ដោយៈ គង់ សូរិយា
ភ្នំពេញៈ ជាដំណឹងរីករាយមួយ ដែលផ្លូវល្បឿនលឿនភ្នំពេញ បាវិតនឹងលេចរូបរាងនាពេលខាងមុខ បន្ទាប់ពីការសិក្សាបញ្ចប់ ហើយសម្តេចតេជោ បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំលើផែនការសាងសង់ផ្លូវជាប្រវត្តិសាស្រ្តមួយនេះ។
កាលពីថ្ងៃទី២៨ កញ្ញាកន្លងមកនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេចស្ដីពី ការបង្កើតគណៈកម្មការអ ន្ដរក្រសួង ដើម្បីជំរុញដំណើរការអនុវត្ដ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត។
-->

សេចក្តីសម្រេចនេះ សម្តេចតេជោបានចាត់់តាំង លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនជាប្រធាន ។លោកសុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាអនុប្រធាន លោកវង្ស៊ី វិស្សុតរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអនុប្រធាន និងមន្រ្តីពាក់ព័ន្ឋជាច្រើនរូបទៀត។
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុង។
