ភ្នំពេញ: ដោយសារការរីកចម្រើនវិស័យសំណង់ និងអចលនទ្រព្យបានធ្វើឲ្យក្រុមហ៊ុនសាងសង់ និងសិក្សាគំរោងប្លង់នៅកម្ពុជា បានកើនឡើងដល់១០៤៣ក្រុមហ៊ុនហើយនៅកម្ពុជា។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានបញ្ចេញឲ្យដឹងកាលពីសប្តាហ៍មុនថា បច្ចុប្បន្ននៅកម្ពុជាមានក្រុមហ៊ុនសាងសង់ជាតិ និងអន្តរជាតិ និងក្រុមហ៊ុនប្រកបរបរអាជីវកកម្ម សិក្សាគម្រោងប្លង់មានចំនួន១០៤៣ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនសាងសង់ចំនួន១០០៣ក្រុមហ៊ុន និងក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ចំនួន៤០ក្រុមហ៊ុន។
ក្នុងចំណោមក្រុមហ៊ុនទាំងនោះ មានក្រុមហ៊ុនសមាជិកក្រុមហ៊ុនធំជាងគេ៥០០នៅលើពិភពលោកបានចូលមកកាន់ទីផ្សារកម្ពុជាផងដែរ ដូចជា ក្រុមហ៊ុន4SEASONS, SINO, Manhard, ក្រុមហ៊ុនកំពុងសាងសង់អាគារGold Tower42ជាដើម។