ដោយៈ ជេស៊ីកា
ភ្នំពេញៈ ប្លង់គោលជាឯកសារបទដ្ឋានគតិយុត្តិមួយ ដែលត្រូវរៀបចំដោយរដ្ឋាភិបាល និងស្ថាប័នថ្នាក់ក្រោមជាតិរបស់ខ្លូន ដើម្បីរៀបចំផែនការអភិវឌ្ឍដោយមានផែនការច្បាស់លាស់។
តើប្លង់គោលមានអត្ថន័យដូចម្តេច? យោងតាមឯកសាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា ប្លង់គោល ជាឯកសារមានលក្ខណៈយុទ្ធសាស្ត្រ នៃការរៀបចំអភិវឌ្ឍន៍ទីក្រុងពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០៣៥។
-->

ប្លង់គោលត្រូវបានរៀបចំឡើង ដោយមានទិសដៅកំណត់ដូចជា ទី១កំណត់តំបន់ដែលជាដីសាធារណៈរបស់រដ្ឋ និង តំបន់ហាមសាងសង់ ព្រមទាំងតំបន់ ផ្សេងទៀតដែលប្រើប្រាស់ជារួម ឬបម្រុងទុកជាសម្បត្តិរដ្ឋ និងលំហនានាដូចជាលំហ កម្ពស់សម្រាប់យន្តហោះចុះឡើង ផែ និង បរិក្ខារសាធារណៈធំៗផ្សេងទៀត។ ទី២ បង្កើតអនុសាសន៍ ដែលជាយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និង សង្គមកិច្ចរបស់ទីក្រុង ។
បំណងនេះគឺសំដៅរៀបចំតម្រង់ទិស សម្រាប់ថ្ងៃអនាគតនូវការវិនិយោគរបស់រដ្ឋ និងឯកជន៕
