សហគមន៍តំបន់ការពារធម្មជាតិទេសចរណ៍អាងត្រពាំងថ្ម ត្រូវបានទទួលស្គាល់ជាផ្លូវការ

0

ដោយៈ គង់ សូរិយា

បន្ទាយមានជ័យៈ ក្រសួងបរិស្ថាន ប្រកាសទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិ “ទេសចរណ៍អាងត្រពាំងថ្ម” និងប្រកាសដាក់ឱ្យប្រើប្រាស់ប៉មមើលទេសភាព ក្នុងតំបន់ការពារទេសភាពអាងត្រពាំងថ្ម។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក ជួប ប៉ារីស៍ អនុរដ្ឋលេខា​ធិការក្រសួងបរិស្ថាន ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។

លោកជួប ប៉ារីស៍ បានមានប្រសាសន៍ថា តំបន់ការពារទេសភាពអាងត្រពាំងថ្ម ជាតំបន់ធម្មជាតិមានលក្ខណៈជាប្រវត្តិសាស្រ្ត ដែលបាននិងកំពុងទាក់ទាញភ្លៀវទេសចរមកលេង និងទស្សនាទេសភាព និងសត្វកម្រជាច្រើនប្រភេទ មានដូចជា ក្រៀល រមាំង ជាដើម ហើយតំបន់នេះក៏ជាទីកន្លែងដែលអាចឱ្យបងប្អូនប្រជាសហគមន៍ រកប្រាក់ចំណូលបានផងដែរ តាមរយៈធ្វើមគ្គទេសក៍នាំភ្ញៀវទេសចរដើរកម្សាន្តតាមព្រៃ តាមសហគមន៍ ស្វែងយល់ពីសក្តានុពលធនធានធម្មជាតិ ការលក់ដូរផលិតផលសហគមន៍ ការផ្តល់សេវាចម្អិនម្ហូប និងរៀបចំផ្ទះស្នាក់ជាដើម។

លោកបន្តថា “ការសាងសង់ប៉មនេះ អាចឱ្យអ្នកទេសចរទស្សនាប្រភេទសត្វ និងទេសភាព កាន់តែច្បាស់ និងងាយស្រួលជាងមុន”។

កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងអង្កការ WCS មន្ទីរបរិស្ថានខេត្ត អាជ្ញាធរដែនដី និងបងប្អូនប្រជាសហគមន៍ចំនួន៧០នាក់ផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here