀបចំផែនការប្រើប្រាស់ដីតំបន់បឹងទន្លេសាប ឱ្យបានសមស្របប្រកបដោយ ប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីបង្កើតឱកាសការងារ សំដៅលើកកម្ពស់ជីវភាពរស់នៅ​របស់ប្រជាពលរដ្ឋ និងលុបបំបាត់អាណាធិបតេយ្យភាពនៅក្នុងតំបន់។

កិច្ចប្រជុំជីវភាពនេះធ្វើឡើង រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង​ក្រសួងធនធានទឹក និងឧតុនិយម៕

រដ្ឋាភិបាលសាងសង់ផ្លូវក្រវ៉ាត់ព្រំដែនប្រវែង២៥០គីឡូម៉ែត្រដើម្បីជម្រុញកំណើនសេដ្ឋកិច្ច និងការពារដែនអធិបតេយ្យជាតិ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ

  រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​សារជាថ្មី ​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន ​ក្នុងការ​បញ្ចប់ការ​កសាង​​ផ្លូវ​ក្រវាតត់​ព្រំដែន​ប្រវែង២៥០ គីឡូម៉ែត្រ ​ជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​យុទ្ធសាស្ត្រ ​ក្នុង​គោលបំណង​ពង្រឹង​បូរណភាព​ទឹកដី និង​ជំរុញ​ការអភិវឌ្ឍន៍​ក្នុង​តំបន់​។​

គំនិត​ផ្តួចផ្តើម​នេះ ទទួល​ថវិកា​ពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន(ក.គ.ម.) ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​ ក្នុងការ​ការពារ​អធិបតេយ្យភាព​ជាតិ និង​បង្កើត​ឱកាស​សម្រាប់​កំណើនសេដ្ឋកិច្ច ​នៅក្នុង​តំបន់​ព្រំដែន​ដាច់ស្រយាល​។​

លោកប៉ែន បូណា អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល បាន​ថ្លែងថា សម្ដេច​ធិបតី​លោក​បានបញ្ជាក់ច្បាស់ហើយ​ថា រាជរដ្ឋាភិបាល​មាន​ឆន្ទះ​មុះមាត់ និង​ផែនការ​ច្បាស់​លាស់​ក្នុង​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​ឱ្យ​បាន​រួច​រាល់​ ចប់​សព្វគ្រប់​បន្ដ​ពី​សម្ដេច​តេជោ ហ៊ុន សែន​ ពីព្រោះ​ផ្លូវ​ក្រវាត់​ព្រំដែន​នេះ​មាន​សារសំខាន់​ណាស់។

លោក​បញ្ជាក់ថា “នៅពេល​យើង​បោះ​បង្គោល​ព្រំដែន​ហើយ បើសិន​យើង​មិន​កសាង​ផ្លូវ​ទេ​ ប្រជាពលរដ្ឋ​យើង​អត់​បាន​ឃើញ​បង្គោល​ព្រំដែន បន្ទាត់​ព្រំដែន​យើង​ទេ ពីព្រោះ វា​នៅ​ក្នុង​ព្រៃ​ជ្រៅ អត់​មាន​នរណា​ទៅ​ដល់់”។

ផ្លូវ​ក្រវាត់​ព្រំដែន គឺជា​របង​ការពារ​ដ៏សំខាន់​មួយ​ទៀត​សម្រាប់​បូរណភាពទឹកដី អធិប្បតេយ្យ​ជាតិ​កម្ពុជា​ ដែល​មិន​មាននរណា​អាច​រំកិល​បាន​។ ច្បាស់ណាស់ថា ពេល​ណា​មាន​ផ្លូវ ទីនោះ​ប្រាកដជា​មាន​ការ​អភិវឌ្ឍ​។ ប្រជាពលរដ្ឋ​អាច​ទៅតាំង​ទីលំនៅ​នៅ​ទីនោះ ដែល​នឹងមាន​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្សេងៗ​ទៀត​ ដូចជា សាលារៀន​ មន្ទីរពេទ្យ មណ្ឌល​សុខភាព ផ្សារ​។

លោកប៉ែន បូណា​បាន​ថ្លែងថា​ “​វា​នឹង​ក្លាយជា​តំបន់​អភិវឌ្ឍ ពីព្រោះ​គោល​ដៅរបស់​រាជរដ្ឋាភិបាល គឺ​កសាង​ខ្សែ​បន្ទាត់​ព្រំដែន​ឱ្យ​ទៅជា​ព្រំដែន​សន្ដិភាព មិត្ដភាព សហប្រតិបត្ដិការ និងការ​អភិវឌ្ឍ”​។ លោកបន្ថែមថា “នេះជា​យុទ្ធសាស្ដ្រ​ការពារ​ទឹក​ដី របស់​រាជ​រដ្ឋាភិបាល​ ដែល​ដាក់​ចេញ​តាំងពី​ជំនាន់​សម្ដេច​តេជោ​ និង​កំពុង​តែ​​​អភិវឌ្ឍ​គោល​ការណ៍​នេះ​បន្ដ​ទៀត”។

ផ្លូវ​ដែល​លាតសន្ធឹង​ជា​ចម្បង ​លើ​ខេត្ត​ភាគ​ឦសាន​នៃ​ខេត្តមណ្ឌលគិរី និង​រតនគិរី គ្រោង​នឹង​បញ្ចប់​នៅ​ខែមេសា ឆ្នាំ​២០២៧​។​

លោក គឹម ប៊ុន​ថា​ន ប្រធាន (ក.គ.ម.) បាន​សង្កត់ធ្ងន់​លើ​ភាពជោគជ័យ​ដ៏​គួរឱ្យកត់សម្គាល់ ​នៃ​យុទ្ធនាការ​រៃអង្គាសប្រាក់​ដែល​បាន​ប្រមូល​ថវិកា​ចំនួនជិត២៧​លាន​ដុល្លារ ​ក្នុង​រយៈពេល​ត្រឹមតែ៦៦ថ្ងៃ​ប៉ុណ្ណោះ ដោយសារ​ការគាំទ្រ​ពី​ម្ចាស់ជំនួយ​ចំនួនជាង៧២​ម៉ឺន​នាក់​​។​

លោក​បាន​មានប្រសាសន៍ឱ្យដឹង ​​ក្នុង​ពិធី​សម្ពោធ​គម្រោង​កាលពី​ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា វិភាគទាន​សរុប​មាន​ចំនួនជិត៣៣​ពាន់​លាន​​រៀល និងជិត១៨​លាន​​ដុល្លារ​អាមេរិក ​​បង្ហាញ​ពី​ការគាំទ្រ​យ៉ាង​ទូលំទូលាយ​ពី​សហគមន៍​ក្នុងស្រុក និង​អន្តរជាតិ​។​

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី២៧​ ខែធ្នូ (ក.គ.ម.) បាន​គូសបញ្ជាក់ថា ក្រុមការងារ​ចំពោះ​កិច្ច ​បាន​យកចិត្តទុកដាក់​អនុវត្តន៍ ​ការងារ​របស់ខ្លួន ប្រកបដោយ​ការទទួលខុសត្រូវ ប្រសិទ្ធភាព តម្លាភាព និង​សន្សំសំចៃ​។​

គណនីធនាគារ​​ទាំងអស់​ត្រូវបាន​បិទ ដែល​​ថវិកា​មូលនិធិ​ត្រូវ​បាន​រក្សា​ទុក​ក្នុង​គណនី​ធនាគារ ​ប្រកបដោយ​សុវត្ថិភាព និង​មាន​គណ​នេយ្យភាព​ត្រឹមត្រូវ។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ របស់​ក្រុមការងារចំពោះកិច្ច​ (ក.គ.ម.) បាន​ឱ្យដឹងថា​ ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ​មួយ​ត្រូវបាន​បង្កើតឡើងសំដៅ ធានា​ដល់​ការគ្រប់គ្រង​ថវិកា​មូលនិធិ​ឱ្យបាន​ត្រឹមត្រូវ ​ដែលជា​ការឆ្លើយតប ​នឹង​សេចក្តីទុកចិត្ត​ដ៏​ខ្ពង់ខ្ពស់​ពី​រាជរដ្ឋាភិបាល និង​សមានចិត្ត​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​បរិច្ចាគ​នៅក្នុង​មូលនិធិ។

ក្រុមការងារ​ទំនាក់ទំនង​សាធារណៈ ​នៃ​ក្រុមការងារ​ចំពោះ​កិច្ច (ក.គ.ម.) ​សហការ​ជាក់ស្តែង នៅ​ការដ្ឋាន​សាងសង់ និង​មូលដ្ឋាន​ពាក់ព័ន្ធ ដើម្បី​ធានា​ទទួលបាន​ព័ត៌មាន​ស្តីពី​លទ្ធផល និង​រូបភាព រួច​ធ្វើ​ការផ្សព្វ​ផ្សាយ​​ជូន​សាធារណជន​ឱ្យបាន​ជ្រាប​ជាប់​ជាប្រចាំ​។

ផ្ទៃដី​សរុប​ចំនួនជិត១,៥ម៉ែត្រការ៉េ​ ត្រូវបាន​បោសសម្អាត​ពាក់ព័ន្ធ​នឹង​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​។​ ចំនួន​នេះ ​រួមមាន ១,២២៥,០០០ ម៉ែត្រការ៉េនៅ​ខេត្តមណ្ឌលគិរី និង ២៣៧,៥០០ ម៉ែត្រការ៉េនៅ​រតនគិរី ដោយបាន​រកឃើញ​អាវុធ​ចំនួន ២៣ ប្រភេទ រួមទាំង​គ្រាប់បែក​ចង្កោម​ចំនួន៦​។ ​

ការ​ឈូសឆាយ​បើកមុខ​ទទឹង៥​ម៉ែត្រ សម្រាប់​រក​ផ្លូវ​ខ្សែ​ដំបូង សម្រេចបាន​ប្រវែង ៥៨,៥​គីឡូម៉ែត្រ ​​ធ្វើ​ប្រឡាយ ​ប្រវែង៣០,២០​គីឡូម៉ែត្រ​ ​កសាង​តួ​ផ្លូវ និង​ចិត​ជញ្ជាំង​ភ្នំ សម្រេចបាន​ប្រវែង២៥​គីឡូម៉ែត្រ ក៏ដូចជា ​​ក្រាល​ល្បាយកម្ទេច​​ថ្ម​ស្ថាពរ សម្រេចបាន​ប្រវែង ១០,២០​គីឡូម៉ែត្រ​(​ខេត្ត​មណ្ឌល​គី​រី​)​។

សេចក្តីប្រកាស​ព័ត៌មាន​បាន​បង្ហាញ​ថា ​​ក្រុមការងារចំពោះ​ និងកង​​វិស្វកម្ម​ ដែល​ពាក់ព័ន្ធ​នឹង​ការស្ថាបនា​ ផ្លូវ​ក្រវាត់​ព្រំដែន​មានការ​ប្តេជ្ញាចិត្ត​យ៉ាង​ពេញលេញ ​ក្នុងការ​ផ្តល់នូវ​គម្រោង​ជា​ប្រវត្តិសាស្ត្រ​នេះ ជាមួយនឹង​ការទទួលខុសត្រូវ និង​ការយកចិត្តទុកដាក់​ខ្ពស់។​

គម្រោង​នេះ​កើតឡើង​ក្នុង​ពេលវេលា​សំខាន់​ សម្រាប់​ប្រទេស​កម្ពុជា បន្ទាប់ពី​ការដកខ្លួន​ចេញ ពី​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម (CLV-DTA) នៅ​ខែកញ្ញា ឆ្នាំ ២០២៤​។​

ការសម្រេចចិត្ត​នេះ បាន​បន្សាប​​ការព្រួយបារម្ភ​ជា​សាធារណៈ​លើ​អធិបតេយ្យភាព​ជាតិ បាន​ពង្រឹង​ការយកចិត្តទុកដាក់ រ​បស់​រដ្ឋាភិបាល​លើ​ការពង្រឹង​ព្រំដែន​របស់ខ្លួន​។​

លោកប៉ែន បូណា បាន​ឱ្យដឹងថា ការបិទបញ្ចប់​ដំណើរ​ទស្សនកិច្ច​កាលពី​សប្ដាហ៍​មុន ក៏ជា​ផ្នែក​មួយ​ទៀត​ដែល​រដ្ឋាភិបាល​ចង់​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទៅឃើញ​ជាក់ស្ដែង ជា​សាក្សី​នៃ​កិច្ចខិតខំ​ប្រឹង​ប្រែង​ការពារ​អធិប្បតេយ្យភាពជាតិ និង​បូរណភាព​កម្ពុជា​។

យោងតាម​សេចក្តីប្រកាស​ព័ត៌មានរបស់​ក្រសួង​ព័ត៌មាន​ ដំណើរ​ទស្សនកិច្ច​ទិសឦសាន ​ត្រូវបាន​បិទ​បញ្ចប់ដោយ​មាន​សាធារណជន រួមមាន​ព្រះសង្ឃ មន្ត្រីរាជការ និស្សិត បញ្ញវន្ត និង​ពលរដ្ឋ​ទូទៅ ២៤០០ អង្គ/នាក់បាន​ទៅ​ទស្សនា​តំបន់ព្រំដែន​ ជាមួយ​ដំណើរ​​ចំនួន ១១ លើក ​លើ​តម្រាយ​ផ្លូវ​ចំនួន៣ ខ្សែ​ក្នុងទិសដៅ​ខេត្ត ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី។

ទស្សនកិច្ច​​ដោយ​ឥតគិតថ្លៃ ដែល​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​​​បានឃើញ​​ផ្ទាល់​ភ្នែក នូវ​ការអភិវឌ្ឍ​ជាក់ស្តែង​នៅតាម​បណ្តោយ​ព្រំដែន ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ​​បានចាប់ផ្តើម ពីថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២៤ បាន​បិទ​បញ្ចប់​ ប្រកបដោយ​ជោគជ័យ​នៅ​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ​២០២៤​។

សេចក្តីប្រកាស​ព័ត៌មានបាន​បង្ហាញថា “​សាធារណជន​ពី​គ្រប់​មជ្ឈ​ដ្ឋានបាន​អស់​មន្ទិលសង្ស័យ និង​អស់​នូវ​ការព្រួយបារម្ភ​លើ​បញ្ហា​បូរណភាព​ដែនដី និង​អធិបតេយ្យភាព​ជាតិ ក្រោយ​បាន​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​ទិសឦសាន​”៕

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រាប់អ្នកចង់ប្រឡូកអភិវឌ្ឍន៍លំនៅដ្ឋានថ្មីៗគួរគិតឲ្យបាន២០ដងសិនមុនសម្រេចចិត្ត

0

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ដែលបានចាប់ផ្តើមពីភ្នាក់ងារអចលនទ្រព្យធម្មតា រហូតក្លាយជាអ្នកអភិវឌ្ឈន៍លេចធ្លោមួយរូបបានលើកឡើងថា សម្រាប់អ្នកចង់ប្រឡូកសាងសង់បុរីសំរាប់លក់ថ្មីៗ ដែលគ្មានបទពិសោធន៍សោះ សូមគិតឲ្យបានពី១០ទៅ២០ដងសិន មុនសម្រេចចិត្ត។

    លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង កាលពីសប្តាហ៍មុនថា សម្រាប់ឆ្នាំ២០២៥ វាជាពេលដែលអ្នកអភិវឌ្ឈន៍បុរីធំៗ អាចចាប់ផ្តើមសាងសង់ឬបន្តសាងសង់ គំរោងរបស់ពួកគេជាប់គាំងកន្លងមក ហេតុនេះអ្នកមិនទាន់មានបទពិសោធន៍សូមកុំសម្រេចចិត្តធ្វើអី។

លោកបន្តថា “ការនិយាយបែបនេះ មិនមែនជាការបន្ទុចបង្អាក់នោះទេ តែជាការលើកឡោះងសម្រាប់ពិចារណា ព្រោះទីផ្សារនេះត្រូវ​ការអ្នកមានបទពិសោធន៍”។ លោកបន្ថែមថា “បើសិនជាអ្នកចង់ប្រ​ឡូកថ្មី ចង់ធ្វើបុរីឬខុនដូលក់ សូមសិក្សាពីការកាត់ចំណែកទីផ្សារ និងសិក្សាឲ្យបានលំអិតថា តើមានអតិថិជនគោលដៅនៅក្នុងដៃហើយឬនៅ?”។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា វិបត្តិជំងឺកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចកន្លងមកនេះ មានគំរោងបុរី ដីឡូត៍ ផ្ទះល្វែង ផ្សារ ចំនួនជាង១០០គំរោងដែលបានជាប់គាំង ហើយក្រសួងកំពុងដោះស្រាយបញ្ហានេះ ជាមួយអ្នកអភិវឌ្ឍន៍ និងអតិថិជន។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា ទីផ្សារនេះមិនកើបប្រាក់ចំណេញខ្ពស់នោះទេ ហេតុនេះអ្នកចង់ប្រឡូកក្នុងទីផ្សារនេះថ្មីៗ គួរគិតពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ មុនសម្រេចចិត្តអភិវឌ្ឍន៍គំរោងរបស់ខ្លួន។

រាជរដ្ឋាភិបាល តាមរយៈឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានធ្វើការជាមួយអន្តរក្រសួងស្ថាប័ន ជាមួយសមាគមអ្នអភិវឌ្ឍន៍លំនៅដ្ឋាន សមាគមអ្នកសាងសង់ ពិសេសជាមួយធនាគារ ដោយធនាគារពាណិជ្ជនានានឹងបញ្ចុះអត្រាការប្រាក់មកនៅត្រឹម៨ភាគរយ សម្រាប់វិស័យអចលនទ្រព្យ និងបន្ឋូរបន្ថយក្នុងការផ្តល់លក្ខខ័ណ្ឌ សម្រាប់ឥណទានដល់អតិថិជន និងអ្នកអភិវឌ្ឍន៍លំនៅដ្ឋាននានា៕

ដំណឹងល្អៈ កម្ពុជាចិនចាប់ផ្តើមជើងហោះហើរត្រង់ឡើងវិញ ពីទីក្រុងស៊ីអាន

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ កម្ពុជា -ចិន បានចាប់ផ្ដើមបើកជើងហោះហើរឡើងវិញ ពីទីក្រុងស៊ីអាន មកកាន់ទីក្រុងភ្នំពេញ ដោយក្រុមហ៊ុនអាកាសចរណ៍ Spring Airlines នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។

ពិធីទទួលស្វាគមន៍ ជើងហោះហើរត្រង់ទី១ នេះ មានការចូលរួម ពីលោកបណ្ឌិតម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានសម្លឹងឃើញថា ទំនាក់ទំនង កម្ពុជា-ចិន ជាពិសេសភ្ញៀវទេសចរចិន ជាការពិតឃើញថា មានការកើនឡើង ដោយសារអ្នកធ្វើដំណើរជើងហោះហើរ និងក្រុមហ៊ុនអាកាសចរណ៍ចិន បានពង្រីកជើងហោះហើរ។

ទន្ទឹមគ្នានេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានឲ្យដឹងថា​ សម្រាប់អ្នកធ្វើដំណើរ តាមជើងហោះហើរ គឹតត្រឹមឆ្នាំ២០២៤ មានប្រមាណ៥.៦លាននាក់ ហើយរំពឹងថានៅឆ្នាំ២០២៥ ចំនួនអ្នកធ្វើដំណើរតាមជើងហោះហើរ មានការកើនឡើងលើស៧លាននាក់ នៅក្នុងមួយឆ្នាំ។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានលើកឡើងថា វិស័យអាកាសចរណ៍ស៊ីវិល ត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធ ឲ្យស្របទៅនឹងគោលការណ៍ច្បាប់ របស់អាកាសចរណ៍ស៊ីវិល និងស្របទៅតាមគោលការណ៍ណែនាំ របស់អង្គការអាកាសចរណ៍ស៊ីវិលអន្ដរជាតិ ដើម្បីត្រៀមលក្ខណៈទទួលយន្ដហោះ ពីបណ្ដាប្រទេសផ្សេងៗ លើពិភពលោក។

ចំណែកលោក Wang Wenbin បានថ្លែងថា ខ្ញុំពិតជាសប្បាយរីករាយ ដែលបានសហការ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រសួងទេសចរណ៍ ក្នុងការទទួលភ្ញៀវទេសចរចិន ដែលបានបង្កើនជើងយន្ដហោះ ពីទីក្រុងស៊ីអាន មកកាន់ទីក្រុងភ្នំពេញ។

លោកបានបញ្ជាក់ថា​ “វិស័យទេសចរណ៍ គឺជាសសរស្ដម្ភសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ក៏ជាស្បៀងសំខាន់ សម្រាប់ការតភ្ជាប់រវាងប្រជាជន និងប្រជាជន”។

កាលពីឆ្នាំ២០១៩ ក្រុមហ៊ុនអាកាសចរណ៍ Spring Airlines ធ្លាប់បានហោះហើរ ចេញ-ចូលប្រទេសកម្ពុជា​ បានចំនួន៦២ជើង ក្នុងមួយសប្ដាហ៍។

បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ Spring Airlines បានចាប់ផ្តើមហោះហើរឡើងវិញ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣១ ខែធ្នូ ជើងហោះហើរ នឹងដំណើរការ៣លើកក្នុងមួយសប្តាហ៍ នៅថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍៕

Hong Kong developer weighs stake sale in London office skyscraper project

0

Hong Kong developer Lai Sun Development is considering options for a planned office tower in the City of London, including a potential sale of a stake in the project.

The group has appointed Eastdil Secured and DBS Group Holdings to advise on finding a partner for the 100 Leadenhall Street project, according to people with knowledge of the appointments. The financial advisers are currently undertaking due diligence on the project and could seek a funding partner later in the year or in early 2025, the people said, asking not to be identified as the process is private.

The process is at an early stage and there is no certainty that Lai Sun will ultimately pursue a sale of part or all of the project.

A representative for Lai Sun declined to comment. The company said in its interim report that it is “currently considering options and timing for the redevelopment.”

The City of London was approved in 2018 and the plan is for the 56-story building to be located next to the Gherkin skyscraper. The proposals include about 1.1 million square feet of office space that would be built on a site currently occupied by buildings at 100, 106 and 107 Leadenhall Street.

Soaring construction costs and falling valuations have upended developers’ appraisals of new projects, forcing some to reconsider.

Source: Bloomberg