មកស្គាល់ឈ្មោះសង្កាត់ទាំង១០៥នៅរាជធានីភ្នំពេញ និងខ័ណ្ឌណាមានសង្កាត់ច្រើនជាងគេ?

0

ភ្នំពេញៈ រាជធានី​ភ្នំពេញ ចែកចេញ​ជា​ខណ្ឌ​ចំនួន ១៤ ដែល​មាន​សង្កាត់​ចំនួន ១០៥ ។ ក្នុង​ចំណោម​ខណ្ឌ​ទាំង ១៤ នោះ គឺ​មាន​ខណ្ឌ ២ ដែល​ទើប​បង្កើត​ថ្មី កាលពីខែមករា​កន្លងទៅ គឺខណ្ឌបឹងកេងកង និងខណ្ឌកំបូល។

ខណ្ឌថ្មីទាំង២ នោះ បាន​កាត់​សង្កាត់​មួយចំនួន​ពី​ខណ្ឌផ្សេងៗ ពោលគឺ​ខណ្ឌបឹងកេងកង កាត់​៧សង្កាត់​ពី​ខណ្ឌចំការមន ចំណែក​ឯ​ខណ្ឌកំបូល កាត់​យក​ ៦សង្កាត់​ពី​ខណ្ឌពោធិសែនជ័យ និង១សង្កាត់​ ពី​ខណ្ឌដង្កោ។

សង្កាត់​ទាំង ១០៥ ក្នុង​ខណ្ឌ​ទាំង ១៤ របស់​រាជធានី​ភ្នំពេញ រួម​មាន​ដូចខាងក្រោម៖

-->

១. ខណ្ឌ ចំការមន ចែកចេញជា៥សង្កាត់ ៖ សង្កាត់ទន្លេបាសាក់, សង្កាត់ទួលទំពូងទី១ សង្កាត់ទួលទំពូងទី២ សង្កាត់បឹងត្របែក និង​សង្កាត់ផ្សារដើមថ្កូវ។

២. ខណ្ឌ ដូនពេញ ចែកចេញ​ជា១១សង្កាត់ ៖ សង្កាត់ផ្សារថ្មីទី ១, សង្កាត់ផ្សារថ្មីទី២ សង្កាត់ផ្សារថ្មីទី៣ សង្កាត់បឹងរាំង សង្កាត់ផ្សារកណ្ដាលទី១សង្កាត់ផ្សារកណ្ដាលទី២ សង្កាត់ចតុមុខ សង្កាត់ជ័យជំនះ សង្កាត់ផ្សារចាស់, សង្កាត់ស្រះចក និងសង្កាត់វត្ដភ្នំ។

៣. ខណ្ឌ ៧មករា ចែកចេញ​ជា៨សង្កាត់ ៖ សង្កាត់អូរឫស្សីទី១ សង្កាត់អូរឫស្សីទី២ សង្កាត់អូរឫស្សីទី៣ សង្កាត់អូរឫស្សីទី៤ សង្កាត់មនោរម្យ សង្កាត់មិត្ដភាព សង្កាត់វាលវង់ និងសង្កាត់បឹងព្រលឹត។

៤. ខណ្ឌ ទួលគោក ចែកចេញ​ជា១០សង្កាត់ ៖ សង្កាត់ផ្សារដេប៉ូទី១ សង្កាត់ផ្សារដេប៉ូទី២ សង្កាត់ផ្សារដេប៉ូទី៣ សង្កាត់ទឹកល្អក់ទី១ សង្កាត់ទឹកល្អក់ទី២ សង្កាត់ទឹកល្អក់ទី៣ សង្កាត់បឹងកក់ទី១ សង្កាត់បឹងកក់ទី២ សង្កាត់ផ្សារដើមគរ និងសង្កាត់បឹងសាឡាង។

៥. ខណ្ឌ ដង្កោ ចែកចេញ​ជា១២ សង្កាត់ ៖ សង្កាត់ដង្កោ សង្កាត់ពងទឹក​ សង្កាត់ព្រៃវែង​ សង្កាត់ព្រៃស សង្កាត់ក្រាំងពង្រ សង្កាត់សាក់សំពៅសង្កាត់ជើងឯក សង្កាត់គងនយ សង្កាត់ព្រែកកំពឹស សង្កាត់រលួស សង្កាត់ស្ពានថ្ម និងសង្កាត់ទៀន។

៦. ខណ្ឌ មានជ័យ ចែកចេញ​ជា ៧ សង្កាត់ ៖ សង្កាត់ចាក់អង្រែលើ, សង្កាត់ចាក់អង្រែក្រោម, សង្កាត់ស្ទឹងមានជ័យទី១, សង្កាត់ស្ទឹងមានជ័យទី២, សង្កាត់ស្ទឹងមានជ័យទី៣, សង្កាត់បឹងទំពុនទី១ និងសង្កាត់បឹងទំពុនទី២។

៧. ខណ្ឌ ឫស្សីកែវ ចែកចេញ​ជា ៧ សង្កាត់ ៖ សង្កាត់ស្វាយប៉ាក, សង្កាត់គីឡូម៉ែត្រលេខ៦, សង្កាត់ឫស្សីកែវ, សង្កាត់ច្រាំងចំរេះទី ១, សង្កាត់ច្រាំងចំរេះទី ២, សង្កាត់ទួលសង្កែទី១ និងសង្កាត់ទួលសង្កែទី២។

៨​. ខណ្ឌ សែនសុខ ចែកចេញជា ៦ សង្កាត់ ៖ សង្កាត់ភ្នំពេញថ្មី, សង្កាត់ទឹកថ្លា, សង្កាត់ឃ្មួញ, សង្កាត់ក្រាំងធ្នង់, សង្កាត់អូរបែកក្អម និងសង្កាត់គោកឃ្លាង។

៩. ខណ្ឌ ពោធិ៍សែនជ័យ ចែកចេញជា ៧ សង្កាត់ ៖ សង្កាត់ត្រពាំងក្រសាំង, សង្កាត់សំរោងក្រោម, សង្កាត់ចោមចៅទី១, សង្កាត់ចោមចៅទី២, សង្កាត់ចោមចៅទី៣, សង្កាត់កាកាបទី១ និងសង្កាត់កាកាបទី២។

១០. ខណ្ឌ ច្បារអំពៅ ចែកចេញជា ៨ សង្កាត់ ៖ សង្កាត់ច្បារអំពៅទី ១, សង្កាត់ច្បារអំពៅទី ២, សង្កាត់និរោធ, សង្កាត់ព្រែកប្រា, សង្កាត់វាលស្បូវ, សង្កាត់ព្រែកឯង, សង្កាត់ក្បាលកោះ និងសង្កាត់ព្រែកថ្មី។

១១. ខណ្ឌ ជ្រោយចង្វារ ចែកចេញជា ៥ សង្កាត់ ៖ សង្កាត់ជ្រោយចង្វារ, សង្កាត់ព្រែកលៀប, សង្កាត់ព្រែកតាសេក, សង្កាត់កោះដាច់ និងសង្កាត់បាក់ខែង។

១២. ខណ្ឌ ព្រែកព្នៅ ចែកចេញជា ៥ សង្កាត់ ៖ សង្កាត់ព្រែកព្នៅ, សង្កាត់ពញាពន់, សង្កាត់សំរោង, សង្កាត់គោករកា និងសង្កាត់ពន្សាំង។

១៣. ខណ្ឌ បឹងកេងកង (ទើប​បង្កើតថ្មី) ចែកចេញជា ៧ សង្កាត់ ៖ ​សង្កាត់​បឹងកេងកេង១, សង្កាត់​បឹងកេងកេង២, សង្កាត់​បឹងកេងកេង៣, សង្កាត់​អូរឡាំពិក, សង្កាត់​ទំនប់ទឹក, សង្កាត់​ទួលស្វាយព្រៃ១ និង​សង្កាត់​ទួលស្វាយព្រៃ២។

១៤. ខណ្ឌ កំបូល (ទើបបង្កើតថ្មី) ចែកចេញជា ៧ សង្កាត់ ៖ សង្កាត់​កំបូល, សង្កាត់​កន្ទោក, សង្កាត់​ឱឡោក, សង្កាត់​ស្នោរ, សង្កាត់​ភ្លើងឆេះ​រទេះ, សង្កាត់​បឹងធំ និង​សង្កាត់​ប្រទះឡាង៕