ដោយ៖ សហការី
ភ្នំពេញ៖ លោក Warren Buffet គឺជាកំពូលអ្នកវិនិយោគ និងជាមហាសេដ្ឋីមានទ្រព្យសម្បត្តិមហាសាលមួយរូបលើពិភពលោក។ អ្នកជំនួញចាស់វស្សារូបនេះ បានចាប់ផ្តើមវិនិយោគលើផ្សារហ៊ុនតាំងពីវ័យ ១៦ឆ្នាំ ដែលគ្រានោះគាត់បានទិញ ភាគហ៊ុនចំនួនបីក្នុងតម្លៃ $38។ ប៉ុន្ដែ ភាគហ៊ុននោះបានធ្លាក់ចុះមកត្រឹម $27 ហើយក៏បានងើបឡើងមកវិញបន្ដិចម្ដងៗរហូតដល់ $40។

-->
ក្រោយមក លោកក៏បានលក់ភាគហ៊ុនរបស់គាត់ដោយបានចំនេញបន្ដិចបន្ដួច។ មិនយូរប៉ុន្មានភាគហ៊ុននោះបានឡើងដល់ទៅ $200 ក្នុងមួយភាគហ៊ុន ដែលធ្វើឲ្យលោកមានការសោកស្ដាយជាខ្លាំង។ យ៉ាងណាមិញ វាបានបង្រៀនគាត់ពីសារៈសំខាន់នៃការអត់ធ្មត់ ចំពោះការបណ្តាក់ទុនរយៈពេលវែង។ ហើយការប្រឡូកក្នុងវិស័យហ៊ុននាពេលនោះ បានក្លាយជាមេរៀនដ៏សំខាន់ក្នុងការត្រួសត្រាយផ្លូវសម្រាប់ការវិនិយោគរបស់លោក Warren ហើយបានក្លាយជាអ្នកជំនួញដ៏ជោគជ័យ និងមានទ្រព្យសម្បត្តិដល់ទៅជាង ១២០ ពាន់លានដុល្លារនាពេលបច្ចុប្បន្ន។
ចាប់តាំងពីពេលនោះមក លោកបានដឹងពីវិធីសាស្រ្ដក្នុងការវិនិយោគ ដែលយុទ្ធសាស្រ្ដនេះ អាចយកទៅប្រើប្រាស់ក្នុងផ្នែកជាច្រើនដែលមនុស្សមួយចំនួនមិនបានដឹងពីមុនមក ដូចជាការវិនិយោគលើវិស័យអចលនទ្រព្យ តាមរយៈ៣ចំណុចសំខាន់ៗដូចខាងក្រោម៖
1/ វិនិយោគក្នុងរយៈពេលយូរ
មនុស្សជាច្រើនតែងគិតថា ការវិនិយោគរយៈពេលខ្លីមានភាពងាយស្រួល រហ័ស និងមិនសូវស្មុគស្មាញ។ ប៉ុន្ដែជាក់ស្ដែង ការវិនិយោគរយៈពេលយូរទើបជាមធ្យោបាយផ្ដល់ចំនេញច្រើន។ សម្រាប់លោក Warren Buffett គាត់មិនបានខ្វល់ខ្វាយរឿង ផ្ទះនៅជាន់ផ្ទាល់ដី ឬត្រូវរង់ចាំដល់ពេលវេលាជាក់លាក់ណាមួយឡើយ។ ផ្ទុយទៅវិញ គាត់ផ្ដោតទៅលើការវិនិយោគ ដែលមានស្ថេរភាព និងរយៈពេលវែង។ តាមរយៈការមើលបំណាំរបស់ឪពុក និងបទសោធន៍ពីកំហុសនៃការវិនិយោគរបស់គាត់ បានជួយឲ្យ លោក Warrent យល់ដឹងពីយុទ្ធសាស្រ្ដនៃការវិនិយោគរយៈពេលយូរ។
ពេលដែលអ្នកផ្ដោតតែលើការវិនិយោគក្នុររយៈពេលខ្លី នោះអ្នកនឹងជួបប្រទះបញ្ហាដែលជៀសមិនផុត។ ដូច្នេះហើយ គួរធ្វើការវិនិយោគដោយល្អិតល្អន់ និងគិតឲ្យបានគ្រប់ជ្រុងជ្រោយ។ ជាច្រើនឆ្នាំមកនេះ អាជីវកម្ម និងវិស័យអចលនទ្រព្យបានផ្លាស់ប្ដូរយ៉ាងឆាប់រហ័យ ប៉ុន្ដែយើងមើលឃើញថាវិស័យអចលនទ្រព្យនៅតែជាវិស័យមានសក្តានុខ្ពស់ក្នុងការបង្កើតផលចំណេញ។
2/ ទោះជាមានវិបត្តសេដ្ឋកិច្ចកើតឡើង ការវិនិយោគលើអចលនទ្រព្យអាចជួយអ្នកបាន
វិបត្តសេដ្ឋកិច្ចអាចកើតឡើងបានគ្រប់ពេលវេលា ដូច្នេះហើយគួរតែមានការតៀមទុកសម្រាប់គ្រាមានអាសន្នទាក់ទងនឹងតម្រូវការមូលដ្ឋានដូចជា លំនៅឋាននិងកន្លែងសម្រាប់ធ្វើការងារ។ ប្រសិនបើអ្នក ជួលអាគារធ្វើការក្នុងតម្លៃ $10,000 ក្នុងមួយខែក្នុងរយៈពេល 2 ឆ្នាំ ប៉ុន្ដែអ្នកនឹងមិនបានសល់នោះអ្វីទេ បើធៀបនឹងការទិញអាគារនោះហើយលក់ចេញវិញបន្ទាប់ពី 2ឆ្នាំ នោះអ្នកនឹងទទួលបានប្រាក់ចំនេញមកវិញ។ ដូច្នេះទោះបីជាមានវិបត្តកើតឡើង ប្រសិនបើអ្នកវិនិយោគលើអចលនទ្រព្យនោះអ្នកមិនសូវជាបារម្ភខ្លាំងពេកនោះទេ។
3/ ការអត់ធ្មត់នាំមកនូវសមិទ្ធិផលដ៏អស្ចារ្យ
យុទ្ធសាស្រ្ដដ៏សំខាន់បំផុតរបស់ លោក Warren Buffett គឺការអត់ធ្មត់។ ជាជំនាញមួយដែលត្រូវការខិតខំប្រឹងប្រែងតិចតួចតែទទួលបានមកវិញច្រើន។ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែដឹងពីវិធីរកលុយដោយការបង់រំលោះ និងរស់នៅក្នុងផ្ទះរបស់ពួកគេនោះទេ ។ ឧទាហរណ៍ ប្រាក់បៀវត្សម្រាប់អ្នកធ្វើការងារគឺ $100,000 ប៉ុន្ដែប្រសិនបើអ្នកយកលុយនោះទៅទិញផ្ទះហើយបង់រំលោះជារៀងរាល់ខែ ក្នុរយៈពេល 20 ឆ្នាំ ហើយតម្លៃនៃផ្ទះនោះឡើងថ្លៃដល់ទៅ $400,000។ មានន័យថា អ្នកទទួលបានប្រាក់ចំនេញ ចំនួន $300,000 ដោយគ្រាន់តែវិនិយោគលើផ្ទះរបស់អ្នកផ្ទាល់។
ជារួមមានរឿង២យ៉ាងដែលអ្នកគួរចងចាំនៅពេលត្រៀមខ្លួនវិនិយោគលើអចលនទ្រព្យគឺ ប្រសិនបើវាមើលទៅមិនគួរឲ្យជឿ គួរតែទិញទុកសិន រីឯមួយវិញគទៀតគឺអ្នកអាចនឹងគិតថាខ្លួនបានសាងកំហុងក្នុងការវិនិយោគលើអចលនទ្រព្យ ប៉ុន្ដែ 20 ឆ្នាំទៅមុខទៀតនោះអ្នកនឹងដឹងថាបានវាជារឿងដែលត្រឹមត្រូវបំផុត៕