ដោយ គង់ សូរិយា
ភ្នំពេញ : បន្ទាប់ពីទឹកជំនន់បានហូរទៅបាត់ ការសាងសង់ស្ពានឬស្សីដ៏ល្បីល្បាញឆ្លងកាត់កោះប៉ែន នៃក្រុងកំពង់ចាម ខេត្តកំពង់ចាមនឹងចាប់ផ្តើមសាងសង់ឡើងវិញហើយ ដែលស្ពាននេះចំណាយឬស្សីពីរម៉ឺនដើម។
ដោយ គង់ សូរិយា
ភ្នំពេញ : បន្ទាប់ពីទឹកជំនន់បានហូរទៅបាត់ ការសាងសង់ស្ពានឬស្សីដ៏ល្បីល្បាញឆ្លងកាត់កោះប៉ែន នៃក្រុងកំពង់ចាម ខេត្តកំពង់ចាមនឹងចាប់ផ្តើមសាងសង់ឡើងវិញហើយ ដែលស្ពាននេះចំណាយឬស្សីពីរម៉ឺនដើម។
អ្នកវិនិយោគស្ពានឬស្សីនេះ បាននិងកំពុងកសាងឡើងវិញ ដែលបានតភ្ជាប់ពីក្រុងកំពង់ចាម ទៅកាន់កោះប៉ែន គឺមិនបាត់បង់អត្តសញ្ញាណឡើយ បើទោះបីមានស្ពានថ្មថ្មីក៏ដោយ។ ស្ពានឫស្សីកោះប៉ែននេះ ជាស្ពានមួយដ៏ទាក់ទាញមួយសម្រាប់នាំភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តទស្សនាលើទឹកដីខេត្តកំពង់ចាម។
ជារៀងរាល់ឆ្នាំស្ពានឬស្សីកោះប៉ែន ត្រូវបានកសាងរួចតាំងពីខែវិចិ្ឆកាមកម្ល៉េះ ប៉ុន្តែដោយសារទឹកទន្លេមេគង្គហាក់មានកំរិតខ្ពស់ ទើបគេចាប់ផ្តើមកសាងនៅក្នុងដើមខែធ្នូនេះ ដែលមានប្រវែងជាង៨០០ម៉ែត្រ និងមានទទឹង១ម៉ែត្រកន្លះដែលចំណាយឬស្សីជាង២ម៉ឺនដើម។
លោក ប៊ុន ដារ៉ា អ្នកវិនិយោគស្ពានឬស្សីដ៏ទាក់ទាញនេះបានឲ្យដឹងនាព្រឹកថ្ងៃទី៤ ធ្នូនេះថា ស្ពានឬស្សីកោះប៉ែន បាន និងកំពុងតែបានកសាងជាបណ្តើរៗហើយ និងសង្ឃឹមថានៅក្នុងពាក់កណ្តាលខែ១២នេះ នឹងអាចបើកឱ្យដំណើរដើរឆ្លងកាត់បានតែពុំអាចបើកបរបានឡើយ។ ស្ពានឬស្សីនេះមានភាពទាក់ទាញ និងសត្តានុពលយ៉ាងសំខាន់ លើវិស័យទេសចរណ៍ក្នុងខេត្តកំពង់ចាម ហើយក្នុងឆ្នាំនេះការកសាងមានលក្ខណៈពិសេសជាងឆ្នាំមុន ដោយស្ពាននេះមានទំហំធំជាងមុន និងការកសាងស្តង់សម្រាប់ឲ្យអ្នកភូមិលើកោះបានលក់ នំចំនីខ្មែរដែលផលិតផ្ទាល់ផងដែរ។
ស្ពានឬស្សីកោះប៉ែន នឹងអាចទាញយកភ្ញៀវទេសចរកាន់តែកើនឡើង ក្នុងឆ្នាំថ្មីនេះ ហើយអ្វីដែលធ្វើឲ្យស្ពាននេះកាន់តែល្បីល្បាញនោះ គឺតំបន់មួយនេះល្បីក្នុងបទចំរៀង របស់អធិរាជសំលេងមាស លោក ស៊ុន ស៊ីសាមុត ផងដែរ៕