ដោយៈ គង់ សូរិយា
កំពង់ស្ពឺៈ ក្នុងន័យចូលរួមអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន និងតាមរយៈការគាំទ្ររបស់អតិថិជន ក្រុមហ៊ុនTop Land Groupបានសម្រេចពង្រីកគំរោងដីឡូត៍របស់ខ្លួនបន្តទៀត និងផ្តល់សេវាកម្មបង់រំលស់ត្រឹម៥០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។
លោកសេង គន្ឋានាយិកប្រតិបត្តិក្រុមហ៊ុនTop Land Groupបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ បន្ទាប់ពីពិធីសម្ភោធលក់គំរោងដំណាក់កាលទី៤ កាលពីថ្ងៃទី៧ សីហាកន្លងមកថា ដោយទទួលបានការគាំទ្រពីអតិថិជនជាបន្តបន្ទាប់ និងចំនួនប្រជាពលរដ្ឋមករស់នៅ ក្នុងគំរោងមុនៗកាន់តែច្រើន ថ្នាក់ដឹកនាំក្រុមហ៊ុនបានសម្រេចបើកលក់ គំរោងដំណាក់កាលទី៤ លើដីទំហំ១២ហិកតា។
គំរោងដីឡូត៍ និងដីបែបលំហែរនេះ ស្ថិតនៅភូមិសប់ ង៉ ឃុំខ្ទុមក្រៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងមានចម្ងាយប្រមាណ៧គីឡូម៉ែត្រពីទីរួមខេត្តកំពង់ស្ពឺ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤៤។
លោកសេង គន្ឋាបានបន្តថា ជាមួយនឹងការគិតគូរលើចំណង់ចំណូលចិត្ត និងលទ្ឋភាពខុសៗគ្នារបស់អតិថិជន ក្រុមហ៊ុនបានសម្រេចពុះឡូត៍ លើទំហំដីខុសៗគ្នា ដោយមានទំហំ៥គុណ២០ម៉ែត្រ ទំហំ១០គុណ២៥ម៉ែត្រ និងទំហំ១៥គុណនឹង៣០ម៉ែត្រ ជាមួយតម្លៃ និងលក្ខខ័ណ្ឌបង់ប្រាក់ខុសៗគ្នា ពិសេសការបង់ប្រាក់គឺត្រឹម៥០ដុល្លារឡើងប៉ុណ្ណោះក្នុងមួយខែ។ លោកបន្តថា លើសពីនេះ ក្រុមហ៊ុនមានផ្តល់ជម្រើសជាច្រើន ដោយអតិថិជនអាចទទួលយកលក្ខខ័ណ្ឌបង់ប្រាក់៥០ដុល្លារក្នុងមួយខែ។ បង់១០០ដុល្លារក្នុងខែ និងមានសេវាកម្មបង់ប្រាក់បង់៥០០ដុល្លារ បញ្ចុះ៥០០ដុល្លារ។ បង់១០០០ដុល្លារ បញ្ចុះ១០០០ដុល្លារ ហើយបើបង់៧៥ភាគរយ បញ្ចុះតម្លៃ១៧០០ដុល្លារសម្រាប់ឡូត៍វីឡា។
លោកបន្តថា “គំរោងដីឡូត៍ និងឡូត៍លំហែររបស់យើង ស្ថិតនៅក្នុងផែនការកាត់ចូល ក្នុងដែនរដ្ឋបាលទីក្រុងច្បារមន នាពេលអនាគត ហើយក្រុមហ៊ុននឹងតបណ្តាញទឹកស្អាត ចូលនៅពេលឆាប់ៗខាងមុខនេះ”។ លោកបន្តថា “ជាមួយនឹងការគិតគូរដល់សុខភាព និងភាពងាយស្រួលដល់អ្នករស់នៅ ក្រុមហ៊ុនបានវិនិយោគហាងកាហ្វេ សួនច្បារ និងកន្លែងលំហែរសម្រាប់អ្នករស់នៅតំបន់នេះ និងក្នុងគំរោងនេះមកលំហែរកំសាន្ត និងញាំកាហ្វេយ៉ាងមនោរម្យ ផងដែរ”។
លោកបន្តថា លើសពីនេះ បច្ចុប្បន្នតំបន់នេះមានរោងចក្រ សហគ្រាសជាច្រើនបាន និងកំពុងបើកដំណើរការ និងត្រៀមបើកដំណើរការជាច្រើនទៀតនៅពេលខាងមុខផងដែរ។
ជាមួយគ្នានេះ លោកជុន សេរីប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនTop Land Group បានសម្តែងអំណរគុណដល់អតិថិជន និងអាជ្ញាធរដែនដី ដែលបានសហការ និងផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុន ដែលធ្វើឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនកាន់តែមានភាពកក់ក្តៅ និងចូលរួមចំណែកអភិវឌ្ឍន៍តំបន់នេះកាន់តែច្រើនថែមទៀត។
លោកបន្តថា “យើងបាននិងកំពុងរួមចំណែក ដល់ការអភិវឌ្ឍមូល ដ្ឋានផង និងរួមចំណែកផ្តល់ការងារជាច្រើនដល់ប្រជាពលរដ្ឋផងដែរ”។
ចូលរួមជាអធិបតីក្នុងពិធីនោះ អភិបាលស្រុកសំរោងទង លោកស៊ីម រតនៈ បានកោតសរសើរដល់ក្រុមហ៊ុន ដែលបានចូលរួមអភិវឌ្ឍន៍នៅមូល ដ្ឋានខាងលើ ដោយលោកបានមានប្រសាសន៍ថា ការទទួលបានជោគជ័យរបស់ក្រុមហ៊ុននេះ ដោយលក់អស់គំរោងពីទី១ដល់ទី៣ និងបើកគំរោងទី៤នាពេលនេះ គឺថ្នាក់ដឹកនាំក្រុមហ៊ុននេះ សុទ្ឋតែជាយុវជនឆ្នើម ដែលបានអភិវឌ្ឍន៍តំបន់នេះពីដីព្រៃ ទៅជាភូមិ និងសហគមន៍ដ៏ទាក់ទាញមួយ។
លោកបន្តថា “ការរីកចម្រើនសេដ្ឋកិច្ច និងកំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ យើងត្រូវនឹកនិងអរគុណដល់ស្ថាបនិកសន្តិភាព គឺសម្តេចតេជោហ៊ុន សែន ដែលបាននាំមកនូវសន្តិភាពពេញផ្ទៃប្រទេស និងបានធ្វើ ឲ្យជីវភាពប្រចាពលរដ្ឋបានប្រសើរឡើង”។ លោកបន្តថា “ប្រជាពលរដ្ឋយើងបាននិងកំពុងយល់ និងស្គាល់ពីតម្លៃសន្តិភាព ដែលពួកគេឃើញប្រទេសអ៊ុយក្រែន កំពុងមានសង្រ្គាម ដែលមានតែការឈឺចាប់ ប៉ុន្តែពេលយើងមានសន្តិភាពដូចសព្វថ្ងៃនេះ ប្រជាពលរដ្ឋមានជីវភាពធូរធារ និងមានប្រាក់ទិញដីទុក”។
លោកស៊ីម រតនៈបានបន្តថា ក្រោមដំបូលសន្តិភាពនេះ ស្រុកសំរោងទងបានទាក់ទាញក្រុមហ៊ុនជាតិ អន្តរជាតិមកវិនិយោគជាច្រើន ដោយបច្ចុ ប្បន្ន ក្នុងមូលដ្ឋានស្រុកទាំងមូល មានរោងចក្រ សហគ្រាសចំនួន៥១ និងបានផ្តល់ការងារធ្វើ ដល់ប្រជាពលរដ្ឋជាង៣០,០០០នាក់ ក្នុងចំណោមប្រជាជនជាង១០០,០០០នាក់ ដែលបានកំពុងរស់នៅក្នុងស្រុកនេះទាំងមូល៕