សណ្ឋាគារប្រណិតៗជាច្រើនគ្រោងនឹងបើកដំណើរការនៅក្នុង ទីក្រុងបាងកក

0

ដោយ: លាងហួរ

បាងកក: សណ្ឋាគារប្រណិតៗថ្មីៗជាច្រើន ក្នុងទីក្រុងបាងកកត្រូវបានគេរំពឹងថា  នឹងបើកដំណើរការនៅឆ្នាំ២០២៣-២០២៥។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers Thailand ។

សណ្ឋាគារថ្មីៗទាំងនេះ មានទីតាងស្ថិតនៅមាត់ទន្លេរ នៅលើផ្លូវCharoen Krungនិងផ្លូវ Sathon – Rama IV នៅក្នុងទីក្រុងបាងកក។

លោក Phattarachai Taweewong នាយកស្រាវជ្រាវ និងទំនាក់ទំនងនៃក្រុមហ៊ុន Colliers បាននិយាយថា សណ្ឋាគារប្រណីតថ្មីៗចំនួន៥ ដែលមានបន្ទប់សរុបចំនួន១៨៤១ គ្រោងបើកដំណើរការនៅប៉ុន្មានឆ្នាំខាងមុខ ដែលសណ្ឋាគារទាំងនេះ មានទីតាំងតាមដងទន្លេចៅប្រាយ៉ា(Chao Phraya)ស្ថិតនៅលើផ្លូវ Charoen Krung។

លោកបានបន្តថា  ចំនួនបន្ទប់សណ្ឋាគារនេះនឹង មានចំនួនជិតពាក់ កណ្តាល នៃការផ្គត់ផ្គង់បន្ទប់សណ្ឋាគារ ប្រណីតសរុបក្នុងរយៈពេល នេះ។

លោកបន្ថែមថា វានឹងបង្កើនចំណែកទីផ្សារនៃសណ្ឋាគារ នៅតំបន់មាត់ទន្លេរ ពី២៤ភាគរយនាពេលបច្ចុប្បន្ន ដោយចាត់ចំណាត់ថ្នាក់វាជាការផ្គត់ផ្គង់សណ្ឋាគារប្រណីតធំជាងគេទីបី នៅក្នុងទីក្រុងបាងកក។

ការផ្គត់ផ្គង់បន្ទប់សណ្ឋាគារប្រណិតថ្មីធំបំផុតទីពីរ នឹងស្ថិតនៅក្នុងតំបន់ Sathon -Rama IV ដែលមានបន្ទប់សរុបចំនួន១១៦១ពីសណ្ឋាគារចំនួន៣។

សណ្ឋាគារមួយគឺGrand Nikko Bangkok Sathornបានក្លាយជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុនម៉ៅការជប៉ុន Nishimatsu Construction ក្រុមហ៊ុនជួលជប៉ុន Fuyo General Lease និងសាជីវកម្មវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធក្រៅប្រទេសជប៉ុន សម្រាប់ការដឹកជញ្ជូន និងការអភិវឌ្ឍន៍ទីក្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here