ចំនួនអផាតមិនកំពុងបន្តកើនឡើង ខណៈដែលចំនួនតម្រូវការមានការធ្លាក់ចុះ

0

ដោយ រ៉ាវី

ភ្នំពេញ៖ បើទោះជាសភាពការណ៍នយោបាយនេពេលបច្ចុប្បន្ននេះបានធ្វើឱ្យបណ្តាអ្នកវិនិយោគលើវិស័យអចលនទ្រព្យមួយចំនួនបានបង្ហាញពីការរារែក ក៏ប៉ុន្តែ​បើគេសម្លឹកមើលពីសកម្មភាពជាក់ស្ដែងក្នុងការសាងសង់វិញ គឺនៅតែមានភាពមមាញឹកឥតស្រាកស្រាន ជាពិសេស លើការសាងសង់សំណង់អាផាតមិនតែម្ដង បើទោះជាតម្រូវការនៅចំពៅមុខត្រូវបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ។

ផ្អែកតាមរបាយការណ៍ដែលសិក្សាឡើងដោយក្រុមហ៊ុន ប៊ុណ្ណារៀលធីគ្រុប បានបង្ហាញថា ចំនួនសំណង់អាគារអាផាតមិននៅក្នុងរាជធានីភ្នំពេញ នៅតែបន្តកើតឡើង ប្រើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ ពោលគឺកើនឡើងរហូតដល់ចំនួនប្រមាណជា 20% ។ ដោយឡែកងាកមកចំនួនតម្រូវការនៃការជួលស្នាក់នៅ ក៏ដូចជាជួលសម្រាប់ការិយាល័យផ្សេងៗ គឺមានការថយចុះប្រមាណ​ 8%។

លោក សន សៀប ប្រធានក្រុមហ៊ុន Key Real Estate Co, Ltd បានទទួលស្គាល់ថា របាយការណ៍ដែលបង្ហាញខាងលើនេះពិតជាត្រឹមត្រូវ ខណៈដែលការធ្លាក់ចុះនូវចំនួនតម្រូវការនៅលើទីផ្សារជួលអាផាតមិននេះ ក៏ព្រោះតែបច្ចុប្បន្នការវិនិយោគលើវិស័យនេះមានភាពទូលាយ និងមានការប្រកួតប្រជែងគ្នាខ្លាំង។ ប្រកាសនេះបានធ្វើឱ្យមានផលលំបាកក្នុងការស្វែងរកអតិថិជនគោលដៅ។ លោកបញ្ជាក់ថា ៖ «ការកើតមានការផ្គត់ផ្គង់កាន់តែច្រើន វាបានបើកឱកាសឱ្យអតិថិជនមានជម្រើសកាន់តែច្រើនក្នុងការសម្រេចចិត្តជួលសម្រាប់ស្នាក់នៅ ក៏ដូចជាសម្រាប់ធ្វើជាការិយាល័យជាដើម ។ ប៉ុន្តែត្រឡប់មកវិញ អ្នកដែលទទួលរងនូវផលប៉ះពាល់នោះគឺអ្នកផ្គត់ផ្គង់នេះឯង ក្នុងការស្វែងរកអតិថិជន ដែលភាគច្រើនជាជនជាតិបរទេស ខណៈដែលជនជាតិខ្មែរភាគច្រើន មិនមានទំនោរចិត្តការជួលអាគារអាផាតមិនដើម្បីរស់នៅនោះទេ » ។

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal ក៏បានមានប្រសាសន៍ទទួលស្គាល់ផងដែរថា ទីផ្សារតម្រូវការអាផាតមិនពិតជាមានការធ្លាក់ ជាក់ស្ដែងកាលពីឆ្នាំកន្លងទៅ តម្រូវការបានកើនឡើងប្រមាណ90% ប៉ុន្តែនៅឆ្នាំនេះគឺធ្លាក់មកនៅត្រឹម​ 70% តែប៉ុណ្ណោះ ។ លោកឧកញ៉ាបានបញ្ជាក់ទៀតថា សម្រាប់អតិថិជនដែលមានតម្រូវការជួយអាផាតមិនជាក់ស្ដែងគឺមានទាំងជនជាតិបរទេស ទាំងជនជាតិខ្មែរ ហើយក្នុងនោះអាចពាក់ព័ន្ធទៅនឹងតម្លៃ ពោលតម្លៃក្រោម1000ដុល្លារ ជាអតិថិជនអាស៊ី អាចជាចិន ថៃ សាំងហ្គាពួរ ជាដើម ប៉ុន្តែបើតម្លៃចាប់ពី1000ដុល្លារឡើងទៅជា ភាគច្រើនជាអ្នកវិនិយោគ ឬជាអ្នកបម្រើការងារក្រុមហ៊ុនឯកជន ដែលជាជនជាតិអឺរ៉ុប ៕

បុណ្យ​សមុទ្រ​រយៈ​ពេល​បី​ថ្ងៃ​កម្ពុជា​ទទួល​បាន​ចំណូល​២៥​លាន​ដុល្លារ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានអះអាងថា ប្រជាពលរដ្ឋបានចំណា​យប្រាក់ប្រមាណ២៥លានដុល្លារ ចូលរួមកំសាន្តក្នុងពិធីបុណ្យសមុទ្រនៅខេត្តកែប ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ។

លោកថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៥ ធ្នូនេះថា ក្នុងរយៈពេលបីថ្ងៃនៃការប្រារពពិធីបុណ្យសមុទ្រ ដែលបាន​ចាប់ផ្តើមពីថ្ងៃទី២២ ដល់២៤ធ្នូ កន្លងមកនេះមានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទៅទស្សនាកំសាន្ត ចំនួនប្រមាណ៥០ម៉ឺននាក់ ហើយពួកគេចំណាយប្រាក់ក្នុងម្នាក់គិតជាមធ្យម៥០ដុល្លារអាមេរិក ដែលស្មើនឹងប្រមាណ២៥លានដុល្លារ។លោកបន្តថា ការរៀបចំពិធីបុណ្យសមុទ្រឆ្នាំនេះ មានការចូលរួមពីអាជីវករ ប្រតិ​បត្តិករទេសចរណ៍ជាង៥០០ស្តង់ ក្នុងនោះស្តង់លក់ផលិតផលក្នុងស្រុកមានជាង៣០០ស្តង់ និងស្តង់ផលិតផលថៃមានជិត២០០ស្តង់។

លោកបន្តថា “ការចំណាយបុណ្យសមុទ្រឆ្នាំនេះ មានចំនួនច្រើន ប៉ុន្តែអាជ្ញា ធរខេត្ត និងក្រសួងក៏បានទទួលចំណូលច្រើនផងដែរ ពីការឧបត្ថម្ភនានា”។

ការប្រារពពិធីបុណ្យសមុទ្រនៅខេត្តកែប គឺជាការប្រារពបុណ្យលើកទី៦ ជុំទី២ បន្ទាប់ពីកម្ពុជាបានដាក់ឆ្នេរសមុទ្រ ចូលទៅក្នុងក្លឹបឆ្នេរសមុទ្រស្អាតជាងគេ​នៅលើពិភពលោកកាលពីឆ្នាំ២០១២។

លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា ការប្រារពពិធីបុណ្យសមុទ្រ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យប្រជាជនបាន​យល់ដឹងពីសមុទ្រ និងចូលរួមថែររក្សាបរិស្ថានសមុទ្រឲ្យបានស្អាត និងនិរន្ត​រភាព ពិសេសជាការលើកកំពស់ការផ្សព្វផ្សាយ ពីសក្តានុពលទេសចរណ៍នៅតំបន់​ឆ្នេរទៅកាន់ពិភពលោកឲ្យបានស្គាល់ច្រើនថែមទៀត។

លោកបន្តថា “ពិធីនេះក៏ជាការផ្តល់ផលប្រយោជន៍ច្រើន ដល់សហគមន៍ជុំ​វិញ តំបន់នោះ ដោយពួកគេអាចលក់ផលិតផលរបស់ពួកគេដល់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ”។លោកបន្តថា “វិស័យទេសចរណ៍ជាវិស័យស្នូលមួយ ក្នុងការបង្កើតសកម្មភាពសេដ្ឋកិច្ច ដោយភ្ញៀវទេសចរណ៍ទៅដល់ទីណា សកម្មភាពសេដ្ឋកិច្ចបានបង្កើតឡើងនៅទីនោះ”៕

តោះ​ទៅ​មើល​គំរោង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​របស់​រដ្ឋាភិបាល​នៅ​ឆ្នាំ២០១៨

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បានបង្ហាញ​ពី​គំរោង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ជាច្រើន សម្រាប់​ឆ្នាំ២០១៨ និង​បណ្តា​ឆ្នាំ​ខាងមុខ ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា។

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក​ ស៊ុន ចាន់ថុល​ បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ ដោយបាន​ប្រកាស​ពី​គម្រោងធំៗចំនួន ១៥ ដែល​ក្រសួង កំពុង​អនុវត្ត​ក្នុង​ការសាងសង់​ផ្លូវជាតិ ផ្លូវ​ល្បឿន​លឿន ផ្លូវ​រថភ្លើង និង​កំពុងផែ ព្រមទាំង​គម្រោង​ដឹកជញ្ជូន​តាមផ្លូវ​ទឹក។

តាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គម្រោង​ទាំង ១៥ រួមមាន ទី១ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី២ កំពុង​សាងសង់ ទី២ផ្លូវ​ក្រវាត់ក្រុង​ទី៣ បាន​ចរចារ​ចប់​ហើយ ទី៣ផ្លូវជាតិ​លេខ៥ ពី​បាត់ដំបង ទៅ​សិរីសោភ័ណ ពង្រីក​ជា៤គន្លង កំពុង​សាងសង់ ទី៤ ផ្លូវជាតិ​លេខ៥ ពី​ព្រែក​ក្តាម ទៅ​បាត់ដំបង ពង្រីក​ជា ៤គន្លង ដេញថ្លៃ​រួចហើយ ទី៥ ផ្លូវ​រថភ្លើង​ពី​រ៉ា ទៅ​ព្រលានយន្តហោះ​ភ្នំពេញ កំពុង​សាងសង់ បញ្ចប់​ខែមីនា ឆ្នាំ២០១៨ ទី៦ ផ្លូវ​រថភ្លើង ពី​ភ្នំពេញ ទៅ​ប៉ោយប៉ែត កំពុង​សាងសង់ បញ្ចប់​ខែវិច្ឆិកា ឆ្នាំ២០១៨។

ទី៧ ផ្លូវជាតិ​លេខ៣ ពី​ភ្នំពេញ ដល់​ថ្នល់បំបែក ពង្រីក​ជា ៤គន្លង ទី៨ ផ្លូវជាតិ​លេខ១១ ពី​អ្នក​លឿង ដល់​ថ្នល់ទទឹង (ផ្លូវជាតិ​លេខ៧) ទី៩ ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ស្ទឹងត្រង់ កំពុង​សាងសង់ ទី១០ ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះ​ស៊ី​ហ​នុ ចរចា​ចប់​ហើយ នៅ​រងចាំ​ចុះហត្ថលេខា​អនុវត្ត​គម្រោង ទី១១ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត កំពុង​សិក្សា​ឡើងវិញ ដោយ JICA ជប៉ុន ទី១២ផ្លូវ​រថភ្លើង​អាកាស AGT នៅ​ភ្នំពេញ កំពុង​វាយតម្លៃ​ដោយ JICA ជប៉ុន ទី១៣ កំពង់ផែ​ទឹក​ជ្រៅ​ខេត្ត​ព្រះសីហនុ នឹង​បញ្ចប់​នៅ​ឆ្នាំ២០២២ ទី១៤ គម្រោង​ដឹក​អ្នកដំណើរ​តាមផ្លូវ​ទឹក​នៅ​ភ្នំពេញ កំពុង​វាយតម្លៃ ទី១៥គម្រោង​ផ្លូវ​ពី​បាត់ដំបង​ទៅ​កោះកុង បន្តទៅ​ខេត្ត​ព្រះសីហនុ កំពុង​សិក្សា៕

Century21 Cambodia ប្រគល់​ពានរង្វាន់​ដល់​ក្រុមហ៊ុន​ដៃគូ​ចំនួន១៣

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក Century21 Cambodiaនឹងធ្វើ​ការ​ផ្ត​លា់ន​រង្វាន់​ដល់​ក្រុមហ៊ុន​ជា​ដៃគូ ដែល​បាន​ទិញ Franchise ពី​ក្រុមហ៊ុន​នេះ ដើម្បី​ប្រកប​អាជីវកម្ម​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា។

អ្នកនាង Grace Rachny Fong នាយិការ​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Century21 Cambodia បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ថ្ងៃទី២៥ ធ្នូ​នេះ​ថា នៅថ្ងៃនេះ​ក្រុមហ៊ុនCentury21 Cambodia នឹង​ផ្តល់​ពានរង្វាន់​ដល់​ក្រុមហ៊ុន​ដៃគូ ដែល​បាន​ទិញ​Franchiseពី​ក្រុមហ៊ុនមេ​ចំនួន១៣ក្រុមហ៊ុន ដែល​បានទទួល​ជោគជ័យ​ក្នុងនាម​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ល្អប្រសើរ ក្រុមហ៊ុន​ដែលមាន​ភ្នាក់ងារ​ច្រើន និង​ទទួលបាន​ជោគជ័យ និង​ក្រុមហ៊ុន​ដែល​បានផ្តល់​សេវាកម្ម​បានល្អ​ប្រសើរ គឺ Top performance, Top Service និង Top Agent។

អ្នកនាង​បន្តថា “ការផ្តល់​ពានរង្វាន់​នេះ ជាការ​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ទាំងនេះ ដែល​បាន​ស្រលាញ់ និង​បាន​ចូលរួម​ប្រកប​អាជីវកម្ម ឬ​មុខរបរ​ក្នុង​វិស័យ អចលនទ្រព្យ​យ៉ាង​ជោគជ័យ។អ្នកនាង​បន្តថា “នេះ​ជា​លើក​ទី១ ដែល​ក្រុមហ៊ុន Century21 Cambodia ផ្តល់​ពានរង្វាន់​នេះ ហើយ​ឆ្នាំក្រោយ​យើង​នឹង​ផ្តល់​ពានរង្វាន់​ដល់​គ្រប់​ភ្នាក់ងារ​ទាំងអស់។

កាលពីដើម​ឆ្នាំនេះ ក្នុងចំណោម​ក្រុមហ៊ុន​ចំនួន១៣ ដែល​បាន​ទិញ​សិ​ទ្ឋ​អាជីវកម្ម​ពី​ក្រុមហ៊ុន Century21 Cambodia គឺមាន​ក្រុមហ៊ុន​ចំនួន៥ ដែល​បានទទួល​ពានរង្វាន់​ពី​ក្រុមហ៊ុន Century21 នៅ​សហរដ្ឋអាមេរិក។ ក្រុមហ៊ុន​ទាំងនោះ​រួមមាន Century21 Mekong, Century21 Imperial, Century21 Fortuna, Century21 Dream Property, និង​ក្រុមហ៊ុន Century21 Fugi Realty។

អ្នកនាង Grace Rachny Fong បាន​បន្តថា “ក្រុមហ៊ុន​ទាំង១៣ដែល​ទទួលបាន​ពានរង្វាន់​នា​ឆ្នាំនេះ បានទទួល​ល​ទ្ឋ​ផល​យ៉ាង​ជោគជ័យ លើ​អាជីវកម្ម​របស់​ពួកគេ​ក្នុង​វិស័យ​អចលនទ្រព្យ។

Century21 Cambodia ត្រូវបាន​នាំចូល Master Franchise ពី​សហរដ្ឋអាមេរិក ដោយ​ក្រុមហ៊ុន VTRUST GROUP នៅ​ឆ្នាំ២០១៤ ក្នុងនាម​ជា​ប្រទេស​ទី៧៥ ដែល​បាន​នាំចូល​នូវ​សិ​ទ្ឋ​អាជីវកម្ម​នៃ​ក្រុមហ៊ុន​នេះ។ បច្ចុប្បន្ន​ក្រុមហ៊ុន Century21 បាន​ពង្រីក​ទៅកាន់៧៩ប្រទេស មាន​ការិយាល័យ​សរុប៧២៥០ និង​មាន​ភ្នាក់ងារ​ចំនួន​ជាង១៣ម៉ឺន​នាក់​នៅ​ទូទាំង​ពិភពលោក៕

មហា​យក្ស​ចិន​ជំរុញ​ឲ្យ​ប្រទេស​ក្នុង​តំបន់​មេគង្គ ឡាន​ឆាង​អភិវឌ្ឍន៍​ខ្សែរថភ្លើង​ដោយ​ខ្លួនឯង

0

ដោយ ដួង ចន្ទ្រា

ភ្នំពេញ៖ មន្ត្រី​ជំនាញ​ផ្នែក​បណ្តាញ​ផ្លូវ​រថភ្លើង​របស់​ចិន បាន​ជំរុញ​ឲ្យ​ប្រទេស​ក្នុង​តំបន់​មេគង្គ ឡាន​ឆាង​ធ្វើការ​អភិវឌ្ឍ និង​គ្រប់គ្រង​ដោយ​ខ្លួនឯង ដើម្បី​ត​ភ្ជាប់​បណ្តាញ​ផ្លូវ​រថភ្លើង​ក្នុង​គំរោង​ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ​ជាមួយ​ប្រទេស​ចិន។

លោក Yang Zhongming នាយករង​វិស្វករ នៃ​ក្រុមហ៊ុន China Railway និង​ជានា​យក​ក្រុមហ៊ុន China Railway អន្តរជាតិ​បានលើកឡើង​ក្នុង​កិច្ចប្រជុំ​មេគង្គ ឡាន​ឆាង​កាលពី​សប្តាហ៍​មុន​ថា គម្រោង​រថភ្លើង​នេះ​បច្ចុប្បន្ន​ប្រទេស​ចិន​បាន​អនុវត្តន៍​ផ្លូវ​រថភ្លើង​ក្នុងស្រុក​រួចហើយ។ ប្រទេស​ចិន​នឹង​រំពឹងទុក​ថា  ្លូវរថភ្លើងក្នុងគំរោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយជាមួយប្រទេសចិន។ភិវឌ្ឍ និងគ្រប់គ្រងការគម្រោង​អនុវត្តន៍​ផ្លូវ​រថភ្លើង​ចំនួន៣ខ្សែ នៅក្នុង​តំបន់​ប្រទេស​ឡាន​ឆាង មេគង្គ ដែល​គម្រោង​ខ្សែ​ទី១ ដែល​ចេញពី​ខេត្ត​គុណ​មិញ​នៃ​ប្រទេស​ចិន ចូលទៅ​ប្រទេស​វៀតណាម កម្ពុជា ថៃ ម៉ាឡេស៊ី ទៅ​សាំង​ហ្គា​ព្យួរ ខ្សែ​ទី២ជា​គម្រោង​រថភ្លើង​កណ្តា​ល ចូល​ប្រទេស​ឡាវ និង​ប្រទេស​ថៃ និង​គម្រោង​ទី៣ ចូលទៅ​ប្រទេស ភូមា ថៃ ម៉ាឡេស៊ី ទៅ​សាំង​ហ្គា​ព្យួរ។

លោក​បន្តថា ប្រទេស​នៅក្នុង​តំបន់​ឡាន​ឆាង មេគង្គ មិនទាន​អនុវត្តន៍​នៅ ឡើយ​ទេ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ប្រទេសនីមួយៗ ធ្វើការ​គ្រប់គ្រង​ដោយ​ខ្លួនឯង ក្នុងការ​អភិវឌ្ឍន៍​គ​ម្រោ​ង​ខ្សែក្រវ៉ាត់ One Belt, One road  ក្នុងការ​ជម្រុញ​ឲ្យ​មានការ​អភិវឌ្ឍន៍​រួមគ្នា ព្រោះ​បញ្ហា​ផ្លូវ​រថភ្លើង​នេះ គឺជា​ផ្នែក​មួយ​ដែលមាន​សារៈសំខាន់ ដើម្បី​ប្រាស្រ័យ​ទាក់ទង​គ្នា ការធ្វើ​ពាណិជ្ជកម្ម និង​ការធ្វើដំណើរ​របស់​ភ្ញៀវ​ទេសចរណ៍​ជាដើម ។

ទោះជា​យ៉ាងណា​ដំណើរការ​នេះ ហាក់ដូចជា​ស្ថិតនៅ​វែងឆ្ងាយ​នៅឡើយ សម្រាប់​កម្ពុជា ដោយសារ​បញ្ហា​កង្វះ​ថវិកា ខណៈ​បច្ចុប្បន្ន​កម្ពុជា​កំពុងត​ភ្ជាប់​បណ្តាញ​រថភ្លើង​ជាមួយ​ប្រទេស​ថៃ ដែល​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ២០១៨ខាងមុខនេះ។នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន៕

ការធ្វើដំណើរ​តាម​កាណូត​ផ្លូវ​ទឹកនឹង​ចាប់ផ្តើម​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​ថ្លែងថា ការធ្វើដំណើរ​តាម​កាណូត តាមផ្លូវ​ទឹក​ចេញពី​តំបន់​ភាគ​ខាងជើង​ក្រុងភ្នំពេញ ទៅកាន់​ក្រុង​តាខ្មៅ ក្នុង​ខេត្តកណ្តាល​នឹង​ចាប់ផ្តើម​មុខ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ។

លោក​វ៉ា ស៊ីម​សូរិយា​អ្នកនាំពាក្យ​ក្រសួង​ខាងលើនេះ​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២៥ ធ្នូ​នេះ​ថា បច្ចុប្បន្ន​នាយកដ្ឋាន​ជំនាញ​នានា​កំពុង​រៀបចំ​ផែនការ​នេះ ព្រោះ​តាម​អ្វីដែល​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ចង់បាន គឺ​ធ្វើយ៉ាងណា​ឲ្យ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​ដំណើរការបាន មុន​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ។លោក​បន្តថា នាយកដ្ឋាន​ជំនាញ​កំពុង​សិក្សា​ពី​ការកសាង​កាណូត​ដឹកជញ្ជូន នៅក្នុង​ស្រុក ជាជាង​ទិញ​កាណូត​នាំចូល​ពី​ប្រទេសជិតខាង ព្រោះ​វា​មាន​ភាព​ស្មុ​គ្រ​ស្មាញ​ច្រើន​លើ​បែបបទ និង​និតិ​វិធី​នានា។

លោក​បន្តថា តាម​គំរោង​ក្រសួង​រៀបចំ​កំពង់ផែ​ចំនួន១៨ទីតាំង ចេញពី​តំបន់​ព្រែក​ព្នៅ មកកាន់​ក្រុង​តាខ្មៅ ប៉ុន្តែ​ជំ​ហ៊ាន​តំបូង​ធ្វើ​តែ២ទៅ៣កំពង់ផែ​សិន ដើម្បី​ដំណើរការ​សាកល្បង។

ទោះជា​យ៉ាងណា​លោក​វ៉ា ស៊ីម​សូរិយា​មិន​បញ្ជាក់​ឲ្យ​ដឹង​ពី​ទំហំ​ថវិកា​ត្រូវ​ចំណាយ​សម្រាប់​វិនិយោគ​ក្នុង​គំរោង​នេះ​ទេ។

លោក​ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ក្រសួង​មាន​កញ្ចប់​ថវិកា​មួយចំនួន​រួចហើយ ដើម្បី​រៀបចំ​កំពង់ផែតូចៗ ដើម្បី​ធ្វើជា​ចំណត​មធ្យោបាយ​ដឹកជញ្ជូន​តាម​ផ្លួ​វ​ទឹក ចេញពី​តំបន់​ព្រែក​ព្នៅ ឆ្ពោះទៅ​ក្រុង​តាខ្មៅ​ខេត្តកណ្តាល។លោក​បន្តថា ការធ្វើដំនើរ​តាមផ្លូវ​ទឹកនឹង​ជួយ​កាត់បន្ថយ​ការចំណាយ និង​ការកកស្ទះ​ចរាចរណ៍ ព្រោះ​វា​ជាមធ្យោ​បានធ្វើ​ដំនើរ​មួយទៀត ដែល​ក្រសួង​កំពុង​គិតគូ៕

សេដ្ឋកិច្ចកម្ពុជា​នឹង​កាន់តែ​រ៉ឹង​មាំ​តាមរយៈ​កំពង់ផែ​ទឹក​ជ្រៅ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជា​កាន់តែ​រ៉ឹង​មាំ​តាមរយៈ​ការតភ្ជាប់​កំពង់ផែ​ទឹក​ជ្រៅ​របស់​កម្ពុជា ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ២០២២ខាងមុខនេះ ដែល​កំពង់ផែ​នេះ​នឹង​ជួយ​សម្រួល ការតភ្ជាប់​ការដឹកជញ្ជូន​ទំនិញ​កម្ពុជា​ទៅកាន់​ពិភពលោក។

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​លោក​ស៊ុន ចាន់ថុល​បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា កំពង់ផែ​ទឹក​ជ្រៅ​នេះ​មាន​ជម្រៅ​ទឹក​រហូតដល់១៤,៥0ម៉ែត្រ ដែល​អនុ​ញ្ញា​ត្ត​ឲ្យ​កប៉ាល់ធំ៩៣ភាគរយ នៃ​ពិភពលោក​អាច​ចូល​ចត​ដឹកទំនិញ​បាន។លោក​បន្តថា កំពង់ផែ​នេះ​នឹង​បញ្ចប់​នៅ​ឆ្នាំ២០២២ ខាងមុខនេះ ដែល​នឹង​អនុ​ញ្ញា​ត្ត​ឲ្យ​កម្ពុជា អាច​ដឹកទំនិញ​និង​ត​ភ្ជាប់​ប្រ​ព័​ន្ឋ​ដឹកជញ្ជូន​ទៅកាន់​ពិភពលោក។

លោក​បន្តថា ជាមួយគ្នានេះ​ក្រសួង​បាន និង​កំពុង​សិក្សា​កសាង​ផ្លួ​វ​ថ្មី​មួយ​ត​ភ្ជាប់​ពី​ខេត្តបាត់ដំបង ទៅកាន់​ខេត្តកោះកុង ដើម្បី​សម្រួលការ​ធ្វើដំនើរ និង​ដឹកជញ្ជូន​កសិផល​កម្ពុជា​មកកាន់​កំពង់ផែ​នេះ ដើម្បី​កាត់បន្ថយ​ការពឹងផ្អែក​ទីផ្សារ​ប្រទេស​ថៃ។

លោក​ស៊ុន ចាន់ថុល​បាន​បន្តថា ការសាងសង់​ផ្លូវ​នេះ នឹង​ជួយ​សម្រួល​និង​លើក​កំពស់​ជីវភាព​ប្រជាពលរដ្ឋ និង​លើក​កំពស់​សេដ្ឋកិច្ចកម្ពុជា ក្នុង​ក្របខ័ណ្ឌ​កម្ពុជា​អាច​ឈរ​ដោយ​ខ្លួនឯង ជាជាង​ពឹងផ្អែក​ដង្ហើម​គេ​ដក ព្រោះ​ការពឹង​ដង្ហើម​គេ​ដក(ពឹង​ប្រទេស​ថៃ)វា​ពិបាក​ណាស់។

យ៉ាងណាក៏ដោយ​លោក​ទេសរដ្ឋមន្ត្រី មិន​បញ្ជាក់​ឲ្យ​ដឹង​ពី​ការសិក្សា​សាងសង់​ផ្លូវ​នេះ​បញ្ចប់​នាពេល​ណា​ទេ ហើយ​ផ្លូវ​នេះ​មាន​ប្រវែង​ប៉ុន្មាន និង​ចំណាយ​ថវិកា​ចំនួន​ប៉ុន្មាន​រយ​លាន​ដុល្លារ មិនទាន់​ដឹង​នៅឡើយ​ទេ៕

រយៈពេល២២ឆ្នាំ ឧកញ៉ាម៉ុង រិទ្ឋី វិនិយោគ១០០លានដុល្លារលើចំការដូងប្រេង

0

​ដោយវុត្ថា
​ភ្នំពេញ ៖ សេដ្ឋីកសិកម្មកម្ពុជា អ្នកឧកញ៉ាម៉ុង រិទ្ឋីបានវិនិយោគលើ់ទឹកប្រាក់១០០លានដុល្លារអាមេរិក ដើម្បីដាំដើមដូងប្រេងនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុក្នុងរយៈពេល២២ឆ្នាំកន្លងមកនេះ។


លោកឧកញ៉ាដែលមានរហ័សនាមជាជា “ស្តេចកសិកម្ម”នេះបានសរសេរលើបណ្តាញ ទំនាក់ទំនងសង្គមរបស់លោក​ថ្ងៃ​សៅរ៍​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៧​ ក្នុងពិធីចូលរួម​ ក្នុង​កម្មវិធី​ជប់លៀង​បំណាច់ឆ្នាំ​២០១៧ ២០១៨ជូន​បុក្គលិក​ កម្មករ​ក្រុមហ៊ុន​ម៉ុង​ ឫទ្ធី​វិនិយោក​ទុនដំណាំដូងប្រេង​កម្ពុជា​ និង​ក្រុមហ៊ុន​កំពង់ផែ​ឧកញ៉ាម៉ុង​ ឫទ្ធី​ ប្រមាណជា​ជាង​3.000នាក់​ ដែលមានទីតាំងស្ថិតនៅ​ក្នុង​ភូមិ​អន្លុងក្រពើ​ ឃុំតានៃ​ ស្រុកព្រៃនប់​ ខេត្ត​ព្រះសីហនុ​ខ្ញុំ​មានជំនឿថា ​ភូមិ​អន្លុងក្រពើ​នេះប្រជាជនខ្មែរយើង​មិនងាយបានមកដល់​ និងបានស្គាស់ណាស់​ ពីព្រោះអីកាលពី​ប្រទេ​ស​យើង​ធ្លាក់ចូលក្នុង​ភ្លើង​សង្គ្រាម​ឆ្នាំ​១៩៧០​ ជាតំបន់ប្រទាញប្រទង់​ខ្មែរ​ក្រហមគ្រប់គ្រងរហូតដល់​ឆ្នាំ​១៩៩៨​ ទើបបានធ្វើ​សមារណកម្ម​សរុប​រយ:ពេល២៨ឆ្នាំ​ នៅឆ្នាំ១៩៩៥។

លោកបន្តថា “ខ្ញុំ​បានស្នើសុំការ​អនុញ្ញាត្តិ​ ពី​រាជរដ្ឋាភិបាល​​យកតំបន់នេះ​មក​ធ្វើការ​អភិវឌ្ឍន៍​ដាំដំណាំ​កសិឧស្សាហកម្ម​ដូងប្រេង​ និងនៅក្នុង​ឆ្នាំ​២០១៥​បាន​សាងសង់​រោងចក្រ​កែច្នៃ​ផ្លែដូងស្រស់​ ដែលមានកម្លាំង​ផលិតបាន​៤៥តោន​ក្នុងមួយម៉ោង​ បើគឹតជាការវិនិយោក​រយ:ពេល២២ឆ្នាំ​នេះសរុប​ទាំងដាំ​ និងរោងចក្រ​កែច្នៃ​ផង អស់ទឹកប្រាក់ប្រមាណជាជាង​100លានដុល្លា​រួចទៅហើយ​”៕

ផ្លូវល្បឿនលឿនភ្នំពេញ ទៅក្រុងព្រះសីហនុនឹងចាប់ផ្តើមនៅពេលឆាប់នេះ

0

ដោយ ដែន ចែងចាំង
​ភ្នំពេញ ៖ ផ្លូវល្បឿនលឿនចេញពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុនឹងចាប់ផ្តើមសាងសង់នាពេលឆាប់ៗខាងមុខនេះហើយ ដែលវានឹងបញ្ចប់ការទន្ទឹងរង់ចាំជាយូររបស់ប្រជាពលរដ្ឋខ្មែរ។

​ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសូងសាធារណៈការ និងដឹកជញ្ជូនលោកស៊ុន ចាន់ថុលបានថ្លែងឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ការចចាដើម្បីឈានទៅសាងសង់ផ្លូវល្បឿនលឿន ដែលគ្រោងចំណាយប្រាក់២០០០លានដុល្លារ បានបញ្ចប់សព្វគ្រប់អស់ហើយ នៅតែរង់ចាំការចុះហត្ថលេខា ដើម្បីចាប់ផ្តើមសាងសង់ប៉ុណ្ណោះ។លោកបន្តថា ផ្លូវល្បើនលឿននេះ នឹងមានបួនគន្លងពីរទៅ ពីរមកនិង​សាងសង់ដោយក្រុមហ៊ុនចិន។

​លោកវ៉ា ស៊ីមសូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបាន​ថ្លែងថា​ ការសាងសង់ផ្លូវល្បឿនលឿនមានសារៈសំខាន់ណាស់ ដើម្បីលើកកំពស់​សេដ្ឋកិច្ច និងសង្គម ព្រោះដើម្បីជំរុញកំនើនសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត យើងត្រូវ​វិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋកាន់តែច្រើន ដើម្បីសម្រួលការដឹកជញ្ជូន និងពា ណិជ្ជកម្មកម្ពុជា។

​លោកបន្តថា “វាជាអាយុជីវិតជាតិ វាជាការជំរុញសេដ្ឋកិច្ចជាតិរបស់យើង ដើម្បីសេដ្ឋកិច្ចកម្ពុជាឈានទៅកាន់កម្រិតថ្មីមួយ”។


​តាមគំរោងផ្លូវល្បឿនលឿននេះ មិ​នអនុញ្ញាត្តឲ្យមានផ្លូវឆ្លងកាត់ច្រើននោះទេ ព្រោះវាជាផ្លូវល្បឿនលឿន ហើយផ្លូវនេះនឹងមានរបង ដែលមិនឲ្យគោ ក្របី​ឆ្លងកាត់បានឡើយ។ លោកសូរិយាបញ្ជាក់ឲ្យដឹង។

អគារខ្ពស់កប់ពពកចំនួន ១០នៅលើពិភពលោក នឹងបញ្ចប់សាសង់ក្នុងឆ្នាំ ២០១៨

0

ការប្រកួតប្រជែងរវាងបណ្តាប្រទេសនៅលើពិភពលោកបានធ្វើឱ្យអគារខ្ពស់ៗកប់ពពកកើនឡើងយ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បច្ចេកវិទ្យាថ្មី និងសម្ភារៈដែលបានអភិវឌ្ឍបានចាត់ទុកថាកម្ពស់របស់អគារអាចលើសពីធម្ម​តា។ ឧទាហរណ៍ អគារ Burj Khalifa នៅទីក្រុងឌូបៃមានកម្ពស់ខ្ពស់ជាងគេនៅលើពិភពលោកនាពេលបច្ចុប្បន្នដែលមានកំពស់៨២៨ ម៉ែត្រចាប់ពីបាតក្រោមឡើងទៅដល់កំពូលដែលខ្ពស់ពីដងទៅនឹងកម្ពស់អគារ Petronas នៅក្នុងទីកូឡាឡាំពួដែលធ្លាប់ជាអគារខ្ពស់ជាងគេនៅលើពិភពលោកកាលពី២០ ឆ្នាំកន្លងមុន។ សូមមកមើលអគារចំនួន​១០ នៅក្នុងបញ្ជីអាគារខ្ពស់ទាំង ១០០ របស់ក្រុមប្រឹក្សាអគារខ្ពស់ និងទីលំនៅទីក្រុង (Tall Buildings and Urban Habitat )នៅលើពិភពលោកដែលកំពុងស្ថិតនៅក្នុងការសាងសាងក្នុងពិភពលោកដែលអាចនឹងបញ្ចប់នៅចាប់ពីឆ្នាំ ២០១៨តទៅ។

. អគារ Skyfame Center Landmark Tower

អគារ Skyfame Center Landmark Tower  មានកំពស់ ៥២៨ ម៉ែត្រ​និង ១០៨ ជាន់ស្ថិតនៅក្នុងទីក្រុងណាននីងក្នុងប្រទេសចិន ហើយត្រូវបានគេរំពឹងថានឹងត្រូវបានបញ្ចប់នៅឆ្នាំ២០២១ ។ តែនេះជាព័ត៌មានដែលអាចរកបានទាក់ទងនឹងអគារទី ១០ នៅលើបញ្ជី។ មិនមានសេចក្តីថ្លែងការណ៍ផ្លូវការឬការបង្ហាញណាមួយត្រូវបានចេញផ្សាយដោយអ្នករចនាឬអ្នកអភិវឌ្ឍន៍ទេ។

Skyfame Center Landmark Tower (528m) – Nanning, China

២ អគារ China Zun Tower
អគារដែលប៉មដ៏ខ្ពស់មហិមារបស់ចិនមួយទៀតមានកម្ពស់ប្រមាណជា ៥២៨ ម៉ែត្រ ដែរនោះ គឺស្ថិតនៅក្នុងទីក្រុងប៉េកាំងក្នុងប្រទេសចិន។ អគារនេះ បានពង្រីកមុខមាត់ថ្មីនៃសង្កាត់ពាណិជ្ជកម្មកណ្តាលរបស់ក្រុងប៉េកាំង។ អគារនេះ ត្រូវបានរចនាឡើងដោយការអនុវត្តន៍ស្ថាបត្យកម្មអន្តរជាតិ Farrells ។ អគារនេះ នឹងត្រូវបានឧទ្ទិសដល់កន្លែងការិយាល័យ មានក្លឹ កន្លែងកម្សាន្តមើលទេសភាព និងកន្លែងជួលនៅជាន់ខាងលើផង។ ប៉មរបស់អគារនេះនឹងមានកម្ពស់ខ្ពស់ជាងគេនៅក្នុងប្រទេសចិន និងខ្ពស់ជាងគេនៅក្នុងតំបន់រងគ្រោះដោយសាររញ្ជួយដី។ គេរំពឹងថានឹងសាងសង់បញ្ចប់នៅក្នុងឆ្នាំ ២០១៨ ។

China Zun Tower (528m) – Beijing, China

៣ អគារ Tianjin CTF Finance Cetre
អគារ Tianjin CTF Finance Cetre ស្ថិតនៅក្នុងប្រទេសចិន ខេត្ត Tianjin មានកម្ពស់ប្រមាណជា ៥៣០ ម៉ែត្រនិង ៩៧ ជាន់ត្រូវបានរចនាឡើងដោយក្រុមហ៊ុន Skidmore, Owings & Merrill (SOM) ដែលមានមូលដ្ឋាននៅទីក្រុងឈីកាហ្គោសហរដ្ឋអាមេរិកក្នុងគោលបំណងសម្រេចបាននូវគម្រោង Gold LEED ។ អគារនេះ មាននប៉មកោងរលូនស្រួចឡើងលើដែលមានប្រសិទ្ធភាពខ្ពស់រាំងពន្លឺព្រះអាទិត្យ និងកាត់បន្ថយផលប៉ះពាល់ខ្យល់នៅលើផ្ទៃរបស់ប៉ម។ អគារនេះត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០១៨ ផងដែរ។

Tianjin CTF Finance Centre (530m) – Tianjin, China

៤ អគារ Lotte World Tower

អគារ Lotte World Tower មានកំពស់ ៥៥៤.៥ មានម៉ែត្រ និង ១២៣ ជាន់ខ្ពស់លំដាក់ទី៥ ក្នុងពិភពលោក ស្ថិតនៅក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង ។ អគារនេះត្រូវបានគេបញ្ចប់រួចទៅហើយនូវប៉មរបស់វា ជាមួយគ្នានេះ ដែរការងារសំណង់ខាងក្រៅក៏ត្រូវបានបញ្ចប់ខ្លះដែរហើយ។ អគារនេះត្រូវបានគេរំពឹងថានឹងបើកដំណើរកាជាផ្លូវការនៅដើមឆ្នាំនេះ។ អាគារនេះ ប្រើប្រាស់ចម្រុះមានទាំងកន្លែងការិយាល័យ និងសណ្ឋាគារ។

៥ អគារ Global Financial Center Tower 1
អគារ Global Financial Center Tower 1 ឬហៅ ថា Baoneng Shenyang Global Financial Center មានកំពស់ ៥៦៨ម៉ែត្រនិង ១១៤ជាន់ស្ថិតនៅក្នុងខេត្ត Shenyang របស់ប្រទេសចិន។ អគារនេះ គូប្លង់ដោយក្រុមហ៊ុន ដ៏ល្បីល្បាញ គឺ British Multination Firm Atkins របស់ប្រទេសអង់គ្លេស។ អគារនេះ មានការិយាល័យធ្វើការ កន្លែងលក់រថយន្តនៅខាងលើកំពូលអគារ។ អគារនេះ ត្រូវបានសាងសង់ក្នុងចំណុចកណ្តាលខណ្ឌពាណិជ្ចកម្ម និងឧស្សាហកម្មប្រវត្តិសាស្ត្ររបស់ចិនង ហើយ គ្រោងនឹងបើកដំណើរកាផ្លូវការរនៅឆ្នាំ២០១៨ ។

៦ អគារ Goldin Finance 11
អគារ Goldin Finance 117 មានកំពស់ ៥៩៦.៥ ម៉ែត្រ និង ១២៨ ជាន់ស្ថិត ក្នុងខេត្ត Tianjin ក្នុងប្រទេសចិន ។ ហើយនេះ គឺជាអគារខ្ពស់កប់ពកទី២ របស់ខេត្ត Tianjin ដែលបានជាប់ក្នុងតារាងអគារខ្ពស់លំដាប់ទី ៥ ក្នុងប្រទេសចិន។ ការគូរប្លង់ និងរចនាប៉បនៃអគារនេះដោយក្រុមហ៊ុន Arup Group ដោយប្រើបច្ចេកទេសរចនាសម្ព័ន្ធទំនើបដើម្បីបង្កើនស្ថេរភា។ នៅលើកំពូលគេរចនាដោយដាក់ត្បូងពេជ្យដែលមើលទៅគួរអោយទាក់ទាញមួយកម្រិតទៀត។

៧ អគារ Ping An Finance Center
អគារ Ping An Finance Center មានកំពស់ ៥៩៩ ម៉ែត្រ និង ១១៥ ជាន់ ស្ថិតនៅក្នុង ខេត្ត Shenzhen ក្នុងប្រទេសចិន របស់ក្រុមហ៊ុន Kohn Pedersen Fox គ្រោងនឹងបើកដំណើរការនៅឆ្នាំ២០១៦ ប៉ុន្តែការបើកដំណើរការត្រូវបានពន្យារពេលរហូតដល់ចុងឆ្នាំនេះ។ វានឹងមានបន្ទប់ការិយាល័យ សណ្ឋាគារ និងកន្លែងលក់រាយ ក៏ដូចជាកន្លែងមើលទេសភាពនៅលើកំពូលកំពូលអគារផងដែរ។

៨ អគារ Merdeka PNB118
អគារ Merdeka PNB118 មានកំពស់ ៦៣០ ម៉ែត្រ និង ១១៨ ជាន់ ស្ថិតនៅក្នុងទីក្រុងកូឡាឡាំពួក្នុងប្រទេសម៉ាឡេស៊ី ហើយជា ជាអាគាររខ្ពស់កប់ពពកបំផុតទី៣នៅក្នុងប្រទេសអាស៊ីមួយ អាគារនេះ ត្រូវបានរចនាឡើងដោយស្ថាបត្យករជនជាតិAustralian លោក Fender Katsalidis ។ អគារនេះ គ្រោងនឹងបញ្ចប់នៅឆ្នាំ 2020 អគារនេះនឹងក្លាយជារចនាសម្ព័ន្ធខ្ពស់បំផុតរបស់ប្រទេសម៉ាឡេស៊ីបន្ទាប់អីអាគារ ប៉ម Petronas ។

៩ អគារ Wuhan Greenland Center

អគារ Wuhan Greenland Center មានកំពស់ ៦៣៦ ម៉ែត្រ​ស្ថិតនៅក្នុងខេត្ត Wuhan របស់ប្រទេសចិន។ អគារនេះ ត្រូវបានគេរំពឹងថា នឹងសាងសង់បញ្ចប់នៅក្នុងឆ្នាំ ២០១៨ ខាងមុខនេះ ។ អគារនេះ ត្រូវបានប្លង់ដោយស្ថាបត្យករអាមេរិក Adrian Smith + Gordon Gill ដែលមានរាងកោងរលោង និងគ្រោងទំរង់ជើងសម្រាប់ភាពធន់ទ្រាំនឹងខ្យល់ដូចជា Burj Khalifa ដែរ។ វាក៏ត្រូវបានរចនាឡើងដោយមានលក្ខណៈពិសេសប្រកបដោយថាមពលជាច្រើន។

១០ អគារ Jeddah Tower
អគារ Jeda Tower មានកំពស់ប្រមាណជា ១០០០ ម៉ែត្រនិង ១៦៧​ជាន់ ដែល អាគារខ្ពស់បំផុតនៅលើពិភពលោកថ្មីនេះទំនងជានឹងក្លាយជាការពិតនៅឆ្នាំ 2020របស់ទីក្រុងឌូបៃ។ អគារនេះនឹងមិនត្រឹមតែខ្ពស់បំផុតនោះទេប៉ុន្តែវាជាលើកដំបូងដែលមានកំពស់ មួយគីឡូម៉ែត្រ ប៉មនៃអគារនេះត្រូវបានរចនាឡើងដោយស្ថាបត្យករអាមេរិច លោក ស្មីតដែលជាអ្នករចនាអាគារខ្ពស់បំផុតនៅលើពិភពលោកមានដូចជាអគារ Burj Khalifa ។ អគារនេះ មានទាំងការិយាល័យ សណ្ឋាគារ ផ្ទះល្វែង និងកន្លែងលក់ដូច។ ដូច្នេះប្រសិនបើគ្មានអ្វីៗប្រែប្រួលនោះទេ គេរំពឹងទុកថាអគារ Jeddah Tower នឹងយកឈ្មោះរបស់ Burj Khalifa រយៈពេល ១០ ឆ្នាំបន្ទាប់ពីអគារ ១០១ នៅទីក្រុងតៃប៉ិកោះតៃវ៉ាន់ ។