ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមវិស្វករ និងកម្មករចំនួន៣០០នាក់ កំពុងធ្វើការតវ៉ានៅក្នុងការដ្ឋានសាងសង់គំរោងBooyoung Town ដោយសារក្រុមហ៊ុននេះ មិនបើកប្រាក់ខែឲ្យពួកគេ។
តំណាងអ្នកតវ៉ាជនជាតិកូរ៉េ ដែលបានចូលរួមក្នុងការតវ៉ានេះ បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម នាព្រឹកថ្ងៃទី២២សីហានេះថា ក្រុមហ៊ុនBooyoungមិនបានបើកប្រាក់ខែ ឲ្យពួកគេរយៈពេលពីរខែមកហើយ ទើបការតវ៉ានេះបានកើតឡើង។









