ដោយៈ ជេស៊ីកា
ភ្នំពេញៈ ស្ពានត្ជាប់ពីទីក្រុងកោះនរា ទៅកាន់ផ្លូវជាតិលេខ១នឹងបើកដំណើរការសាកល្បងនៅថ្ងៃទី២០ កញ្ញាខាងមុខនេះហើយ។
អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមនៅថ្ងៃទី១៩ កញ្ញានេះថា ការបើកដំណើរការសាកល្បងស្ពានខាងលើនេះ នឹងចាប់ផ្តើមដំណើរការនៅថ្ងៃស្អែកទី២០ កញ្ញាខាងមុខនេះហើយ។
លោកបន្តថា “ក្រុមហ៊ុនបានបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ នេះរួចហើយ ហើយស្ពាននេះនឹងជួយសម្រួលចរាចរណ៍ និងការកកស្ទះចរាចរបានច្រើននៅពេលបើកដំណើរការ”។
ទីក្រុងកោះនរា បាននិងកំពុងសាងសង់ ហេដ្ឋារចនាសម្ព័ន្ឋចាំបាច់នានា ដើម្បីប្រែក្លាយទីក្រុងនេះជាSmart City ខណៈបច្ចុប្បន្នគំរោងរបស់អ្នកវិនិយោគជាតិ អន្តរជាតិមួយចំនួនបានចាប់ផ្តើមសាងសង់ នៅលើទីក្រុង ដែលមានផ្ទៃដីទំហំ១២៥ហិកតានេះ៕