ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ស្ថិតនៅក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩ ដីធ្លីមួយចំនួនសំបូរអ្នកលក់ តែមិនសូវមានអ្នកទិញ ដែលជាហេតុធ្វើឱ្យអ្នកមានទុន មានលុយនិងមានបំណងក្នុងការពង្រីកអាជីវកម្ម ឬអាជីវកម្មបង្កើតថ្មីមានឱកាសក្នុង ឆក់យកដើម្បីប្រាក់ចំណេញ។
ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ស្ថិតនៅក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩ ដីធ្លីមួយចំនួនសំបូរអ្នកលក់ តែមិនសូវមានអ្នកទិញ ដែលជាហេតុធ្វើឱ្យអ្នកមានទុន មានលុយនិងមានបំណងក្នុងការពង្រីកអាជីវកម្ម ឬអាជីវកម្មបង្កើតថ្មីមានឱកាសក្នុង ឆក់យកដើម្បីប្រាក់ចំណេញ។
លោកឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គី បានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទកាលពីម្សិលម៉ិញនេះថា ក្នុងស្ថានភាព នៃវិបត្តិរយៈពេល២ឆ្នាំកន្លងមកនេះ យើងបានមើលឃើញថា តម្លៃអត់មានការប្រែប្រួលឡើងថ្លៃប៉ុន្មាននោះទេ ដែលធ្វើឱ្យអ្នកមានលុយទិញដីអាចមានឱកាសក្នុងការចរចា នៅទីតាំងដែលមានសក្ដានុពល។
លោកបន្តថា “ដូច្នេះសម្រាប់អ្នកវិនិយោគទាំងឡាយណា ដែលមានគោលដៅក្នុងការទិញទុក សម្រាប់រយៈពេលវែងដើម្បីធ្វើការវិនិយោគ អាចដើរប្រមូលដីនៅតំបន់ល្អៗ សម្រាប់សាងសង់ សម្រាប់អភិវឌ្ឍន៍ដូចជាពុះឡូត៏ ឬសង់បុរីជាដើម”។
លោកឌឹត ចណ្ណាបានបន្តថា កន្លងទៅអ្នកអភិវឌ្ឍន៍លើការសាងសង់រោងចក្រ មួយចំនួន អ្នកសង់បុរីមួយចំនួន បានជួបផលពិបាកក្នុងការពង្រីកទីតាំងដូចជាដីធ្លីហក់ឡើង ហើយអ្នកទិញក៏មិនមានឱកាស និងអាទិភាព ក្នុងការចរចាជាមួយអ្នកលកដែរ ។ ប៉ុន្តែពេលនេះ ក្នុងស្ថានភាពដែលមានវិបត្តិបែបនេះ អ្នកមានលុយ អាចមានឱកាសខ្ពស់ ក្នុងការចរចាហើយទទួលបានទីតាំងល្អៗថែមទៀត។
លោកបន្តថា ក្នុងស្ថានភាពបែបនេះ វាជាឱកាសល្អក្នុងការទិញ ជាក់ស្ដែងដូចជារោងចក្រកាត់ដេរមួយចំនួន ត្រូវការទីតាំងដែលមានសក្ដានុពល ម្ចាស់ហាងកាហ្វេប្រែនៗ ម្ចាស់ធនាគារដែលកំពុងត្រុវការ ទីតាំងសម្រាប់ពង្រីកសាខារបស់ខ្លួន អាចរកទិញដីដែលខ្លួនពេញ ចិត្តក្នុងតម្លៃសមរម្យនិងអាចចរចាជាមួយម្ចាស់ដីផ្ទាល់ ដើម្បីទុកសម្រាប់ពង្រីកអាជីវកម្ម នៅពេលបន្ទាប់ ” ។
លោកបន្ថែមថា ពេលនេះ ជាពេលវេលាដែលងាយស្រួល និងហុចឱកាសល្អសម្រាប់ក្រុមហ៊ុន និងម្ចាស់អាជីវកម្ម ដែលមានផែនការពង្រីកអាជីវកម្មរបស់ខ្លួននៅពេលខាងមុខ និងមិនទាន់មានទីតាំងផ្ទាល់ខ្លួន។ ដោយឡែកសម្រាប់អ្នកចង់រកទីតាំងជួល នៅតំបន់សក្ដានុពលក៏ងាយស្រួលនិងអាចសន្សំសំចៃបានមួយកម្រិតដែរ។
ជាក់ស្ដែងនៅតំបន់បឹងកេងកងជាតំបន់ដែលពិបាក ក្នុងការរកទីតាំងជួលណាស់ តែពេលនេះទីតាំងជាច្រើនត្រូវបានទំនេរអត់មានអ្នកជួល ដូច្នេះហើយម្ចាស់អាជីវកម្ម អាចរកជួលសម្រាប់បើកដំណើរការមុខរបរអាជីវកម្មរបស់ខ្លួនបាន៕