ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុន TRY PHEAP KOH TUNSAY RESORTS CO., LTD” ដែលជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុនទ្រី ភាពគ្រុបគ្រោងបោះទុនវិនិយោគ១៧លានដុល្លារ នៅលើកោញត្បាល់ ក្នុងខេត្តកែប។
នេះបើយោងតាមការបញ្ចេញព៌តមានពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបានអនុម័តឱ្យក្រុមហ៊ុន TRY PHEAP KOH TUNSAY RESORTS CO., LTD” បោះទុន១៧ លានដុល្លារ បង្កើតគម្រោងអភិវឌ្ឍធំមួយ លើកោះត្បាល់ ក្នុងក្រុងកែប។
គម្រោងនេះ នឹងអាចបង្កើតការងារបានចំនួន១០៥កន្លែង ប៉ុន្តែក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមិនបានបញ្ជាក់ថា ក្រុមហ៊ុននឹងអភិវឌ្ឍជាអ្វីខ្លះនោះទេ។
កោះត្បាល់ ស្ថិតនៅចង្ងាយជាងមួយគីឡូម៉ែត្រ ភាគអាគ្នេយ៍នៃកោះទន្សាយ ហើយមានប្រវែងមួយពាន់ម៉ែត្រ និងទទឹង៦០០ម៉ែត្រ។
ក្រុមហ៊ុនទ្រី ភាពគ្រុបក៏បាននិងកំពុងរៀបចំ អភិវឌ្ឍន៍កោះទន្សាយ ក្រោមទុនវិនិយោគប្រមាណ១៣០លានដុល្លារផងដែរ។
អភិបាលខេត្តកែប លោកសោម ពិសិដ្ឋបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍កន្លងមកថា កោះត្បាល់ជាកោះមួយស្អាត និងមានចម្ងាយប្រមាណ៧គីឡូម៉ែត្រពីទីក្រុងកែប។ កោះនេះមានទំហំផ្ទៃដីប្រមាណ១០ហិកតា ជាកោះតូចមួយក្នុងចំណោមកោះចំនួន១២ ដែលស្ថិតនៅក្រោមដែនរដ្ឋបាលខេត្តកែប៕