Chief Towerនឹងបញ្ចប់នៅឆ្នាំ២០២៣នឹងនាំមកនូវម៉ាកយីហោសណ្ឋាគារលំដាប់អន្តរជាតិមកកាន់កម្ពុជា

0

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ លំដាប់អន្តរជាតិChief Tower បាននិងកំពុងត្រៀមបញ្ចប់ការសាងសង់ តាមផែនការរបស់ខ្លួនជា​មួយការនាំមកនូវម៉ាកយីហោ សណ្ឋាគារលំដាប់អន្តរជាតិមកកាន់រាជធានីភ្នំពេញ។

Chief Towerត្រូវបានវិនិយោគដោយក្រុមហ៊ុនJS Property Co Ltd ជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុនJS Property Group ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ហើយក្រុមហ៊ុននេះ បានបង្កើតធនាគារChief Bankដែលជាធនាគារពាណិជ្ជ លេចធ្លោមួយផងដែរនៅកម្ពុជា។

យោងតាមប្រភពថ្នាក់ដឹកនាំក្រុមហ៊ុននេះ បាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា Chief Tower នឹងក្លាយជាការិយាល័យកណ្តាលរ​បស់ធនាគារChief Bankនៅកម្ពុជា ដែលអាគារកំពស់៤០ជាន់នេះ នឹងមានរួមបញ្ចូលនូវការិយាល័យសម្រាប់ជួល និងសណ្ឋាគារលំដាប់អន្តរជាតិមកពី​សហរដ្ឋអាមេរិក។

អាគារពាណិជ្ជកម្មចម្រុះនេះ មានទីតាំងនៅលើមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខ័ណ្ឌបឹងកេងកងរាជធានីភ្នំពេញ។ ទីតាំងសាងសង់អាគារពាណិជ្ជChief Tower ជាអតីតការិយាល័យរបស់មជ្ឈ​មណ្ឌលជាតិកំចាត់ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត ក្រសួងសុខាភិបាល។

ក្រុមហ៊ុន JS Property International Group បានចូលមកកាន់កម្ពុជាជាង១០ឆ្នាំមកហើយ ដែលក្រុមហ៊ុននេះក៏បានវិនិយោ​គខុនដូ សាងសង់រោងចក្រ និងសណ្ឋាគារមួយចំនួននៅរាជធានីភ្នំពេញផងដែរ។

អាគារChief Towerនឹងប្រើប្រាស់២៥ជាន់ ជាការិយាល័យសំរាប់ជួល ៥ជាន់ជាផ្សារទំនើបលក់រាយ និង១០ជាន់ផ្នែកខាងលើជាសណ្ឋាគារ ទីតាំងប្រជុំនៅជាន់កំពូល ស្ទីម សោណា និងកន្លែងសម្រាប់ជំនួបពិភាក្សាអំពីមុខជំនួញនានាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here