កោះ៣០ត្រូវបានរៀបចំផែនការមេអភិវឌ្ឍន៍រយៈពេលមធ្យមសម្រាប់វិស័យទេសចរណ៍

0

ដោយៈគង់ ម៉ាលីនណា

ក្រចេះ អាជ្ញាធរបាននិងកំពុងរៀបចំ ផែនការមេអភិវឌ្ឍសហគមន៍អេកូទេសចរណ៍ កោះសាមសិបរយៈពេល០៥ឆ្នាំ ២០២២-២០២៦ ដើម្បីកែប្រែសហគមន៍នេះ ជាផលិតផលទេសចរណ៍ថ្មីមួយ។

ផែនការអភិវឌ្ឍន៍នេះ ត្រូវបានផ្សព្វផ្សាយតាមរយៈសិក្ខាសាលា ដែលបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកជំទាវ ខាំ សុភាព អភិបាលរងខេត្ត និងមន្រ្តីពាក់ព័ន្ធ។

សហគមន៍អេកូទេសចរណ៍កោះសាមសិប ជាទីកម្សាន្ដដ៏មនោរម្យ និងជាទីបណ្ដុំមរតកធម្មជាតិដ៏សម្បូរបែប មានចម្ងាយ៩៥គ.ម ពីរង្វង់មូលក្រុងក្រចេះ ដែលមានទីតាំងក្នុងភូមិខ្សាច់លាវ ភូមិកោះខ្ញែរ និងភូមិពន្ធជា ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

សហគមន៍នេះ លាតសន្ធឹងតាមដងទន្លេមេគង្គ។ សហគមន៍នេះមានផលិតផលសក្ដានុពលធម្មជាតិទាក់ទាញទេសចរជាច្រើន ដូចជា កោះតូចធំ ឆ្នេរខ្សាច់សក្បុស ព្រៃឈើតូចធំ ទន្លេ សត្វព្រៃ សត្វស្លាប និងត្រីជាច្រើនប្រភេទ។

ភ្ញៀវទេសចរជាតិ អន្តរជាតិ អាចជិះទូកមើលសត្វស្លាប និងទស្សនីយភាពក្នុងតំបន់ បោះតង់  លេងកីឡា នេសាទត្រី ដើរថ្មើរជើង មើលទេសភាពថ្ងៃលិច ពិសារអាហារ និងភេសជ្ជៈជុំគ្នា និងអង្គុយជជែកគ្នាជុំវិញភ្នក់ភ្លើងនាពេលរាត្រីដ៏សែនមនោរម្យផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here