ដោយៈ ជេស៊ីកា
ភ្នំពេញៈ ជាដំណឹងរីករាយមួយ សម្រាប់អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ១ ដោយស្ពានតភ្ជាប់ពីទីក្រុងកោះនរា ទៅកាន់ផ្លូវជាតិលេខ១នឹងបើកដំណើរការនៅខែកញ្ញា ឬតុលា ឆ្នាំ២០២២ខាងមុខនេះហើយ។
អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៦ កក្កដាថា ដំណើរការសាងសង់ ស្ពាននេះ បាននិងកំពុងសម្រេចបានវឌ្ឍនភាពតាមការគ្រោងទុក ដោយផែនការរបស់យើង នឹងបើកដំណើរការតាមការលើកឡើងខាងលើនេះ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរពីផ្លូវជាតិលេខ១ មកឆ្លងសាឡាងដែលតភ្ជាប់ពីកោះនរា មកកាន់ទីក្រុងកោះពេជ្រ។
លោកបន្តថា “ស្ពាននេះនឹងដើរតួនាទីសំខាន់ ក្នុងការសម្រួលការកកស្ទះចរាចរណ៍មួយផ្នែក នៅលើផ្លូវជាតិលេខ១ផងដែរ”។
ជាមួយគ្នានេះ លោកទូច សំណាងបានបង្ហើបឲ្យដឹងផងដែរថា ចំណែកការសាងសង់ស្ពានតភ្ជាប់រវាងទីក្រុងកោះនរា និងទីក្រុងកោះពេជ្រ នឹងសម្រេចបានតាមផែនការនាពេលខាងផងផងដែរ ដោយស្ពាននេះគ្រោងនឹងបញ្ចប់ និងបើកដំណើរការនៅអំឡុងខែតុលា ឆ្នាំ២០២៣ ប្រសិនជាអ្វីៗមិនមានការប្រែប្រួលទេនោះ។
ទៅក្រុងកោះនរាទំហំ១២៥ហិកតា បាននិងកំពុងពន្លឿនការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋក្រោមដី ដូចជាខ្សែកាបអុបទិក ប្រព័ន្ឋលូ ប្រព័ន្ឋទឹកស្អាតជាដើម។
លោកទូច សំណាងធ្លាប់បង្ហើបឲ្យដឹងថា ការចំណាយទុនកសាងហេដ្ឋារចនាសម្ព័ន្ឋទាំងមូល រួមទាំងការចាក់ខ្សាច់បំពេញ គ្រោងចំណាយទឹកប្រាក់រហូតដល់២៥០០លានដុល្លារអាមេរិក៕