ដោយ: លាងហួរ
ហុងកុង:មនុស្សពីរនាក់ ដែលមានចំណេះដឹងផ្ទាល់អំពីបញ្ហានេះបានប្រាប់រ៉យទ័រថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Kaisa Group គ្រោងបញ្ចប់សំណើរៀបចំរចនាសម្ព័ន្ធបំណុល នៅក្រៅប្រទេសក្នុងត្រីមាសទី៤ក្រោយពីសមាជបក្ស របស់ប្រទេសចិនគ្រោងធ្វើឡើងក្នុងខែតុលា។
ក្រុមហ៊ុន Kaisa កំពុងធ្វើការរៀបចំរចនាសម្ព័ន្ធបំណុល នៅឯនាយសមុទ្ររបស់ខ្លួនឡើងវិញ បន្ទាប់ពីបានខកខានសងបំណុល មួយចំនួនកាលពីឆ្នាំមុន។
-->

ជាមួយនឹងបំណុលក្រៅប្រទេស ទំហំ១២ពាន់លានដុល្លារអាមេរិក ក្រុមហ៊ុន Kaisa គឺជាអ្នកបោះពុម្ពបំណុលក្រៅប្រទេស ដ៏ធំបំផុតរបស់ប្រទេសចិនបន្ទាប់ពីក្រុមហ៊ុន China Evergrande Group។
ក្រុមហ៊ុន Kaisa បានពិភាក្សាជាមួយម្ចាស់បំណុលរបស់ខ្លួន ដើម្បីរៀបចំផែនការរចនាសម្ព័ន្ធឡើងវិញ ចាប់តាំងពីចុងឆ្នាំមុន ហើយនេះនឹងក្លាយជាលើកដំបូងដែលក្រុមហ៊ុន នឹងដាក់ផែនការដល់ម្ចាស់បំណុល។
មនុស្សជាច្រើនបាននិយាយថា ផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញនឹងស្នើឱ្យសងប្រាក់ដើមបំណុលជាប្រាក់ដុល្លារ។ មនុស្សម្នាក់ក្នុងចំណោមពួកគេបាននិយាយថា Kaisa គ្រោងនឹងស្នើផ្លាស់ប្តូរបំណុលរបស់ខ្លួនទៅជាភាគហ៊ុននៅក្នុងក្រុមហ៊ុន ឬគម្រោងអភិវឌ្ឍន៍របស់ខ្លួន។
បុគ្គលនេះបានបន្តថា Kaisa គ្រោងចាប់ផ្តើមការចរចាជាមួយក្រុមម្ចាស់បំណុលនៅឯនាយសមុទ្រ ដែលតំណាងដោយធនាគារវិនិយោគ Moelis & Company នៅចុងខែកញ្ញា ដែលក្នុងនោះការពិភាក្សានឹងផ្តោតលើក្របខ័ណ្ឌសម្រាប់ផែនការ ដោយព័ត៌មានលម្អិតភាគច្រើននឹងត្រូវសម្រេចនៅពេលក្រោយ។
ក្រុមហ៊ុន Kaisa បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ។ ចំណែក Moelis ក៏មិន បាន ឆ្លើយ តប នឹង សំណើ សុំ ការ អត្ថាធិប្បាយ នោះដែរ៕
