ដោយៈ ស៊ីណាត
កំពង់ស្ពឺៈ ក្រុមហ៊ុន ខេអេច លែនកាលពីថ្ងៃទី២៨ សីហាកន្លងមកនេះ បានប្រារព្ធពិធីប្រគល់ប័ណ្ណសរសើរ ដល់ដៃគូសហការលក់គ្រប់ផែនការ រួមទាំងមានការពិសាអាហាររវាងដៃគូសហការ និងអតិថិជន នៅក្នុងគម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច។
កម្មវិធីនេះរៀបចំឡើង ដើម្បីពង្រឹងកិច្ចសហការ រវាងក្រុមហ៊ុនខេអេច លែន និងដៃគូសហការលក់គ្រប់ផែនការ និងដៃគូសហការទាំងអស់ ក៏ដូចជាការថ្លែងអំណរគុណដល់អតិថិជន ដែលបានទិញផ្ទះនិងដីឡូតិ៍ ក្នុងគម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច។
ទាំងនេះបានសបញ្ចាក់ឱ្យឃើញថា ក្រុមហ៊ុន ខេអេច លែន ពិតជាមានការយកចិត្តទុកដាក់ ទៅលើដៃគូសហការ ដែលបានខិតខំបប្រឹងប្រែងលក់ជាមួយក្រុមហ៊ុននាពេលកន្លងមក ក៏ដូចជា អតិថិជនដែលបានជឿទុកចិត្តជាមួយគម្រោងរបស់ក្រុមហ៊ុន ខេអេច លែន។
គម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច គឺជាគម្រោងដែលត្រូវបានរចនាឡើងដោយផ្អែកលើស្ថាបត្យកម្ម បែបទំនើបស៊ីវីល័យ ស័ក្តិសមបំផុតសម្រាប់ការរស់នៅ និងការធ្វើអាជីវកម្មដែលមានទីតាំងស្ថិតនៅ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពុងស្ពឺ ហើយក៏ជាគម្រោងវិនិយោគ ដែលលេចធ្លោជាងគេក្នុងតំបន់។
ក្រុមហ៊ុន ខេអេច លែន សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ដៃគូសហការ និងអតិថិជនទូទាំងប្រទេស នៅតែបន្តការគាំទ្រគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនតទៅមុខទៀត៕