ស្វែង​ល់ពី​អាស៊ាន! ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​នៅតែមាន​ស្ថេរភាព

0

ដោយ វុត្ថា

ភ្នំពេញ៖ ស​ន្ទ​ស្សន៍​ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​ម៉ាឡេស៊ី នឹង​នៅតែ​បន្ត​រក្សាបាន​នូវ​ស្ថេរភាព និង​សុខ​ភាពល្អ​សម្រាប់​ឆ្នាំខាងមុខៗទៀត បើទោះបី​មានការ​ស្នើរ​សុំ​បញ្ចុះតម្លៃ​លំនៅដ្ឋាន​ចុងក្រោយ​នេះ​យ៉ាងណាក្តី។

ក្រុមហ៊ុន PropertyGuru Malaysia បានបង្ហាញ​របាយការណ៍​របស់ខ្លួន​នាពេល ថ្មីៗនេះ​ថា ក្នុង​ត្រីមាស​ទី៣នៃ​ឆ្នាំ២០១៨នេះ ការស្នើសុំ​បញ្ចុះតម្លៃ​ពី​អ្នក​អភិវឌ្ឍន៍ និង​ម្ចាស់​លំនៅដ្ឋាន បានធ្វើ​ឲ្យ​តម្លៃ​អចលនទ្រព្យ​នៅ​ទូទាំងប្រទេស​បាន​ធ្លាក់ចុះ មក​នៅត្រឹម១.៨ភាគរយ ពី២.៥ភាករយ។

លោក Sheldon Fernandez  នាយក​ក្រុមហ៊ុន PropertyGuru ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​បាន​ឲ្យ​ដឹងថា ប្រទេស​ម៉ាឡេស៊ី​នៅតែ​ត្រូវបាន​គេ​ចាត់ទុកថា មាន​ទីផ្សារ​អចលនទ្រព្យ​ប្រកបដោយ​សុវត្ថិភាព​ក្នុងការ​វិនិយោគ  ទិញ និង​លក់​អចលនទ្រព្យ ខណៈ​ប្រទេសមួយ​នេះ​មិនដែល​ទទួលរង​ការធ្លាក់ចុះ​ទីផ្សារ រវាង​តម្រូវការ​និង​ការផ្គត់ផ្គង់។ តែ​យ៉ាងណាក៏ដោយ ការ​ប្រឈម​នៅក្នុង​ទីផ្សារ​នៅតែ​កើតមាន រហូតដល់​មានការ​ប្រកាស​ឲ្យ​មានការ​ដោះស្រាយ​សមរម្យ ជាពិសេស​បញ្ហា​រវាង​ក​ម្រិ​ត​ប្រាក់ចំណូល និង​តម្លៃ​អចលនទ្រព្យ។

លោក​បន្តថា “កម្រិត​ប្រាក់ចំណូល​មានការ​កើនឡើង​ខ្ពស់ ដែល​ធ្វើ​ឲ្យ​តម្លៃ​អ​ចនទ្រ​ព្យ​នឹងមិន​ចុះទៅ​តាម​តម្រូវការ​ការ​ឡើយ។ លោក​បន្តថា “រដ្ឋាភិបាល​ត្រូវតែ​បន្ត​គិតពី​តួនាទី​របស់ខ្លួន​ក្នុងការ​ដោះស្រាយ​បញ្ហា​សមស្រប បើ​មិន​ដូច្នោះ​ទេ វា​នឹងមាន​ផលប៉ះពាល់​ដំណើរការ​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស  និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ទាំងមូល។

លោក​បន្តថា វិស័យ​ឯកជន​គួរតែមាន​ការសហការ ដើម្បី​ធ្វើ​ឲ្យ​សមតុល្យ​ភាព​រវាង ការផ្គត់ផ្គង់ និង​តម្រូវការ​យោងទៅតាម​ស្ថានភាព​បច្ចុប្បន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here