ដោយៈ សុផារី
ភ្នំពេញៈ ពានរង្វាន់បាល់ទាត់ពិភពលោក (World Cup Trophy) នឹងមកដល់កម្ពុជានៅថ្ងៃទី១៥ មិថុនានេះ ដោយនឹងត្រូវដង្ហែពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅកាន់វិមានសន្តិភាព ហើយសម្ដេចតេជោ ហ៊ុន សែន នឹងរង់ចាំទទួលផងដែរ។
ដោយៈ សុផារី
ភ្នំពេញៈ ពានរង្វាន់បាល់ទាត់ពិភពលោក (World Cup Trophy) នឹងមកដល់កម្ពុជានៅថ្ងៃទី១៥ មិថុនានេះ ដោយនឹងត្រូវដង្ហែពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅកាន់វិមានសន្តិភាព ហើយសម្ដេចតេជោ ហ៊ុន សែន នឹងរង់ចាំទទួលផងដែរ។
ដោយបានការអនុញ្ញាតពីរាជរដ្ឋាភិបាល គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមហ៊ុនភេសជ្ជៈកូកាកូឡា នឹងនាំមកជូននូវ ដំណើរមកដល់នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA WORLD CUP-Trophy Tour នឹងមកដល់រាជធានីភ្នំពេញ ប្រទេសកម្ពុជាតាមជើងហោះហើរឯកជនពិសេស “Private Jet” នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែឧសភានេះ បានឱ្យដឹងថា ប្រទេសកម្ពុជា និងប្រជាពលរដ្ឋទាំងអស់ មានមោទនភាពជាតិ ដ៏វិសេសវិសាលដែលបានទទួលព្រឹត្តិការណ៍នៃ ដំណើរគោចរពានរង្វាន់បាល់ទាត់ពិភពលោក លើកទី១ មកដល់កម្ពុជា ដើម្បីអបអរសាទរការប្រកួត កីឡាបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោក នាខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងដូហា ប្រទេសកាតា។
កម្មវិធីសំខាន់ៗ អំឡុងពេលពានរង្វាន់បាល់ទាត់ពិភពលោក មកដល់ប្រទេសកម្ពុជារួមមាន ក្បួនដង្ហែពានរង្វាន់ពីព្រលានយន្តហោះ អន្តរជាតិភ្នំពេញ មកកាន់វិមានសន្តិភាព ដោយមានពិធីទទួលស្វាគមន៍ និងលើកពានរង្វាន់ពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាពផងដែរ។
ជាពិសេស ស្វាគមន៍ភ្ញៀវចូលទស្សនា និងថតរូបជាមួយពានរង្វាន់បាល់ទាត់ពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោងប្រហែល១រសៀល រហូតដល់ម៉ោង១០យប់ អមដោយតន្ត្រីសម័យកំដរផងដែរ៕