គម្រោងស្ពានផ្លូវដែកខ្ពស់បំផុតរបស់ពិភពលោកគ្រោងនឹងបញ្ចប់ការ សាងសង់ក្នុងពេលដ៏ខ្លីខាងមុខ

0

ដោយៈ សុខុម

ប៉េកាំង: ការតភ្ជាប់កំណាត់ចុងក្រោយ នៃស្ពានផ្លូវដែកChenab Rail Bridge ដែលជាស្ពានផ្លូវដែកខ្ពស់បំផុតរបស់ពិភពលោក ត្រូវបានដំឡើងនៅថ្ងៃទី១៣ ខែសីហា កន្លងទៅថ្មីៗ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងពេលដ៏ខ្លីខាងមុខ។

ស្ពានផ្លូវដែកក្នុងតំបន់កាស្មៀ (Kashmir) ដែលគ្រប់គ្រងដោយប្រទេសឥណ្ឌា ខាងលើនេះខ្ពស់ជាងប៉មទួអ៊ីហ្វែល (Eiffel Tower) រហូតដល់ទៅ២៩ម៉ែត្រឯណោះ និងមានកម្ពស់៣៥៩ម៉ែត្រ​ពីចំណុចបាតស្ទឹង Chenab River។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៦ ខែសីហា។

តាមការរំពឹងទុក ស្ពានផ្លូវដែកនេះនឹងត្រៀមខ្លួនរួចរាល់​ក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីជួយបន្ធូរការតភ្ជាប់ផ្លូវដឹកជញ្ជូនក្នុងតំបន់កាស្មៀ។

គម្រោងស្ពាននេះ បានចាប់ផ្ដើមដំណើរការសាងសង់ ក្នុងឆ្នាំ២០២៤ ប៉ុន្តែក្រោយមកត្រូវបានពន្យារពេល។

ទោះជាយ៉ាងណា អ្នកសាងសង់បានអះអាងថា ការងារសាងសង់ពេលនេះសម្រេចបាន៩៨%ហើយ ពោលគឺនៅសេសសល់តែ២%ទៀតប៉ុណ្ណោះ។

យោងតាមសារព័ត៌មានដដែលឱ្យដឹងថា ស្ពានផ្លូវដែកនេះ​ប្រវែង១.៣១៥ម៉ែត្រ ហើយវាស្ថិតក្នុងចំណោមស្ពានអាកាសចំនួន១៦ ដែលត្រូវបានសាងសង់ក្នុងតំបន់នេះ។ អ្នកសាងសង់អះអាងថា ស្ពានផ្លូវដែកនេះត្រូវបានរចនាឡើង ដើម្បីឱ្យវាធន់នឹងកម្លាំងខ្យល់ ដែលមានល្បឿនដល់ទៅ២៦៦គីឡូម៉ែត្រក្នុង១ម៉ោង។

ទោះជាយ៉ាងណា គ្មានការបញ្ជាក់ពីទំហំចំណាយ សម្រាប់ការសាងសង់ស្ពានផ្លូវដែកនេះទេ៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here