ដោយៈ គង់ សូរិយា
ភ្នំពេញៈ បន្ទាប់ពីឆ្លងកាត់ការពិភាក្សា និងត្រួតពិនិត្យយ៉ាងលម្អិតរាជរដ្ឋាភិបាលប្រទេសកម្ពុជា បានយល់ថានេះជាពេលវេលា ដ៏ស័ក្តិសមបំផុតក្នុងការអនុវត្តន៍ជំហានដំបូង នៃច្បាប់អន្តោប្រវេសន៍ថ្មី។
ក្រសួងមហាផ្ទៃបានសម្រេចប្រកាសគាំទ្រ សមាគមមូលនិធិគ្រួសារខ្មែរ បង្កើតនូវកម្មវិធី“កម្ពុជាផ្ទះទី២របស់ខ្ញុំ” ដែលជាកម្មវិធីតែមួយគត់ ដែលអនុញ្ញាត ឲ្យអ្នកវិនិយោគបរទេស ដែលចូលជាសមាជិករបស់កម្មវិធី“កម្ពុជាផ្ទះទី២របស់ខ្ញុំ” អាចទទួលបានទិដ្ឋាការមាសរយៈពេល១០ឆ្នាំ។
កម្មវិធីទាំងមូលបានផ្ដោតសំខាន់ ទៅលើវិស័យជាច្រើន រួមមានការលុបបំបាត់ក្រុមហ៊ុនអន្តោប្រវេសន៍ ដែលគ្មានការអនុញ្ញាត និងចាប់ផ្ដើមសេដ្ឋកិច្ចឡើងវិញ ព្រមទាំងជម្រុញការ វិនិយោគបរទេសមកកាន់ ប្រទេសកម្ពុជា។
កម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” នឹងទាក់ទាញភ្ញៀវវិនិយោគ បរទេសជាច្រើនចូលមកប្រទេសកម្ពុជា ដែលផ្ដល់នូវឱកាសការងារជាច្រើនដល់ប្រជាជននិងជួយគាំទ្រការអភិវឌ្ឍន៍ នៅក្នុងប្រទេសស្របតាមគោល នយោ បាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
យើងនឹងដំណើរការ សមាគមមូលនិធិគ្រួសារខ្មែរ និង កម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ“អោយ បានល្អ ប្រសើរប្រកបដោយតម្លាភាព និងត្រឹមត្រូវបំផុត។ ថ្ងៃនេះផងដែរខ្ញុំបាទតំណាងអោយក្រុមហ៊ុនម៉ាយ សេខិន ហូម ស៊ីអិម២អេច មានក្តីសោមនស្ស រីករាយដែលបានសហការណ៍ជាមួយនឹងក្រុមហ៊ុន ជីស៊ី រៀលធីដែលជាក្រុមហ៊ុនឈានមុខគេ ក្នុងវិស័យអចលនទ្រព្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា ថែមទាំងមានបទពិសោធន៍ជាមួយអ្នកវិនិយោគិនបរទេសជាច្រើន ហើយក៏សូមជូនពរក្រុមហ៊ុនដំណើរការឲ្យបានល្អព្រមទាំងជោគជ័យ នៅក្នុងគំរោងរបស់ខ្លួន និងជាចុងក្រោយសូមថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយស ដែលមានវត្តមាននៅទីនេះ។
Cambodia My 2nd Home (CM2H) គឺជាកម្មវិធីសម្រាប់ជនបរទេស ដែលមានបំណងចង់រស់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹង Golden Visa រយះពេល10ឆ្នាំ ព្រមទាំងអាចស្នើសុំលិខិតឆ្លងដែនព្រះរាជាណាចក្រកម្ពុជា ក្រោយការទទួលបានទិដ្ធាការរយៈពេល5ឆ្នាំ។
ដើម្បីចូលជាសមាជិក តើកម្មវិធី CM2H? មានតម្រូវការអ្វីខ្លះពីអតិថិជន? លក្ខខណ្ឌសម្រាប់អតិថិជនចូលរួមកម្មវិធីនេះ គឺពួកគាត់ត្រូវតែមានអាយុចាប់ពី18ឆ្នាំឡើងទៅ ហើយជាពលរដ្ឋនៃប្រទេសឬតំបន់ ដែលទទួលស្គាល់ដោយរដ្ឋាភិបាលកម្ពុជា មានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ មានដើមទុនវិនិយោគមិនតិចជាង100,000ដុល្លារ ក្នុងប្រទេសកម្ពុជា និងមានសិទ្ធិស្នើសុំគណនីធនាគារផ្ទាល់ខ្លួន និងគណនីជឿទុកចិត្ត។
3. What does CM2H provide for the member? តើ CM2H មានផ្តល់អ្វីខ្លះដល់សមាជិក?
CM2H ផ្តល់សេវាកម្មជាច្រើនសម្រាប់សមាជិក ដូចជាការចុះឈ្មោះអាជីវកម្មក្នុងស្រុក ការបើកគណនីធនាគារ ការស្នើសុំប័ណ្ណការងារ ការការពារសុខភាព ការស្នើសុំប័ណ្ណបើកបរ ការរៀបចំកន្លែងស្នាក់នៅ ប្រឹក្សាយោបល់លើការអប់រំ ច្បាប់ និងពន្ធ ការធ្វើផែនការហិរញ្ញវត្ថុ ការគ្រប់គ្រងអចលនទ្រព្យ និងដីធ្លី និង ល។
តើការក្លាយជាសមាជិកCM2H មានអត្ថប្រយោជន៍អ្វីខ្លះ? អត្ថប្រយោជន៍នៃការក្លាយជាសមាជិក CM2H គឺអ្នកអាចទទួលបានទិដ្ឋាការមាសរយៈពេល10ឆ្នាំ និងអាចស្នើសុំលិខិតឆ្លងដែនកម្ពុជាបន្ទាប់ពី 5 ឆ្នាំនៃការទទួលបានទិដ្ឋាការមាស។
លើសពីនេះ សមាជិកនៃ CM2H នឹងមានអ្វីៗគ្រប់យ៉ាងរួចរាល់សម្រាប់ពួកគាត់ នៅពេលមកដល់ព្រះរាជាណាចក្រកម្ពុជា រួមមានមធ្យោបាយធ្វើដំណើរ កន្លែងស្នាក់នៅគណនីធនាគារក្នុងស្រុក ការធានារ៉ាប់រងថែទាំសុខភាព ការបើកដំណើរការអាជីវកម្ម ហើយសំខាន់បំផុតពួកគាត់នឹងទទួលបានប័ណ្ណការងារ ទិដ្ឋាការសិស្ស និងជាពិសេសគម្រោងអចលនទ្រព្យដែលទទួលស្គាល់ដោយរាជរដ្ធាភិបាល។
ហេតុអ្វីជនបរទេសគួរជ្រើសរើស ព្រះរាជាណាចក្រកម្ពុជា ជាផ្ទះទីពីររបស់ពួកគេ?។ ព្រះរាជាណាចក្រកម្ពុជាមានវប្បធម៌ និងប្រពៃណីដ៏សម្បូរបែប ហើយជាប្រទេសដែលកំពុងរីក ចម្រើនយ៉ាងឆាប់រហ័ស នៅក្នុងចំណោមសមាជិនអាស៊ាន។ ថ្វីត្បិតតែកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ក៏ដោយ ក៏អត្រាកំណើន GDP គឺកើនឡើងជាមធ្យម 7% ក្នុងមួយឆ្នាំ ដោយស្ថិតនៅលំដាប់ទី6ទូទាំងពិភពលោក។
លើសពីនេះកម្ពុជា ក៏មានកំណត់ត្រាកំណើនសេដ្ឋកិច្ច គួរឲ្យកត់សម្គាល់ ទោះបីក្នុងអំឡុងពេលជំងឺរាតត្បាត ដែលប្រទេសភាគច្រើន ជុំវិញពិភពលោកកំពុងជួបប្រទះវិបត្តិក៏ដោយ។
ម៉្យាងវិញទៀត គេរំពឹងថាការវិនិយោគផ្ទាល់ពីបរទេស (FDI) នឹងបន្តកើនឡើង ដែលជាហេតុផលចម្បងដែលជនបរទេស គួរតែចាប់ផ្តើមផ្លាស់ប្តូរទីលំនៅមកកាន់ព្រះរាជាណាចក្រកម្ពុជា ហើយចាប់ផ្តើមការវិនិយោគរបស់ពួកគាត់៕